តាំងពីយូរ ផ្លាកសញ្ញាថ្មរូបសត្វឥន្រ្ទី របស់ PINACO បានចាត់ទុកជា “មិត្តភក្តិ” ដ៏ជិតស្និទ្ធ របស់អ្នកប្រើប្រាស់វៀតណាម ពេលបានប្រើប្រាស់គ្រប់ពេលវេលា គ្រប់ទីកន្លែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីគ្រឿងប្រើប្រាស់អគ្គិសនីដូចជា ថ្មពិល នាឡិកា គ្រឿងអេឡិចត្រូនិក រហូតដល់ប្រដាប់ក្មេងលេងជាដើម ដោយឡែកផលិតផលថ្មរូបសត្វឥន្ទ្រី បានផលិតតាមបែបបច្ចេកទេសថ្មក្រដាសគីមី លើខ្សែចង្វាក់សម្ភារៈនាំចូលមកពីប្រទេសអាល្លឺម៉ង កូរ៉េខាងត្បូង ចិន តែងធានាបានបរិមាណថាមពលខ្ពស់ សុវត្ថិភាពឲ្យសម្ភារៈប្រើប្រាស់ និង តម្លៃសមរម្យ។
បង្កើតនៅឆ្នាំ១៩៧៦ និង អនុវត្តភាគហ៊ុននីយកម្មយ៉ាងឆាប់នៅឆ្នាំ២០០៤ ក្រោយ៤០ឆ្នាំកកើត និង អភិវឌ្ឍន៍ មកដល់សព្វថ្ងៃ PINACO បង្កើតបានប្រព័ន្ធចែកចាយលើទូទាំងប្រទេស រួមមាន៖ ហាង សាខាចែកចាយ មជ្ឈមណ្ឌលថែទាំអតិថិជន កន្លែងធានា នៅលើទូទាំងប្រទេសជាង១៨០កន្លែង។ ដោយសារប្រព័ន្ធចែកចាយទូលាយ អ្នកប្រើប្រាស់មានលក្ខណៈងាយស្រួលក្នុងការរកទិញផលិតផល PINACO ហើយ ទទួលបានការថែទាំ ធានាល្អបំផុត នៅរាល់ទីកន្លែងទៅតាមគោលនយោបាយ “ធានាទូទាំងប្រទេស” របស់ PINACO។
មិនត្រឹមតែស្រោបយក៥០%នៃទីផ្សារថ្មនៅក្នុងប្រទេស ផលិតផលថ្មរូបសត្វឥន្ទ្រី នៅបាននាំចេញទៅកាន់ប្រទេសអូស្រ្តាលី អាហ្វិ្រកខាងត្បូង អេហ្ស៊ីប និង ប្រទេសនានានៅអាស៊ីអាគ្នេយ៍ជាដើម ថ្មរូបសត្វឥន្ទ្រី សព្វថ្ងៃក៏បានក្រុមហ៊ុនអេឡិចត្រូនិក នៅវៀតណាមប្រើប្រាស់ភ្ជាប់តាមផលិតផល របស់ពួកគេដូចជា៖ Belco, Daewoo-Hanel, Chau-Electronic, Viettronics តឹនម៊ិញ (Tan Binh) (VTB), តៀនដាត (Tien Dat) , Maseco។ល។
ខ្សែចង្វាក់ផលិតថ្មរបស់ក្រុមហ៊ុនភាគហ៊ុនថ្មអាគុយភាគខាងត្បូងវៀតណាម(PINACO)។
ខ្សែចង្វាក់ផលិតនូវ ស្នាមលម្អិតបច្ចេកទេស នៅក្នុងសហគ្រាសអាគុយដុងណាយ (Dong Nai)។
កម្មកររោងចក្រអាគុយដុងណាយ (Dong Nai)ក្នុងរោងចក្រផលិត។
ធ្វើសម្រេចផលិតផលអាគុយដុងណាយ (Dong Nai) ។
ផលិតផលអាគុយដុងណាយ(Dong Nai) ជាពាណិជ្ជសញ្ញាធានាអាទិភាពខ្ពស់បំផុត អំពីបរិមាណថាមពល ប្រើបានយូរ ឆ្លើយតបបានស្តងដាអន្តរជាតិ។
PINACO តែងមានស្មារតីគោរពម៉ឺងម៉ាត់លើគោលនយោបាយ លក្ខន្តិកៈ ស្តីពីការពារបរិស្ថាននៅក្នុងបទដ្ឋានផលិតថ្មនិងអាគុយ។
ផលិតផលអាគុយដុងណាយ (Dong Nai) របស់ PINACO សព្វថ្ងៃបានប្រើពេញនិយមនៅវៀតណាម។
មិនត្រឹមតែ ស្រោបយក៥០%នៃទីផ្សារថ្មក្នុងប្រទេស ផលិតផលថ្មរូបសត្វឥន្ទ្រី នៅបាននាំចេញទៅប្រទេសអូស្រ្តាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប និង ប្រទេសនានានៅអាស៊ីអាគ្នេយ៍។
ថ្មរូបសត្វឥន្ទ្រី សព្វថ្ងៃក៏បានក្រុមហ៊ុនតំឡើងអេឡិចត្រូនិកនៅវៀតណាមប្រើប្រាស់ភ្ជាប់តាមផលិតផល។
ផលិតផលរបស់ PINACO បានប្រើប្រាស់គ្រប់ទីកន្លែង។ |
ទន្ទឹមផលិតផលថ្មទំនុកចិត្ត PINACO ក៏នៅបានល្បីឈ្មោះជាមួយផលិតផលអាគុយផ្លាកសញ្ញា Pinaco, ដុងណាយ (Dong Nai), JP, PAC និង Sakura។ ផលិតផលនេះ តែងបានធានានូវអាទិភាពខ្ពស់ជាងគេ ពីបរិមាណថាមពល អាយុវែង ឆ្លើយតបស្តង់ដាអន្តរជាតិ (DIN 43539 របស់ប្រទេសអាល្លឺម៉ង់ និង JIS D5301 - D5302 របស់ប្រទេសជប៉ុន) គ្រប់ប្រភេទដូចជា៖ ប្រភេទអាគុយស្ងួត MF, ប្រភេទអាគុយស្ងួត CMF និងប្រភេទអាគុយស្ងួត VRLA ជាដើម។
ច្រើនឆ្នាំកន្លង PINACO នៅសំឡឹងឆ្ពោះទៅឆ្ងាយជាង ដើម្បីក្លាយជា “ចង្វាក់សម្ពន្ធ” មួយដ៏សំខាន់ក្នុងវិស័យផលិតឡាន និង ទោចក្រយានយន្ត។ ជំហានដំបូង ចាប់ផ្តើមពីឆ្នាំ២០០៣ ពេល PINACO បានក្លាយជាអ្នកផ្គត់ផ្គង់អាគុយជាផ្លូវការ សម្រាប់ប្រភេទឡានគុណភាពខ្ពស់ Ford Mondeo។ តាំងពីនោះ អាគុយដុងណាយ(Dong Nai) របស់ PINACO បានយកជំនះបន្តិចម្តងៗ ហើយ បានជ្រើសរើសដាក់បំពាក់តាមឡានរបស់ក្រុមហ៊ុនអ៊ូតូ៖ Mercedes, Mazda, Suzuki, Kia, Thaco, Samco, Hyundai ជាដើម និង ក្រុមហ៊ុនទោចក្រយានយន្តដូចជា៖ Honda, Piaggio, Yamaha ។ល។
PINACO សព្វថ្ងៃមានសហគ្រាសចំនួន៤ដែលជាសមាជិក គឺសហគ្រាសអាគុយដុងណាយ (Dong Nai) (តំបន់ឧស្សាហកម្មបៀនហាម៉ោក - Bien Hoa 1 ដុងណាយ - Dong Nai) មានសមត្ថភាពផលិត៥៥០.០០០kWh ក្នុងមួយឆ្នាំ សហគ្រាសអាគុយសាយហ្គន (តំបន់ឧស្សាហកម្មតឹនតាវ - Tan Tao ទីក្រុងហូជីមិញ) មានសមត្ថភាពផលិត៤៥០.០០០ kWh ក្នុងមួយឆ្នាំ សហគ្រាសថ្មរូបសត្វឥន្ទ្រី (ខណ្ឌ៦ ទីក្រុងហូជីមិញ) មានសមត្ថភាព២៥០លានដុំក្នុងមួយឆ្នាំ និង សហគ្រាសអាគុយដុងណាយ (Dong Nai) មានសមត្ថភាពផលិត៦០០.០០០ kWh ក្នុងមួយឆ្នាំ។ ជាមួយមូលដ្ឋានគ្រឹះ គឺបច្ចេកទេស សម្ភារៈជឿនលឿន ទំនើប ប្រភពវត្ថុធាតុគុណភាពខ្ពស់ ព្រមទាំងប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តងដារអន្តរជាតិ PINACO តែងសន្យាឆ្ពោះទៅអតិថិជន ផ្គត់ផ្គង់ផលិតផល និង សេវាកម្មមានគុណភាពខ្ពស់បំផុត សមនឹងកេរ្តិ៍ឈ្មោះល្បី “អ្នកផលិតថ្ម និង អាគុយលំដាប់ថា្នក់វៀតណាម” និង ឆ្ពោះទៅកាន់កម្រិតតំបន់អាស៊ីអាគ្នេយ៍។
