នាពេលថ្មីៗនេះ គេហទំព័រឯកទេសខាងនាវាចរណ៍-ទូកកម្សាន្ត និងអាកាសធាតុសមុទ្រ figaronautisme.meteoconsult.fr (បារាំង) បានជ្រើសរើស ឧទ្ទេសនាមគោលដៅលេចធ្លោចំនួន២ របស់វៀតណាមគឺកោះ Phu Quy និងសង្កាត់ Nha Trang ។
អត្ថបទដែលឧទ្ទេសនាមអំពីកោះ Phu Quy នៅលើគេហទំព័រ igaronautisme.meteoconsult.fr។ រូបថត៖ VNA
ក្នុងអត្ថបទដែលចុះផ្សាយនាថ្ងៃទី ១៨ ខែមករា figaronautisme បានវាយតម្លៃថា កោះ Phu Quy ដែលស្ថិតនៅតំបន់សមុទ្រភាគខាងត្បូងវៀតណាម គឺជាកោះមួយក្នុងចំណោមកោះដែលនៅតែរក្សាបាននូវភាពស្ងប់ស្ងាត់ នៅលើផែនទីទេសចរណ៍សមុទ្រខាងកើត។ ការធ្វើដំណើរទៅកាន់កោះនេះ ភាគច្រើនគឺតាមផ្លូវសមុទ្រ ហើយហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មនៅមានកម្រិត បានធ្វើឱ្យកោះ Phu Quy មិនសូវរងផលប៉ះពាល់ពីទេសចរណ៍ទ្រង់ទ្រាយធំឡើយ។ ជីវភាពរស់នៅរបស់អ្នកស្រុកនៅទីនេះ ផ្សារភ្ជាប់នឹងរបរនេសាទ និងសកម្មភាពនាវាចរណ៍ប្រពៃណី។
ផ្ទុយនឹងភាពស្ងប់ស្ងាត់នៃកោះ Phu Quy សង្កាត់ Nha Trang ដែលស្ថិតនៅមាត់សមុទ្រនៃភាគកណ្តាលវៀតណាម បានបង្ហាញពីទម្រង់ទេសចរណ៍សមុទ្រមួយផ្សេងទៀត។ សង្កាត់ Nha Trang ស្ថិតនៅក្បែរឈូងសមុទ្រដ៏ធំទូលាយ ត្រូវបានហ៊ុមព័ទ្ធដោយកោះតូចៗជាច្រើនដែលងាយស្រួលធ្វើដំណើរតាមផ្លូវសមុទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសម្រាកលំហែកាយ និងការកម្សាន្តនៅលើសមុទ្រ។ អាស្រ័យហេតុនេះ Nha Trang ត្រូវបានចាត់ទុកជាច្រកទ្វារដ៏សំខាន់បំផុតមួយក្នុងការរុករកសមុទ្រខាងកើតនៅវៀតណាម៕