10/01/2016 12:36 GMT+7 print

ប្រធានាធិបតីអាមេរិកប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយស្តីពីការលុបចោល ObamaCare

ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី៨មករា បានប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយរបស់រដ្ឋសភា ស្តីពីការលុបចោល កម្មវិធីថែទាំ សុខភាពមានតំលៃថោក (ឬហៅថា ObamaCare) ដោយអះអាងថា សេចក្តីព្រាង​នេះនឹង​ដើរ​បញ្ច្រាស់នូវបណ្តាវឌ្ឍនភាពក្នុងការថែទាំសុខភាព ដែលទទួល​បាន​នាពេលថ្មីៗនេះ។ សំខាន់​ជាង​ពេល​ណាៗ​ទាំ​ងអស់ គឺក្រមច្បាប់នេះកំពុងនាំ មកនូវលទ្ធផលជាក់ស្តែងក្នុងសង្គម។ សេតវិមានឲ្យដឹងថា ObamaCare បានជួយ​ឲ្យប្រជាជនអាមេរិក ១៧,៦លាននាក់ទទួលបានប័ណ្ណធានារ៉ាប់​រង។ 

ObamaCareត្រូវបានផ្សព្វផ្សាយជាធរមាននាថ្ងៃទី២៣មិនាឆ្នាំ២០១០ ហើយ​នេះជាគោល​នយោបាយ​ស្នូលរបស់​លោក Obama ព្រមទាំងជាកម្មវិធី កំណែទម្រង់​ខ្លាំងបំផុតរបស់អាមេរិកនៅរយៈពេលច្រើន ទស្សវត្សកន្លងទៅ។ នេះក៏ជា​ប្រធាន​បទបង្កភាពចម្រូងចម្រាស់ រវាងសេតវិមានជាមួយភាគីសាធារណរដ្ឋនៅរដ្ឋសភា​ផងដែរ៕

 

តាម VOV5 - វីទ្យុសម្លេងវៀតណាម