សាធារណៈមតិអន្តរជាតិប្រឆាំងការដែលចិនដំណើរសាកល្បងជើងហោះហើរខុសច្បាប់នៅប្រជុំកោះ Truong Sa

សាធារណៈមតិអន្តរជាតិប្រឆាំងការដែលចិនដំណើរសាកល្បងជើងហោះហើរខុសច្បាប់នៅប្រជុំកោះ Truong Sa (Image: VNA)
អាមេរិកប្រឆាំងជំទាស់ការដែលចិនដំណើរការសាកល្បងជើងហោះហើរ នៅព្រលានយន្តហោះដែលចិនកសាងខុសច្បាប់នៅកោះថ្មរ Chu Thap ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ ថ្លែងមតិជាមួយមជ្ឍដ្ឋានសារព័ត៌មាននាថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៦ នៅរដ្ឋធានីវ៉ាស៊ីនតោន អ្នកនាំពាក្យក្រសួងកាបរទេសអាមេរិក លោក John Kirby បានចាត់ទុកថា៖ ទង្វើពោលខាងលើរបស់ចិនធ្វើឲ្យស្ថានភាព ក្នុងតំបន់អាក្រក់ទៅៗ។
«អាមេរិកព្រួយបារម្មអំពីការដែលចិនចុះចតយន្តហោះនៅកោះថ្ម Chu Thap នៅសមុទ្រខាងកើត។ សកម្មភាពហោះហើរក្នុងតំបន់ជំលោះបង្កើនភាពតានតឹងនិងគំរាមកំហែងស្ថិរភាពក្នុងតំបន់។»
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការកងទ័ពព្រឹទ្ធសភាអាមេរិក ព្រឹទ្ធសមាជិក John McCain បានចាត់ទុកថា៖ ចិនកំពុងបន្តមហិច្ឆតាទន្ទ្រានកាន់កាប់ដែនដីក្នុងតំបន់ ក្នុងនោះ មានការចុះចតយន្តហោះនៅកោះថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa។ អ្នកនយោបាយរូបនេះបានរិះគន់រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama ថាបានដាក់ពង្រាយយឺតយ៉ាវនូវការយាមល្បាត ក្នុងចំងាយ១២ ម៉ាយល៍ ជុំវិញកោះសិប្បនិមិត្តដែលចិន កសាងខុសច្បាប់នៅសមុទ្រខាងកើត។
មុននោះ នាថ្ងៃទី ២ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Pooja Jhunjhunwala បានចាត់ទុកថា៖ ទង្វើរបស់ចិនបានបង្កើនភាព តានតឹងក្នុងតំបន់ ព្រមទាំង អំពាវនាវឲ្យភាគីទាន់ទិននានា បន្ធូស្រាលភាពតាន តឹងដោយការបញ្ចប់រាល់ទង្វើ ដោយឯតតោភាគីដែលធ្វើឲ្យមហន្តរាយចំពោះស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ទាក់ទិនដល់បញ្ហានេះ ថ្លែងមតិនៅសន្និសីទកាសែត នាថ្ងៃទី ៤ ខែមករា រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានសម្តែងការព្រួយបារម្មដ៏ ជ្រាលជ្រៅចំពោះទង្វើដោយឯកតោភាគីរបស់ចិន ដោយកែប្រែសភាពដើមនៅសមុទ្រខាងកើត ក៏ដូចជា ការកសាងខុសច្បាប់ របស់ចិននៅទីនេះ ផងដែរ។ លោក Kishida បានសង្កត់ធ្ងន់ថា៖ តូក្យូមិនឯកភាពកាន់តែមានភាពតានតឹង ក្នុងតំបន់ទេ។ ជប៉ុននឹងបន្តសហប្រតិបត្តិការ ជាមួយប្រទេសទាក់ទិននានា ដើម្បីការពារសេរីភាពនាវាចរណ៍។ នាថ្ងៃដដែល ហ្វីលីពីនបានប្រកាសប្រឆាំងជំទាស់ការដែលចិនដំណើការសាកល្បងជើងហោះហើរ ជាបន្តបន្ទាប់នៅព្រលានយន្តហោះខុសច្បាប់នៅប្រជុំកោះ Truong Sa នៅសមុទ្រខាងកើត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម