ព័ត៌មាន

Mozambique ស្វាគមន៍សហគ្រាសវៀតណាម​មកវិនិយោគធ្វើអាជីវកម្ម

នៅក្នុងជំនួបជាមួយឯកអគ្គទូតវៀតណាមប្រចាំនៅប្រទេស Mozambique លោក Le Huy Hoang នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី Mozambique លោក Carlos Agostinho do Rosario បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភលើវិស័យជាច្រើនរបស់វៀតណាមដល់ Mozambique ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ព្រមទាំងស្វាគមន៍ចំពោះសមិទ្ធិផលផ្លាស់ថ្មីរបស់វៀតណាមជាពិសេសក្នុងដំណើរការផ្លាស់ថ្មីនិងអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅ។

 នាយករដ្ឋមន្ត្រី Mozambique លោក Carlos Agostinho do Rosario ជួបពិភាក្សាជាមួយឯកអគ្គទូតវៀតណាមប្រចាំនៅប្រទេស Mozambique លោក Le Huy Hoang

នាយករដ្ឋមន្ត្រី Mozambique មានគោលបំណងចង់ឲ្យវៀតណាមបន្តបញ្ជូនអ្នកជំនាញខាងកសិកម្ម សុខាភិបាល​ អប់រំ ដើម្បីចែករំលែកបទពិសោធន៍ជួយឲ្យ Mozambique អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ នាយករដ្ឋមន្ត្រី Mozambique ក៏ស្វាគមន៍សហគ្រាសវៀតណាម រួមទាំងតែតំបន់ឯកជនមកវិនិយោគធ្វើអាជិវកម្មនៅប្រទេស​ Mozambique ក្នុងនោះមានវិស័យមានសក្តានុភាពអភិវឌ្ឍន៍ដូចជាការធ្វើអាជីវកម្មរ៉ែ (ធ្យូង ប្រេងឧស្ម័ន​) ដំណាំដាំដុះជាដើម។ ក្នុងឱកាសនេះដែរ លោក នាយករដ្ឋមន្ត្រី Mozambique ក៏បានវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Viettel ដែលមានសកម្មភាពធ្វើអាជីកម្មប្រកបដោយប្រសិទ្ធភាព នៅប្រទេស  Mozambique ហើយលោកក៏លើកទឹកចិត្តសហគ្រាស Viettel បន្តវិនិយោគអភិវឌ្ឍន៍បណ្តាញ 4G នៅឯប្រទេសនេះផងដែរ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម


top