ព័ត៌មាន

Pfizer នឹងផ្តល់វ៉ាក់សាំងចំនួន ១ ពាន់លានដូសដល់ប្រទេសមានចំណូលទាបនិងមធ្យមនៅចុងឆ្នាំនេះ

ក្រុមហ៊ុនឧិសថ Pfizer បានប្រកាសនៅថ្ងៃទី ២៦ ខែកញ្ញាថា ខ្លួននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ១ ពាន់លានដូស ដល់ប្រទេសមានចំណូលទាបនិងមធ្យមនៅចុងឆ្នាំនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla (រូបថត៖ REUTERS)



នាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla បាននិយាយថា ក្រុមហ៊ុននឹងផលិតវ៉ាក់សាំងបន្ថែមចំនួន ១ ពាន់ លានដូស ចាប់ពីពេលនេះដល់ចុងឆ្នាំ ដោយនាំឱ្យចំនួនវ៉ាក់សាំងសរុបដែលត្រូវបានផលិតដល់ ៣ ពាន់លានដូស។ វ៉ាក់សាំងចំនួន ១ ពាន់លានដូសទាំងនេះនឹងត្រូវបញ្ជូនទៅប្រទេសដែលមានចំណូលទាបនិងមធ្យមនៅចុងឆ្នាំនេះ។ យោងតាមលោក Albert Bourla, វ៉ាក់សាំង Pfizer ចំនួន ៥០០ លានដូសត្រូវបានបញ្ជូនទៅប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។

ការប្រកាសរបស់ Pfizer ត្រូវបាននាំចេញបន្ទាប់ពីអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រទេសអ្នកមានដែលមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីផ្អាកការចាក់ដូសជំរុញរហូតដល់ឆ្នាំ ២០២២ ដើម្បីរួមវិភាគទានវ៉ាក់សាំងលើសសម្រាប់ជួយប្រទេសក្រីក្របង្កើនអត្រាចាក់វ៉ាក់សាំង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top