វៀតណាមសំណូមពរចិនបញ្ចប់រាល់សកម្មភាពរំលោភអធិបតេយ្យភាពរបស់វៀតណាម

អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh
ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានឲ្យដឹងថា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦យន្តហោះស៊ីវិលដែលមានទំហំធំចំនួនពីរគ្រឿងរបស់ចិន បានចុះចត់នៅព្រលានយន្តហោះដែលចិនកសាងខុសច្បាប់ លើកោះ Chu Thapចំណុះប្រជុំកោះ Truong Sa។ ស្តីពីសកម្មភាពនេះរបស់ចិន នាថ្ងៃទី៧ ខែមករា អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Hai Binh បានប្រកាសថា៖
“ជាថ្មីម្តងទៀត វៀតណាមប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះរាល់សកម្មភាព ពោលខាងលើរបស់ចិន។ នេះជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Truong Sa គំរាមកំហែងសន្តិភាព ស្ថិរភាពក្នុងតំបន់ គំរាមកំហែងសន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ វៀតណាមសំណូមពរចិនបញ្ឈប់ភ្លាម រាល់សកម្មភាពស្រដៀងគ្នានេះដោយ គោរពច្បាប់អន្តរជាតិ និងមិនត្រូវមានសកម្មភាពធ្វើឲ្យជំលោះនេះកាន់តែស្មុគស្មាញឡើង”។
ក៏ក្នុងថ្ងៃទី៧ខែមករាឆ្នាំ២០១៦ តំណាងការទូតវៀតណាម បានជួបជាមួយ តំណាងស្ថានទូតចិននៅក្រុងហាណូយ ដើម្បីផ្ញើរកំណត់ទូតប្រឆាំងជំទាស់ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម