លាក់ខ្លួននៅក្នុងព្រៃធម្មជាតិ ផុងញ៉ា - កែបាង (Phong Nha - Ke Bang) ដែលជាបេតិកភណ្ឌធម្មជាតិពិភពលោក ដែលអង្គការ UNESCO ទទួលស្គាល់...
លាក់ខ្លួននៅក្នុងព្រៃធម្មជាតិ ផុងញ៉ា - កែបាង (Phong Nha - Ke Bang) ដែលជាបេតិកភណ្ឌធម្មជាតិពិភពលោក ដែលអង្គការ UNESCO ទទួលស្គាល់ Oxalis Adventure បានធ្វើរឿង ដែលស្មានថាមិនអាចធ្វើរួច៖ កម្លាយដីព្រៃទៅជាគោលដៅដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក ជាកន្លែងដែលមនុស្សអាចទស្សនាអច្ឆរិយៈដ៏មានតម្លៃបំផុត នៅលើផែនដី ជាពិសេសគឺរូង សឺនឌុង (Son Doong) ដែលជារូងភ្នំធម្មជាតិដ៏ធំបំផុតក្នុងពិភពលោក។
Oxalis Adventure គឺជាក្រុមហ៊ុនផ្តាច់មុខនៃដំណើរស្វែងយល់នូវរូងភ្នំ សឺនឌុង (Son Doong) ។
ក្នុងនាមជាអង្គការផ្តាច់មុខនៃការរៀបចំដំណើរទេសចរណ៍ និងស្វែងយល់នូវរូង សឺនឌុង (Son Doong) ក្រុមហ៊ុន Oxalis មិនត្រឹមតែលក់ដំណើរទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវការធ្វើដំណើរ ដែលផ្លាស់ប្តូរទស្សនៈអំពីធម្មជាតិ និងមនុស្ស។ ដំណើរទេសចរណ៍ក្នុងរយៈពេល ៦ថ្ងៃ គឺជាដំណើរការ ដែលលំបាកបំផុត នៅក្នុងប្រព័ន្ធស្វែងយល់របស់ Oxalis ដែលមានកំណត់ចំនួនភ្ញៀវទេសចខរត្រឹម ១០០០ នាក់ក្នុងមួយឆ្នាំ ដើម្បីធានាបាននូវ "គ្មានផលប៉ះពាល់បរិស្ថាន"។
Oxalis Adventure រៀបចំកន្លែងបោះជំរុំនៅក្នុងរូង អែន (En) ដើម្បីបម្រើភ្ញៀវទេសចរ។
បើទោះជាតម្លៃជិត ៧៥ លានដុង/ម្នាក់ (ជាង ២៨០០ USD) ដំណើរទេសចរណ៍នេះ នៅតែមានភ្ញៀវកក់ពេញ រហូតដល់ឆ្នាំ២០២៧ ។
ភ្ញៀវទេសចរហែលទឹកនៅខាងមុខរូងភ្នំបា (Ba)។
អ្វីដែលខុសប្លែករបស់ Oxalis គឺមិនត្រឹមតែជាបទពិសោធន៍ផ្សងព្រេង នៅកណ្តាលធម្មជាតិដ៏
អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាទស្សនៈទេសចរណ៍ប្រកបដោយនិរន្តរភាព ផងដែរ។ ក្រុមហ៊ុននេះ អនុវត្តយ៉ាងតឹងរ៉ឹងនូវគោលការណ៍ "មិនបន្សល់ស្លាកស្នាម" - មិនកសាងសំណង់រឹងមាំទេ សម្ភារៈទាំងអស់ដែលបាននាំយកចូលក្នុងព្រៃ ត្រូវបាននាំយកចេញ។ កន្លែងឈប់សម្រាកនីមួយៗ មានបង្គន់ជីកំប៉ុស ដើម្បីការពារប្រភពទឹក។ ជារៀងរាល់ឆ្នាំ ប្រព័ន្ធរូងភ្នំក៏ត្រូវបានបិទក្នុងរដូវវស្សាផងដែរ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។

ពីក្រុមហ៊ុនតូចមួយ ក្នុងខេត្ត ក្វាងទ្រី (Quang Tri) ឥឡូវនេះ Oxalis បានក្លាយជានិមិត្តរូបនៃទេសចរណ៍ផ្សងព្រេង ដែលទាក់ទងនឹងការអភិរក្ស និងសហគមន៍។ ៩៥% នៃចំនួនបុគ្គលិករបស់ក្រុមហ៊ុន គឺជាប្រជាជនក្នុងតំបន់ ក្នុងនោះភាគច្រើនពួកគេធ្លាប់ជាអ្នកកាប់ឈើខុសច្បាប់ ប៉ុន្តែឥឡូវនេះ ពួកគេបានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ និងជាមន្ត្រីរដ្ឋបាលព្រៃឈើ។ ភ្ញៀវទេសចរណ៍ឆ្លងកាត់ទន្លេ ដើម្បីចូលក្នុងរូងភ្នំ អែន (En) ។
ដូចសម្តីដែលលោក ង្វៀន ចូវអា (Nguyen Chau A) ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Oxalis Adventure បានចែករំលែកថា៖ «នៅពេលដែលមនុស្សមានប្រាក់ចំណូលស្ថិរភាព ពួកគេមិនចាំបាច់បំផ្លាញព្រៃឈើ ដើម្បីជីវភាពឡើយ»។
Oxalis Adventure ក៏អភិវឌ្ឍបណ្តាញរមណីយដ្ឋាន និងកសិដ្ឋានអេកូ ដូចជា ចៃឡឹប (Chay Lap) Farmstay និង ទូឡាន (Tu Lan) Lodge Lodge ដែលមានទីតាំងនៅតាមបណ្តោយភ្នំ។
យោងតាមលោក លោក ង្វៀន ចូវអា (Nguyen Chau A) ក្រុមហ៊ុន Oxalis ប្រកាន់ខ្ជាប់នូវគោលការណ៍បី ក្នុងប្រតិបត្តិការរបស់ខ្លួន៖ សុវត្ថិភាព - អភិរក្ស - សហគមន៍។ សុវត្ថិភាពគឺជាតម្រូវការចម្បង ក្នុងរាល់ដំណើរទេសចរណ៍។ ការអភិរក្សគឺជាខ្សែក្រហមដំណើរការគ្រប់សកម្មភាព។ ម៉្យាងទៀត ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។
ទូឡាន (Tu Lan) Lodge គឺជាកន្លែងស្នាក់នៅ ដែលសម្របតាមអាកាសធាតុ នៅក្នុងភូមិតឹនហ័រ (Tan Hoa) ដែលជាតំបន់រងផលប៉ះពាល់យ៉ាងខ្លាំង ដោយទឹកជំនន់នៅតំបន់ ក្វាងប៊ិញ (Quang Binh) (ស្ថិតក្នុងខេត្ត ក្វាងទ្រី (Quang Tri) ថ្មី)។
ភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍ នៅពេលធ្វើស្រែចម្ការជាមួយប្រជាជនក្នុងតំបន់។
ពីក្រុមហ៊ុនតូចមួយ ក្នុងខេត្ត ក្វាងទ្រី (Quang Tri) ឥឡូវនេះ Oxalis បានក្លាយជានិមិត្តរូបនៃទេសចរណ៍ផ្សងព្រេង ដែលទាក់ទងនឹងការអភិរក្ស និងសហគមន៍។ ៩៥% នៃចំនួនបុគ្គលិករបស់ក្រុមហ៊ុន គឺជាប្រជាជនក្នុងតំបន់ ក្នុងនោះភាគច្រើនពួកគេធ្លាប់ជាអ្នកកាប់ឈើខុសច្បាប់ ប៉ុន្តែឥឡូវនេះ ពួកគេបានក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ និងជាមន្ត្រីរដ្ឋបាលព្រៃឈើ។ ដូចសម្តីដែលលោក ង្វៀន ចូវអា (Nguyen Chau A) ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Oxalis Adventure បានចែករំលែកថា៖ «នៅពេលដែលមនុស្សមានប្រាក់ចំណូលស្ថិរភាព ពួកគេមិនចាំបាច់បំផ្លាញព្រៃឈើ ដើម្បីជីវភាពឡើយ»។ ទស្សនៈនោះ បានជួយ Oxalis មិនត្រឹមតែនាំផ្លូវ សម្រាប់ភ្ញៀវទេសចរទៅទស្សនារូងភ្នំដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងបើកគំរូនៃទេសចរណ៍ដែលមានទំនួលខុសត្រូវ នាំរូបភាពនៃប្រទេសវៀតណាមទៅកាន់ពិភពលោក ជាមួយនឹងភាពស្រស់ស្អាតដ៏បរិសុទ្ធ និងស្មារតីមនុស្សធម៌របស់ប្រជាជននៅទីនេះ៕
អត្ថបទ៖ ថាវ វី - រូបថត៖ Oxalis Adventure ប្រែសម្រួលដោយង្វៀនយ៉ាង