ព័ត៌មាន

OPEC +ឯកភាពគ្នាបង្កើនបរិមាណប្រេង

ក្នុងសេចក្ដីប្រកាស OPEC + បានឲ្យដឹងថា ប្រទេសជាសមាជិកទាំង ២៣ នៃក្រុមនេះ បានឯកភាពគ្នាថា ចាប់ពីខែសីហា ដល់ខែធ្នូខាងមុខ នឹងផ្គត់ផ្គង់ដល់ទីផ្សារ ២ លានបារ៉ែលបន្ថែម/ថ្ងៃ ពោលគឺក្នុងមួយខែនឹងបង្កើនបរិមាណបន្ថែម ៤០០ ០០០ បារ៉ែល/ ថ្ងៃ។

ធុងស្តុកនៅរោងចក្រផលិតប្រេងមួយនៅទីក្រុងដាមម៉ាម (អារ៉ាប់ប៊ីសាអូឌីត)  (រូបថត៖ AFP / VNA)


នៅថ្ងៃទី ១៨ ខែកក្កដា ក្រុមអង្គការបណ្ដាប្រទេសនាំចេញប្រេង (OPEC) រួមទាំងបណ្ដាដៃគូឬហៅថា OPEC + បានឯកភាពគ្នាបង្កើនបរិមាណប្រេងឆៅ ចាប់ពីខែសីហាខាងមុខ សំដៅជំរុញការស្ដារសេដ្ឋកិច្ចសកលឡើងវិញ នៅពេលដែលជំងឺរាតត្បាតបានស្ងប់ស្ងាត់។

ក្នុងសេចក្ដីប្រកាស OPEC + បានឲ្យដឹងថា ប្រទេសជាសមាជិកទាំង ២៣ នៃក្រុមនេះ បានឯកភាពគ្នាថា ចាប់ពីខែសីហា ដល់ខែធ្នូខាងមុខ នឹងផ្គត់ផ្គង់ដល់ទីផ្សារ ២ លានបារ៉ែលបន្ថែម/ថ្ងៃ ពោលគឺក្នុងមួយខែនឹងបង្កើនបរិមាណបន្ថែម ៤០០ ០០០ បារ៉ែល/ ថ្ងៃ។ ក្រុមនេះនឹងវាយតម្លៃលើការវិវឌ្ឍនៃទីផ្សារនាខែធ្នូខាងមុខ។ OPEC + ក៏បានឯកភាពគ្នាពន្យាពេលកិច្ចព្រមព្រៀងស្ដីពីការបន្ធូរស្រាលការកាត់បន្ថយបរិមាណផលប្រេងដល់ដំណាច់ឆ្នាំ ២០២២ ខាងមុខ ជំនួសឱ្យខែមេសាឆ្នាំ ២០២២ ដូចដែលបានគ្រោងទុកពីមុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top