ក្នុងបទដ្ឋានផលិតថ្ម និង អាគុយ PINACO ក៏មានស្មារតីគោរពម៉ឺងម៉ាត់នូវគោលនយោបាយ លក្ខន្តិកៈ ស្តីអំពីការពារបរិស្ថាន ពេលបំពាក់សម្ភារៈលើប្រព័ន្ធធ្វើប្រព្រឹត្តិកម្មជាតិសំណល់ទំនើប ជាមួយការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO 14001:2004 ដើម្បីរក្សាបរិស្ថានបរិសុទ្ធ និង រក្សាសុខភាពឲ្យពលករក៏ដូចជាសហគមន៍។
ខែធ្នូ ឆ្នាំ២០១៥ កន្លងហើយ PINACO មានកក្តិយស ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសទាំង៦៣ ទទួលបានពាណិជ្ជសញ្ញាជាតិ ២០១៤-២០១៥។ ពាណិជ្ជសញ្ញាជាតិ គឺជាកម្មវិធីតែមួយគត់របស់រដ្ឋាភិបាល អនុវត្តដោយគោលបំណងផ្សព្វផ្សាយរូបភាពប្រទេសជាតិ ពាណិជ្ជសញ្ញាជាតិតាមរយៈពាណិជ្ជសញ្ញាផលិតផល (ទំនិញ និង សេវាកម្ម)។ ជាពិសេស ឆ្នាំ២០១៤ PINACO នៅបានទទួលបណ្ណទទួលស្គាល់ Ford Q1 របស់សម្ពន្ធក្រុមហ៊ុន Ford Motors សម្រាប់អ្នកផ្គត់ផ្គង់មានគុណភាពខ្ពស់បំផុត ពីគុណភាព សមត្ថភាពផលិត និង គាប់ចិត្តអតិថិជន។ តាមលោកត្រឹនថាញវ៉ាន់ (Tran Thanh Van) អគ្គនាយកក្រុមហ៊ុន PINACO ជាមួយបណ្ណទទួលស្គាល់ Ford Q1 PINACO បានចូលរួមលំដាប់ថ្នាក់នៃអ្នកផ្គត់ផ្គង់អាទិភាពរបស់ Ford Motors។ តាមនោះ PINACO បានចូលរួមខ្សែចង្វាក់ផ្គត់ផ្គង់សកលលោករបស់ Ford Motors ឈរទន្ទឹមនឹងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រណបល្អបំផុតពិភពលោក ហើយ មានឱកាសជ្រែកចូលទីផ្សារអន្តរជាតិធំទូលាយ
រង្វាន់កម្រពិសេសរបស់ PINACO៖
- PINACO ទទួលកត្តិនាម “អង្គភាពវិរពលកម្មក្នុងសម័យផ្លាស់ប្តូរទំនើប” ឆ្នាំ២០០០។
- បានរដ្ឋាភិបាលទទួលស្គាល់ជា “ពាណិជ្ជសញ្ញាជាតិ” ឆ្នាំ២០១២ ហើយសម្រេចកត្តិនាមនេះ ក្នុងអំឡុង៤ឆ្នាំបន្តបន្ទាប់។
- PINACO សម្រេចកត្តិនាម “សហគ្រាសនាំចេញទំនុកចិត្ត” កម្មវិធីដោយក្រសួងពាណិជ្ជកម្មរៀបចំនៅឆ្នាំ២០០៣។
- ផលិតផលថ្ម និង អាគុយរបស់ PINACO បានអ្នកប្រើប្រាស់ជ្រើសរើសជា “ទំនិញវៀតណាមគុណភាពខ្ពស់” ១៨ឆ្នាំបន្តបន្ទាប់។
- PINACO នៅទទួលបានកត្តិនាមផ្សេងដូចជា៖ ផ្កាយមាសទឹកដីវៀតណាម មួយក្នុងចំណោម១០០ពាណិជ្ជសញ្ញានាំមុខ។ល។
|
អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង