កីឡា My Gym-បរិស្ថានរាងកាយល្អបំផុតសម្រាប់កុមារ 30/06/2015 My Gymជាពាណិជ្ជសញ្ញាមួយក្នុងចំណោម ពាណិជ្ជសញ្ញាចំណាប់ថ្នាក់របស់អាមេរិក ស្តីពីការអប់រំរាងកាយសម្រាប់កុមារ។ My Gym អភិវឌ្ឍន៍មណ្ឌលជាង៣០០កន្លែង នៅប្រទេសជាង៣០នៅលើពិភពលោក។ My Gym ជ្រាបចូលវៀតណាមជិត៤ឆ្នាំ ហើយឆាប់រហ័សក្លាយជាមុខសញ្ញាជ្រើសរើសរបស់អាណាព្យាបាលសិស្ស ដើម្បីបង្កើតមូលដ្ឋាននៃរាងកាយរឹងមាំសម្រាប់កូនខ្លួន តាំងពីផ្តើមជំហាននៃជីវិតមនុស្ស។ យើងខ្ញុំបានមកមណ្ឌលសាលាអប់រំរាងកាយ My Gym វៀតណាម (មណ្ឌលពាណិជ្ជកម្មតិចជាន់ Shophouse CT17 ក្នុងមណ្ឌលទីផ្សារនៃខណ្ឌទឺលីម ហាណូយ) ជាមណ្ឌលសាលាមួយក្នុងចំណោមមណ្ឌលសាលាទាំង៣នៅវៀតណាម ដែលកំពុងបង្រៀនតាមកម្មវិធីអប់រំរាងកាយសម្រាប់កុមារតូចៗ ដែលយកតាមរបៀបលក្ខណៈអាមេរិក១០០%។ សំណេះសំណាលជាមួយយើងខ្ញុំ បងស្រីដាវហ្វៀនវី ជាចាងហ្វាង My Gym វៀតណាមឲ្យដឹងថា៖ My Gym ជាកម្មវិធីអប់រំរាងកាយដែលមានមុខវិជ្ជាហាត់ប្រាណ គ្មានភាពរារាំងគួបផ្សំជាមួយតន្រ្តី ក្បាច់រាំនិងលោតត្រឡប់ប្រាណ។ កម្មវិធីក្នុង My Gym Children's Fitness Center គឺប្រមូលផ្តុំលើការរីកចម្រើនបញ្ញា ភាពស្រមើលស្រមៃនិងសមត្ថភាពកែច្នៃ ក៏ដូចជាសមត្ថភាពពីរាងកាយ និងជំនាញសង្គមសម្រាប់កុមារទៀតផង។ សម្ភារៈរបស់ My Gym វៀតណាមក៏បានបំពាក់ទៅតាមស្តង់ដាររបស់ My Gym USA ដែរ។ សម្ភារៈសម្រាប់ប្រើប្រាស់និងឧបករណ៍សិក្សានៅទីនេះ សុទ្ធតែបាននាំចូលពីអាមេរិកដូចជា៖ របស់ប្រើប្រាស់ក្នុងទីលានហាត់ ឧបករណ៍សិក្សា ជញ្ជាំងសម្រាប់តោងឡើងដូចឡើងភ្នំ មណ្ឌលតោងខ្សែកាប់ កន្លែងដាក់កូនបាល់ជាដើម។ ជាពិសេស ក្រុមគ្រូបង្ហាត់របស់ My Gym វៀតណាម សុទ្ធតែមានសញ្ញាបត្រ ដោយ My Gym USA ជាអ្នកផ្តល់ជូន។ រយៈពេលមួយម៉ោងហាត់ប្រាណរបស់កុមារតូច ដែលមានអាយុពី៤ដល់៥ឆ្នាំ បង្ហាត់ដោយគ្រូបង្រៀនជនជាតិបរទេសផ្ទាស់ ក្នុង My Gym វៀតណាម។ គ្រួបង្រៀនណែនាំក្រុមជំនាញសកម្មភាពជូនកុមារ។ គ្រូបង្ហាត់ Jauyer Micole Armstrong ជាអ្នកឯកទេសខាងអប់រំរាងកាយរបស់អាមេរិកកំពុងបង្រៀនកុមារនៅ My Gym។ ម៉ោងរៀននៅ My Gym សុទ្ធតែគូបផ្សំពីរជាមួយដូច៖ លេងប៉ុន្តែរៀន រៀនប៉ុន្តែលេង។ ព្រោះហេតុនោះហើយកុមារចូលចិត្តនិងរំភើបចិត្តខ្លាំងពេលរៀននៅ My Gymនេះ។ ជាមួយនឹងលំហាត់ពិបាក គ្រូបង្ហាត់នឹងណែនាំដោយផ្ទាល់ហើយហាត់ពត់ កុមារទាំងអស់។ ពេលបានស្ទាត់នឹងលំហាត់ កុមារនឹងធ្វើម្ចាស់ការក្នុងការជ្រើសរើសលំហាត់។ ក្តីរំភើបចិត្តរបស់កុមារពេលបានទៅរៀនក្នុង My Gym។ ថ្នាក់រៀនក្នុង My Gym សម្រាប់កុមារដែលមានអាយុក្រោម៣ដល់៥ឆ្នាំ នឹងមានអាណាព្យាបាលសិស្ស ហាត់រួមជាមួយ។ កាយវិការលោតត្រឡប់ប្រាណ គឺជាកាយវិការមួយក្នុងចំណោមកាយវិការពិបាក ម៉្លោះហើយតែងតែមានគ្រូបង្ហាត់ហាត់អមកុមារគ្រប់គ្នា។ កុមារហាត់ឡើងភ្នំជាមួយគ្រូបង្ហាត់។ ថ្នាក់រៀននីមួយៗនៅ My Gym មានកុមារអតិបរិមាណចំនួន១៥ក្មេង ហើយបានចែកជាក្រុមៗដើម្បីហាត់កាយវិការផ្សេងពីគ្នា។ ក្រោយជិត៤ឆ្នាំ ដែលមានវត្តមាននៅវៀតណាម បច្ចុប្បន្ន My Gym បានក្លាយជាពាណិជ្ជសញ្ញាមួយជិតស្និទ ចំពោះថ្នាក់អាណាព្យាបាលសិស្ស ដែលនៅក្នុងទីក្រុងធំៗ។ ថ្នាក់រៀនរបស់ My Gym វៀតណាម បានបែងចែកទៅតាមលំដាប់អាយុដូចជា៖ ពីអាយុ៦សប្តាហ៍ដល់អាយុ៦ខែ អាយុ១៣ខែ ពីអាយុ១៤ខែដល់២២ខែ ពីអាយុបាន២៣ខែដល់២,៥ឆ្នាំ ពីអាយុ២,៥ឆ្នាំដល់អាយុ៣ឆ្នាំ ពីអាយុ៣,៥ឆ្នាំដល់អាយុ៤,៥ឆ្នាំជាដើម។ ថ្នាក់រៀននៅមណ្ឌលសាលានេះ ក៏មានការបែងចែកជាពីរទម្រង់រូបភាពមូលដ្ឋាន នោះគឺថ្នាក់រៀនមានអាណាព្យាបាលសិស្ស និងថ្នាក់រៀនមិនមានអាណាព្យាបាលសិស្ស។ ថ្នាក់រៀនដែលមានអាណាព្យាបាលសិស្ស (កុមារម្នាក់មានតែអាណាព្យាបាលម្នាក់គត់ដែលបានចូលរួមថ្នាក់) គឺជាថ្នាក់រៀនសម្រាប់កុមារដែលមានអាយុពី៣,៥ឆ្នាំចុះក្រោម រីឯថ្នាក់រៀនដែលមានអាយុពី៣,៥ឆ្នាំឡើងទៅ គឺកុមារនឹងចូលទីលានជាមួយគ្រួបង្ហាត់របស់មណ្ឌលសាលា។ ថ្នាក់រៀននីមួយៗមានម៉ោងរៀនអូសបន្លាយក្នុងរយៈពេលមួយម៉ោង ប្រមូលផ្តុំក្នុងពីរខ្លឹមសារ គឺរាងកាយ(ជំនាញលោតត្រឡប់ប្រាណ រក្សាលំនឹងបា្រណ) និងជំនាញសង្គម (ធ្វើការតាមក្រុម បង្កើតភាពជឿជាក់ ក្លាហានជាដើម)។ ជាពិសេស ថ្នាក់រៀនរបស់មណ្ឌលប្រើភាសាអង់គ្លេស១០០%សម្រាប់ទំនាក់ទំនងគ្នា។ ថ្នាក់អាណាព្យាបាលសិស្សក្រោយពេលអនុញ្ញាតឲ្យកូនទៅហាត់នៅមណ្ឌល My Gym មួយរយៈពេល សុទ្ធតែមានការពេញចិត្តទាំងអស់។ បងស្រីវូធីអ្វៀន (នៅមណ្ឌលទីផ្សារ Ciputra ហាណូយ) ជាអ្នកបានអនុញ្ញាតឲ្យកូនទាំងពីរនាក់ទៅរៀនក្នុងមណ្ឌលសាលានេះឲ្យដឹងថា៖ “កូនខ្ញុំមករៀនទីនេះជាងមួយឆ្នាំហើយ។ ពេលហាត់នៅមណ្ឌលសាលានេះ វិលមកផ្ទះកូននិយាយបានភាសាអង់គ្លេសបានយ៉ាងច្រើន និងជឿជាក់មិនរុញរាលដូចកាលពេលមុនឡើយ ញ៉ាំក៏បានច្រើនជាងមុន។ល។ បច្ចុប្បន្នវៀតណាមកំពុងមានមណ្ឌលសាលាអប់រំរាងកាយ៣មណ្ឌល ដែលយកទៅតាមលក្ខណៈអាមេរិកនោះគឺ៖ My Gym វៀតណាម The Little Gym និង Gym body(សាយហ្គន)។ សង្ឃឹមថានេះគឺជាទីកន្លែងលេងកំសាន្តដ៏មានប្រយោជន៍ និងរួមចំណែកលើកកម្ពស់រាងកាយ និងបញ្ញាជូនកុមាររបស់វៀតណាម៕ អត្ថបទ៖ ថាវវី រូបថត៖ ថុងហាយ

My Gymជាពាណិជ្ជសញ្ញាមួយក្នុងចំណោម ពាណិជ្ជសញ្ញាចំណាប់ថ្នាក់របស់អាមេរិក ស្តីពីការអប់រំរាងកាយសម្រាប់កុមារ។ My Gym អភិវឌ្ឍន៍មណ្ឌលជាង៣០០កន្លែង នៅប្រទេសជាង៣០នៅលើពិភពលោក។ My Gym ជ្រាបចូលវៀតណាមជិត៤ឆ្នាំ ហើយឆាប់រហ័សក្លាយជាមុខសញ្ញាជ្រើសរើសរបស់អាណាព្យាបាលសិស្ស ដើម្បីបង្កើតមូលដ្ឋាននៃរាងកាយរឹងមាំសម្រាប់កូនខ្លួន តាំងពីផ្តើមជំហាននៃជីវិតមនុស្ស។ យើងខ្ញុំបានមកមណ្ឌលសាលាអប់រំរាងកាយ My Gym វៀតណាម (មណ្ឌលពាណិជ្ជកម្មតិចជាន់ Shophouse CT17 ក្នុងមណ្ឌលទីផ្សារនៃខណ្ឌទឺលីម ហាណូយ) ជាមណ្ឌលសាលាមួយក្នុងចំណោមមណ្ឌលសាលាទាំង៣នៅវៀតណាម ដែលកំពុងបង្រៀនតាមកម្មវិធីអប់រំរាងកាយសម្រាប់កុមារតូចៗ ដែលយកតាមរបៀបលក្ខណៈអាមេរិក១០០%។ សំណេះសំណាលជាមួយយើងខ្ញុំ បងស្រីដាវហ្វៀនវី ជាចាងហ្វាង My Gym វៀតណាមឲ្យដឹងថា៖ My Gym ជាកម្មវិធីអប់រំរាងកាយដែលមានមុខវិជ្ជាហាត់ប្រាណ គ្មានភាពរារាំងគួបផ្សំជាមួយតន្រ្តី ក្បាច់រាំនិងលោតត្រឡប់ប្រាណ។ កម្មវិធីក្នុង My Gym Children's Fitness Center គឺប្រមូលផ្តុំលើការរីកចម្រើនបញ្ញា ភាពស្រមើលស្រមៃនិងសមត្ថភាពកែច្នៃ ក៏ដូចជាសមត្ថភាពពីរាងកាយ និងជំនាញសង្គមសម្រាប់កុមារទៀតផង។ សម្ភារៈរបស់ My Gym វៀតណាមក៏បានបំពាក់ទៅតាមស្តង់ដាររបស់ My Gym USA ដែរ។ សម្ភារៈសម្រាប់ប្រើប្រាស់និងឧបករណ៍សិក្សានៅទីនេះ សុទ្ធតែបាននាំចូលពីអាមេរិកដូចជា៖ របស់ប្រើប្រាស់ក្នុងទីលានហាត់ ឧបករណ៍សិក្សា ជញ្ជាំងសម្រាប់តោងឡើងដូចឡើងភ្នំ មណ្ឌលតោងខ្សែកាប់ កន្លែងដាក់កូនបាល់ជាដើម។ ជាពិសេស ក្រុមគ្រូបង្ហាត់របស់ My Gym វៀតណាម សុទ្ធតែមានសញ្ញាបត្រ ដោយ My Gym USA ជាអ្នកផ្តល់ជូន។ រយៈពេលមួយម៉ោងហាត់ប្រាណរបស់កុមារតូច ដែលមានអាយុពី៤ដល់៥ឆ្នាំ បង្ហាត់ដោយគ្រូបង្រៀនជនជាតិបរទេសផ្ទាស់ ក្នុង My Gym វៀតណាម។ គ្រួបង្រៀនណែនាំក្រុមជំនាញសកម្មភាពជូនកុមារ។ គ្រូបង្ហាត់ Jauyer Micole Armstrong ជាអ្នកឯកទេសខាងអប់រំរាងកាយរបស់អាមេរិកកំពុងបង្រៀនកុមារនៅ My Gym។ ម៉ោងរៀននៅ My Gym សុទ្ធតែគូបផ្សំពីរជាមួយដូច៖ លេងប៉ុន្តែរៀន រៀនប៉ុន្តែលេង។ ព្រោះហេតុនោះហើយកុមារចូលចិត្តនិងរំភើបចិត្តខ្លាំងពេលរៀននៅ My Gymនេះ។ ជាមួយនឹងលំហាត់ពិបាក គ្រូបង្ហាត់នឹងណែនាំដោយផ្ទាល់ហើយហាត់ពត់ កុមារទាំងអស់។ ពេលបានស្ទាត់នឹងលំហាត់ កុមារនឹងធ្វើម្ចាស់ការក្នុងការជ្រើសរើសលំហាត់។ ក្តីរំភើបចិត្តរបស់កុមារពេលបានទៅរៀនក្នុង My Gym។ ថ្នាក់រៀនក្នុង My Gym សម្រាប់កុមារដែលមានអាយុក្រោម៣ដល់៥ឆ្នាំ នឹងមានអាណាព្យាបាលសិស្ស ហាត់រួមជាមួយ។ កាយវិការលោតត្រឡប់ប្រាណ គឺជាកាយវិការមួយក្នុងចំណោមកាយវិការពិបាក ម៉្លោះហើយតែងតែមានគ្រូបង្ហាត់ហាត់អមកុមារគ្រប់គ្នា។ កុមារហាត់ឡើងភ្នំជាមួយគ្រូបង្ហាត់។ ថ្នាក់រៀននីមួយៗនៅ My Gym មានកុមារអតិបរិមាណចំនួន១៥ក្មេង ហើយបានចែកជាក្រុមៗដើម្បីហាត់កាយវិការផ្សេងពីគ្នា។ ក្រោយជិត៤ឆ្នាំ ដែលមានវត្តមាននៅវៀតណាម បច្ចុប្បន្ន My Gym បានក្លាយជាពាណិជ្ជសញ្ញាមួយជិតស្និទ ចំពោះថ្នាក់អាណាព្យាបាលសិស្ស ដែលនៅក្នុងទីក្រុងធំៗ។ ថ្នាក់រៀនរបស់ My Gym វៀតណាម បានបែងចែកទៅតាមលំដាប់អាយុដូចជា៖ ពីអាយុ៦សប្តាហ៍ដល់អាយុ៦ខែ អាយុ១៣ខែ ពីអាយុ១៤ខែដល់២២ខែ ពីអាយុបាន២៣ខែដល់២,៥ឆ្នាំ ពីអាយុ២,៥ឆ្នាំដល់អាយុ៣ឆ្នាំ ពីអាយុ៣,៥ឆ្នាំដល់អាយុ៤,៥ឆ្នាំជាដើម។ ថ្នាក់រៀននៅមណ្ឌលសាលានេះ ក៏មានការបែងចែកជាពីរទម្រង់រូបភាពមូលដ្ឋាន នោះគឺថ្នាក់រៀនមានអាណាព្យាបាលសិស្ស និងថ្នាក់រៀនមិនមានអាណាព្យាបាលសិស្ស។ ថ្នាក់រៀនដែលមានអាណាព្យាបាលសិស្ស (កុមារម្នាក់មានតែអាណាព្យាបាលម្នាក់គត់ដែលបានចូលរួមថ្នាក់) គឺជាថ្នាក់រៀនសម្រាប់កុមារដែលមានអាយុពី៣,៥ឆ្នាំចុះក្រោម រីឯថ្នាក់រៀនដែលមានអាយុពី៣,៥ឆ្នាំឡើងទៅ គឺកុមារនឹងចូលទីលានជាមួយគ្រួបង្ហាត់របស់មណ្ឌលសាលា។ ថ្នាក់រៀននីមួយៗមានម៉ោងរៀនអូសបន្លាយក្នុងរយៈពេលមួយម៉ោង ប្រមូលផ្តុំក្នុងពីរខ្លឹមសារ គឺរាងកាយ(ជំនាញលោតត្រឡប់ប្រាណ រក្សាលំនឹងបា្រណ) និងជំនាញសង្គម (ធ្វើការតាមក្រុម បង្កើតភាពជឿជាក់ ក្លាហានជាដើម)។ ជាពិសេស ថ្នាក់រៀនរបស់មណ្ឌលប្រើភាសាអង់គ្លេស១០០%សម្រាប់ទំនាក់ទំនងគ្នា។ ថ្នាក់អាណាព្យាបាលសិស្សក្រោយពេលអនុញ្ញាតឲ្យកូនទៅហាត់នៅមណ្ឌល My Gym មួយរយៈពេល សុទ្ធតែមានការពេញចិត្តទាំងអស់។ បងស្រីវូធីអ្វៀន (នៅមណ្ឌលទីផ្សារ Ciputra ហាណូយ) ជាអ្នកបានអនុញ្ញាតឲ្យកូនទាំងពីរនាក់ទៅរៀនក្នុងមណ្ឌលសាលានេះឲ្យដឹងថា៖ “កូនខ្ញុំមករៀនទីនេះជាងមួយឆ្នាំហើយ។ ពេលហាត់នៅមណ្ឌលសាលានេះ វិលមកផ្ទះកូននិយាយបានភាសាអង់គ្លេសបានយ៉ាងច្រើន និងជឿជាក់មិនរុញរាលដូចកាលពេលមុនឡើយ ញ៉ាំក៏បានច្រើនជាងមុន។ល។ បច្ចុប្បន្នវៀតណាមកំពុងមានមណ្ឌលសាលាអប់រំរាងកាយ៣មណ្ឌល ដែលយកទៅតាមលក្ខណៈអាមេរិកនោះគឺ៖ My Gym វៀតណាម The Little Gym និង Gym body(សាយហ្គន)។ សង្ឃឹមថានេះគឺជាទីកន្លែងលេងកំសាន្តដ៏មានប្រយោជន៍ និងរួមចំណែកលើកកម្ពស់រាងកាយ និងបញ្ញាជូនកុមាររបស់វៀតណាម៕ អត្ថបទ៖ ថាវវី រូបថត៖ ថុងហាយ