19/01/2016 09:31 GMT+7 print

សន្និសីទកាសែតអំពីពិធីបុណ្យវត្ត Huong ឆ្នាំ២០១៦


ពិធីបុណ្យវត្ត Huong ឆ្នាំ២០១៥បានទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរចំនួន១លាន៤សែននាក់

នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ គណៈកម្មាធិការប្រជាជនស្រុក My Duc ទីក្រុង​ហាណូយ បាន​រៀប​ចំ​សន្និសីទ​កាសែត​ អំពីផែនការគ្រប់គ្រងនិងរៀបចំ ពិធីបុណ្យ​វត្ត Huong ឆ្នាំ​២០១៦។ ពិធីបុណ្យឆ្នាំនេះនឹងប្រារព្ធឡើង នាថ្ងៃទី១៤ ខែ​កុម្ភៈ ឬថ្ងៃទី៦ ខែ១ តាមច័ន្ទគតិ។ លោក Nguyen Van Hau អនុប្រធានគណៈកម្មាធិការប្រជាជន​ស្រុក My Duc និង​ជាប្រធានគណៈចាត់តាំងពិធីបុណ្យវត្ត Huong បានឲ្យដឹងថា៖

“ស្រុក My Duc ក៏ដូចជាឃុំ Huong Son បាន​ត្រៀមរៀបចំ​មធ្យោបាយដឹកជញ្ជូនជាង​៤ពាន់៣រយ​ដើម្បី​បម្រើ​ភ្ញៀវ​ទេសចរ។ យើងខ្ញុំ​រួមជាមួយ​មន្ទីរគមនាគមន៍​ដឹកជញ្ជូន​បានរៀប​ចំវគ្គ​ហ្វឹកហាត់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក​សំរាប់​អ្នក​ចែវ​ទូក”។ តាមគណៈចាត់តាំងថា ពិធីបុណ្យវត្ត Huong ឆ្នាំ២០១៥ បាន​ទាក់ទាញការចូលរួម​របស់ភ្ញៀវទេសច​រ ចំនួន១លាន​៤សែន​នាក់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម