08/01/2016 09:28 GMT+7 print

បង្កើនការជួយឧបត្ថម្ភគោលនយោបាយចំពោះសហគ្រាសតូចនិងមធ្យម​ដំណាក់​កាល​២០១៦​-​២០២០​


បង្កើនការជួយឧបត្ថម្ភគោលនយោបាយចំពោះសហគ្រាសតូចនិងមធ្យម ដំណាក់កាល២០១៦-២០២០

នាបច្ចុប្បន្ន សហគ្រាសតូចនិងមធ្យមបានរួមវិភាគទានចំនួន៣០% បរិមាណ​ថវិកាសរូប និង៣៥% ទុន​វិនិយោគ​របស់​សហគមន៍​សហគ្រាស​និយាយ​រួម​ ផ្តល់ការងារធ្វើសំរាប់ពលករចំនួន៥លាននាក់ និងរួមវិភាគទាន​ជាងពាក់ កណ្ដាល​ល្បឿនកំណើន​សេដ្ឋកិច្ច​ជាតិ ជាប្រចាំ​ឆ្នាំ។ នេះគឺជាព័ត៍មានត្រូវបាន ប្រកាស​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ យក​មតិចំពោះសេចក្ដីព្រាង​ផែន​ការ អភិវឌ្ឍន៍សហ​គ្រាសតូចនិងមធ្យម ដំណាក់​កាល ២០១៦ -២០២០ ត្រូវ​បាន ប្រព្រឹត្តទៅនាថ្ងៃទី៦​​ខែមករា នៅទី​ក្រុង​ហាណូយ។ តាមការព្យាករណ៍ ក្នុង​ដំណាក់កាល ២០១៦-២០២០​ប្រទេស​ទាំងមូល​មាន​បន្ថែម​សហគ្រាស​ចំនួន  ៤៥០ ពាន់ ចុះបញ្ជីពាណិជ្ជកម្ម​បង្កើន​បរិមាណ​សហគ្រាស​ធ្វើសកម្ម​នៅ​ក្នុង​ឆ្នាំ ២០២០ ឡើង​ដល់​៧៥០សហគ្រាស។ លោក To Hoai Nam អនុប្រធាន​ សម្ព័ន្ធ​សមាគម​សហ​គ្រាស​តូច​និង​មធ្យម វៀត​ណាម បានចាត់ទុកថា៖ ដើម្បី​សហគ្រាសអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព រដ្ឋា​ភិបាល​ត្រូវ​បាម​វិធាន​ការ​ជួយ ឧបត្ថម្ភ ជាពិសេសគឺបង្កលក្ខណហអំពីគោលនយោ​បាយ និងហិរញ្ញវត្ថុ៖

“​គោលនយោបាយទាំងឡាយដែលទាក់ទិន ដល់សហគ្រាសតូចនិងមធ្យម ត្រូវឯកភាពជាមួយក្រសួងផែនការ និង​វិនិយោគ​ ដើម្បី​បង្កើត​បានរូបសណ្ឋាន ស្តង់​តាមួយ​និងមានមុខព្រួញច្បាស់លាស់​។ បណ្ដាសម្ព័ន្ធ​សមាគម អង្គការ​ដំណាង​សហគ្រាសតូច និងមធ្យម ត្រូវចូលរួមគ្រប់គោលនយោបាយជួយឧបត្ថម្ភ និងតំបន់​ក៏ត្រូវ​ចូលរួមដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម