ព័ត៌មាន

Phong Nha - Ke Bang គឺជាគោលដៅទេសចរណ៍ជួរមុខសម្រាប់ទេសចរណ៍ផ្សងព្រេង

ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Wanderlust (ចក្រភពអង់គ្លេស) ទើបតែវាយតម្លៃឧទ្យានជាតិ Phong Nha - Ke Bang (នៅស្រុក Bo Trach ខេត្ត Quang Binh) ជាគោលដៅទេសចរណ៍ផ្សងព្រេងជួរមុខនៅប្រទេសវៀតណាម។
សម្រស់ដ៏អស្ចារ្យនៃរូងភ្នំ Son Doong (រូបថត៖ TTXVN)

ប្រការនេះបន្តបញ្ជាក់ពីទីតាំងនៃកន្លែងនេះនៅលើផែនទីទេសចរណ៍ពិភពលោក។ ក្រៅពី Phong Nha - Ke Bang ទស្សនាវដ្ដីទេសចរណ៍ Wanderlust ក៏ណែនាំបទពិសោធន៍ដំណើរផ្សងព្រេងមួយចំនួនដែលមិនអាចរំលងបាននៅ ពេលមកដល់ប្រទេសវៀតណាមដូចជា៖ ដំណើរកម្សាន្តនៅ Sa Pa មុជទឹក សនុទ្រនៅ Nha Trang ឬដំណើរឆ្លងកាត់ល្បាក់ទឹកនៅ Da Lat។ កន្លងមក ទស្សនាវដ្ដីទេសចរណ៍នេះក៏បានបញ្ចូលរូងភ្នំ Son Doong (Quang Binh) ទៅក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៩ ដែលមានភាពស្រស់ស្អាតប្លែកភ្នែក ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាដូចជាវង្វេងនៅក្នុងភពផ្សេងអញ្ជឹង។

ការដែល ឧទ្យានជាតិ Phong Nha - Ke Bang ត្រូវបានទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Wanderlust ធ្វើការវាយតម្លៃគឺជាឱកាសសម្រាប់ខេត្ត Quang Binh ដើម្បីបន្តផ្សព្វផ្សាយរូបភាពរបស់ខ្លួន ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងដកពិសោធន៍៕


top