09/01/2016 09:48 GMT+7 print

សហគមន៍អន្តរជាតិបន្តរិះគន់លើការសាកល្បងនុយក្លេអ៊ែរបស់ស.ប.បកូរ៉េ

ក្រសួងការបរទេសអង់គ្លេសនាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ជូនដំណឹងថា ប្រទេស​នេះបាន​កោះប្រជុំ​ឯក​អគ្គរដ្ឋទូត​សាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​ប្រចាំ​ នៅទីក្រុង​ឡុង​ដ៍បន្ទាប់​ពីការ​ដែល​ព្យុង​យ៉ាង​សាក​ល្បង​គ្រាប់​បែក​ H នាថ្ងៃទី៦​ខែ​មករា។ រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស ទទួលបន្ទុកបញ្ហាទ្វីបអាស៊ីលោក​Hugo Swire បានឲ្យដឹងថា អង់គ្លេសគាំទ្រសេចក្ដីសំរេចចិត្តមួយ របស់ក្រុមប្រឹក្សា​សន្តិសុខអ.ស.ប សំដៅ​ដាក់​បទ​ទ័ណ្ឌកម្ម​ថ្មី​ទៅលើស.ប.បកូរ៉េ ហើយហៅការសាក​ល្បង​គ្រាប់​បែក​របស់​ព្យុង​យ៉ាង​ ជា​ទង្វើ​ររំលោភ​បំពាន​យ៉ាង​ច្បាស់​លាស់​ទៅលើ ​សេចក្ដីសំរេចចិត្តនានារបស់អ.ស.ប។


មេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong-un (រូបថត៖YONHAP/TTXVN)

នាថ្ងៃដដែល ក្រសួងការបរទេសថៃបានចេញផ្សាយសេចក្ដីថ្លែងការណ៍ដែល​សំដែង ការព្រួយបារម្ភដ៏ជ្រាលជ្រៅ ព្រមទាំង​សង្កត់​ធ្ងន់​ថា សកម្មភាពនេះរបស់​ព្យុង​យ៉ាង មិនត្រឹម​តែរំលោភ​បំពាន​ទៅលើ​សេចក្ដី​សំរេ​ច​ចិត្ត​ទាក់​ទិន​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខអ.ស.បប៉ុណ្ណោះទេ ថែមទាំង​ធ្វើឲ្យការខំប្រឹងប្រែងរបស់​សហគមន៍​អន្តរជាតិ ក្នុងការ​លុប​បំបាត់​នុយក្លេអ៊ែ នៅឧបទ្វីបកូរ៉េក្លាយទៅជា​អសារបង់។ ក្នុងពេលនោះ រដ្ឋាភិបាល អូស្រ្តាលី ន័រវេស និងព័រទុយ​ហ្គាល់ ក៏បាន​បញ្ចេញសម្លេងបរិហារសកម្មភាព​សាកល្បង គ្រាប់បែករបស់ព្យុងយ៉ាងផងដែរ។

នៅសន្និសីទកាសែតនាថ្ងៃទី៧ មករា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ស្រី Hua Chunying បានឲ្យដឹងថា ប្រទេស​នេះ​បានកោះប្រជុំមន្ត្រីការ​បរទេសជាន់​ខ្ពស់ ម្នាក់របស់ស.ប.បកូរ៉េ​ដើម្បី​បក​ស្រាយ ​អំពី​គោល​ជំហរ​របស់​ប៉េកាំង ចំពោះ​ការសាក ល្បងនុយក្លេអ៊ែរបស់ព្យុងយ៉ាង។​ នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌​មាន Yonhap របស់កូរ៉េ​ខាង​ត្បូង​ បានស្រង់ព័ត៌មា​នពី​ខុទ្ទកាល័យ ប្រធានាធិបតីប្រទេសនេះឲ្យដឹងថា ប្រធានាធិបតីលោកស្រី​ Park Geun-hye និង​នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានឯកភាពសហប្រតិ​បតិ្តការយ៉ាង ស្អិតរមួតដើម្បីអ.ស.បអាច​អនុម័ត​លើសេចក្ដី​សំរេច​ចិត្ត ស្ដីពីវិធាន​ការដាក់ទ័ណ្ឌកម្ម យ៉ាងខ្លាំងក្លាប្រឆាំងនឹងរដ្ឋអំណាចព្យុង​យ៉ាង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម