នៅសម័យបិទសន្និសីទគណៈកម្មការប្រតិបត្តិ រៀបចំទីភ្នាក់ងារសារព័ត៌មានតំបន់អាស៊ី - ប៉ាស៊ីហ្វិក OANA លើកទី៤៤ រសៀលថ្ងៃទី១៩ ខែមេសា នៅក្រុងហាណូយ លោកអគ្គលេខាធិការរៀបចំនៃទីភ្នាក់ងារសារព័ត៌មានអាស៊ី - ប៉ាស៊ីហ្វិក OANA បានប្រកាសម្ចាស់រង្វាន់ “រង្វាន់ឆ្នើមបំផុតផ្នែកគុណភាពទីភ្នាក់ងារសារព័ត៌មាន” របស់ OANA បានទៅលើទីភ្នាក់ងារសារព័ត៌មានវៀតណាម និង ទីភ្នាក់ងារសារព័ត៌មានចិន។
ទទួលស្គាល់២៨ពន្ទុជម្រើសពីទីភ្នាក់ងារសារព័ត៌មានផ្សេង ក្នុងគណៈកម្មការប្រតិបត្តិ ទីភ្នាក់ងារសារព័ត៌មានវៀតណាមជាមួយនឹងកម្មវិធីអនុវត្ត Chatbot នៃកាសែតអេឡិចត្រូនិក VietnamPlus និង ទីភ្នាក់ងារសារព័ត៌មានចិន នឹងគម្រោងការមូលដ្ឋានកាសែតផ្អែកលើ AI Media Brain ក៏ទទួលបានរង្វាន់លេខមួយ។
លោកប្រធាន OANA Aslan Aslanov ឱ្យដឹងថា រង្វាន់នេះជួយគាំទ្រទីភ្នាក់ងារសារព័ត៌មាននានា យកចិត្តទុកដាក់ និង វិនិយោគថែមទៀត លើការផ្លាស់ប្តូរថ្មី ច្នៃប្រឌិតសកម្មភាពវិជ្ជាជីវៈ
លោកអគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម ឡេ ក្វឹកមិញ (Le Quoc Minh) ថ្លែងបទបង្ហាញ៖ “ដណ្តើមទំនុកចិត្តសម្រាប់ចរន្តព័ត៌មាន និង កាសែតផ្លូវការ” រូបថត៖ យ័នតឹន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទិដ្ឋភាពសម័យពិភាក្សា។ រូបថត៖ ថាញដាត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ក្នុងសម័យប្រជុំ គណៈប្រតិភូតំណាងផ្តោតពិភាក្សាបញ្ហាប្រឈមដាក់ចេញចំពោះទីភ្នាក់ងារសារព័ត៌មាននិយាយដោយឡែក និង កាសែតនិយាយរួម ក្នុងសករាជអេឡិចត្រូនិក។
ក្នុងចំណែកបទបង្ហាញរបស់ខ្លួន លោកអគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម ឡេ ក្វឹកមិញ (Le Quoc Minh) បានដាក់ចេញទិន្នន័យ និង តឹកតាងលម្អិត អំពីព័ត៌មានក្លែងក្លាយ (fake news) នៅវៀតណាម ក៏ដូចជាសកលលោក។ រឿងរ៉ាវព័ត៌មានក្លែងក្លាយមិនត្រឹមតែមានវត្តមានលើបណ្តាញសង្គម តែកាសែតផ្លូវការក៏ក្លាយជាជនរងគ្រោះ នៃបញ្ហានេះ។ កាសែតត្រូវរក្សាគោលការណ៍ “ត្រួតពិនិត្យ តុល្យភាព គ្រប់ជ្រុងជ្រោយ និង សុទិដ្ឋនិយម”។ តំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាមឱ្យដឹងថា ស្ថាបនកាសែតនៅវៀតណាម មានបំណងចង់អនុវត្តឧបករណ៍ និង សកម្មភាព ក្នុងបទដ្ឋានបេសកកម្ម ដើម្បីលើកកម្ពស់គុណភាពព័ត៌មានក៏ដូចជាជួយសាធារណជនអាចស្គាល់ព័ត៌មានមិនពិត។
បញ្ហាទូទៅនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ទទួលបានការចែករំលែក និង សមស្រប់របស់ទីភ្នាក់ងារសារព័ត៌មាន ដែលអញ្ជើញចូលរួមសន្និសីទនេះ។
OANA បានបង្កើតនៅឆ្នាំ១៩៦១ តាមគោលគំនិតរបស់អង្គការវប្បធម៌ សិក្សាអប់រំ និង វិទ្យាសាស្រ្តអង្គការសហប្រជាជាតិ ដោយគោលបំណងបង្កើនការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងប្រទេសនានាក្នុងតំបន់។ ក្រោយ៥៨ឆ្នាំ OANA សព្វថ្ងៃប្រជុំបានទីភ្នាក់ងារសារព័ត៌មានជាសមាជិក៤៤ ចំណុះប្រទេសទាំង៣៥ ក្នុងតំបន់ ក្លាយជាអង្គការព័ត៌មានធំបំផុត គិតសរុបផ្ទៃដីភូមិសាស្រ្តទូទៅនៃប្រទេសនានា និង បរិមាណព័ត៌មានបានផលិតចេញ។ ការចូលរួមទីភ្នាក់ងារសារព័ត៌មានធំៗ បង្កើតសំឡេងខ្លាំងពូកែរបស់ OANA ក្នុងជិត៦ទសវត្សកន្លង។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមចូលរួម OANA នៅឆ្នាំ១៩៦៩ ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកសកម្ម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានជ្រើសជាសមាជិកគណៈកម្មការប្រតិបត្តិ OANA ក្នុងពីរអាណាត្តិ៣ឆ្នាំបន្តបន្ទាប់ ចាប់ឆ្នាំ២០១៣ មកដល់សព្វថ្ងៃ។
នេះជាលើកទី៤ ទីភ្នាក់ងារសារព័ត៌មានវៀតណាម ម្ចាស់រៀបចំសន្និសីទគណៈប្រតិបត្តិ OANA បន្ទាប់ពីសន្និសីទនៅឆ្នាំ១៩៨៩ ១៩៩៩ និង ២០០៥។ ការទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាទីភ្នាក់ងារម្ចាស់នៃសន្និសីទគណៈប្រតិបត្តិ OANA លើកទី៤៤ អះអាងតួនាទីរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ របស់វៀតណាមនៅវេទិកាកាសែតពហុភាគីនេះ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម