ព័ត៌មាន

Nguyen Thi Anh Vien បំបែកឯកទគ្គកម្មមហោស្រព AIMAG ៥


Nguyen Thi Anh Vien បំបែកឯកទគ្គកម្មមហោស្រព AIMAG ៥ 

នាយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៧ កីឡាការិនីហែលទឹក Nguyen Thi Anh Vien ទទួលបានជ័យជំនេះលើវិញ្ញាសារ ២០០ ម៉ែត្រ។ នេះគឺជាមេដាយមាសទី ៧ របស់ក្រុមកីឡាវៀតណាម នៅមហោស្រពកីឡាក្នុងផ្ទះ និង​ក្បាច់គុនអាស៊ី - AIMAG ៥។ កីឡាការិនី Nguyen Thi Anh Vien បានបំបែកឯកទគ្គកម្ម ២ នាទី ១០ វិនាទី ដោយនាងបានបង្កើតនាឆ្នាំ ២០១៣។ កីឡាការិនីរូបនេះបានសំណេះសំណាលថា៖

"នាងខ្ញុំប្រកួតនៅសហោស្រពនេះគឺដើម្បីត្រៀមរៀបចំសម្រាប់ Asian Games ហើយមានក្ដីសង្ឈឹមថា អាចមានសិទ្ធិចូលរួមវគ្គផ្តាច់ព្រ័ត្រនៅកីឡាអូឡាំពិក។ ស្នាដៃនេះ នាងខ្ញុំបានសម្រេចពីមុនហើយ។ នៅក្នុងមហោស្រពនេះ គោលដៅរបស់ខ្ញុំគឺហែលទឹកអស់ពីកម្លាំងកាយចិត្ត។ រីឯ  Asidad វិញ គោលដៅរបស់នាងខ្ញុំគឺដណ្ដើមឲ្យបានមេដាយមាស "៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


top