ព័ត៌មាន

Petrovietnam ត្រូវតែដើរជួរមុខក្នុងកំណើន ២ខ្ទង់

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាជីវកម្មថាមពល-ឧស្សាហកម្មជាតិវៀតណាម (Petrovietnam) បានរៀបចំសន្និសីទបូកសរុបសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងឆ្នាំ២០២៥ និងដាក់ពង្រាយផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាក្នុងសន្និសីទ។ រូបថត៖ ឡាយហ្វា/VOV

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជំរុញឱ្យសាជីវកម្មរក្សាស្មារតីនៃ "យុទ្ធជនប្រេងឧស្ម័ន"; ត្រូវតែជាសសរស្តម្ភ និងដើរជួរមុខក្នុងកំណើនសេដ្ឋកិច្ច ដើម្បីចូលរួមចំណែកដល់គោលដៅកំណើនពីរខ្ទង់របស់ប្រទេសជាតិ។ តាមនោះ បង្កើតលក្ខខណ្ឌដើម្បីណៃនាំផ្នែកឧស្សាហកម្មផ្សេងទៀត បង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍប្រេងនិងឧស្ម័ន និងជួយសាជីវកម្មផ្សេងទៀតឱ្យរីកចម្រើនកាន់តែខ្លាំង។

នាយករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មផ្តោតលើការអនុវត្ត "ត្រួសត្រាយផ្លូវ៦យ៉ាង" ។ ទីមួយគឺត្រួសត្រាយផ្លូវក្នុងការសុក្រឹត្យស្ថាប័ន និងកសាងយន្តការគោលនយោបាយ។ ទីពីរ ត្រួសត្រាយផ្លូវក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការប្រើប្រាស់ថាមពលអ៊ីដ្រូសែនកកើតឡើងវិញ។ ទីបី ត្រួសត្រាយផ្លូវក្នុងការអនុវត្តដោយសមកាលកម្មនូវដំណោះស្រាយផ្លាស់ប្តូរថ្មីគំរូអភិបាលកិច្ចទំនើបនិងឆ្លាតវៃ រៀបចំរចនាសម្ព័ន្ធឡើងវិញ និងការបង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម។ ទីបួន ត្រួសត្រាយផ្លូវក្នុងការធ្វើសមាហរណកម្មដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។

នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ Petrovietnam ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរផ្នត់គំនិតនិងវិធីសាស្រ្ត ហ៊ានប្រឈមមុខនឹងការលំបាកនិងបញ្ហាសាកល្បង ហើយធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់; ទន្ទឹមនឹងនោះ ត្រួសត្រាយផ្លូវក្នុងការអនុវត្តការសន្សំសំចៃ ទប់ស្កាត់ការខ្ជះខ្ជាយ កសាងសារជីវកម្មដោយតម្លសភាព រឹងមាំ និងអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ដោយផ្អែកលើស្មារតីនៃ "អត្ថប្រយោជន៍បីយ៉ាង"៖ មានប្រយោជន៍សម្រាប់ប្រទេសជាតិ មានប្រយោជន៍សម្រាប់ប្រជាជន និងមានប្រយោជន៍សម្រាប់សហគ្រាស៕


top