17/01/2016 10:55 GMT+7 print

អាល់ហ្សេរីនិងឥណ្ឌូណេស៊ីចាប់ខ្លួនភេរវករចំនួន ២០ នាក់ទាក់ទិនដល់ IS


អាល់ហ្សេរីនិងឥណ្ឌូណេស៊ីចាប់ខ្លួនភេរវករចំនួន ២០ នាក់ទាក់ទិនដល់ IS (Image: VNA)

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ប៉ូលីស​យុត្តិធម៌​ខេត្ត Boumerdes អាលហ្សេរី​បានកំទិច​បញ្តា​ញ​ភេរ​វកម្ម​មួយ​រួម​មាន​មុខ​សញ្ញាចំនួន​ ២១ នាក់ ក្នុងនោះមាន​នារីចំនួន​៨ នាក់ដែលកំពុងបំរើអង្គការ​រដ្ឋឥស្លាម​ស្វ័យ​ប្រកាស (IS)។ ក្នុង​ការ​ឡោម​ព័ទ្ធ នៅជាយតំបន់ Algiers រដ្ឋធានី Algeria ប៉ូលីស ក៏បានចាប់ខ្លួនបុរស​ចំនួន​១៣ នាក់​ចំណុះ​បញ្តាញ​ភេរ​វកម្ម​នេះ ដែលកំពុងជ្រើស​រើសទាហានសំរាប់​  IS តាមរយៈបណ្ដាញគេហទំព័រណ៍សង្គម។ ក្នុង​ពេល​នោះ នៅ​ឥណ្ឌូ​ណេ​ស៊ី​ ក្នុងការឡោមព័ទ្ធនៅស្រុក Cirebon ប៉ែកខាងលិច ខេត្ត Java ប៉ូលីស្តនៃប្រទេស​នេះបាន​ចាប់​ខ្លួន​មុខ​សញ្ញា​ចំនួន​​៣ នាក់ដែលត្រូវជាប់សង្ស័យទាក់ទិនដល់ IS ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម