Moldova តែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម
នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅរដ្ឋធានី Chisinau (ប្រទេស Moldova) ប្រធានាធិបតី Moldova លោក Igor Dodon បានទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ Ukraine និង នៅ Moldova លោក Nguyen Anh Tuan ក្នុងឱកាសលោកអញ្ជើញមកជូនសារតាំង។
ក្នុងជំនួបនេះ លោក Igor Dodon បានសំដែងនូវការគោរពទំនាក់ទំនង មិត្តភាពជាប្រពេណីជាមួយវៀតណាម និង តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្កើនទំនាក់ទំនងជាមួយវៀតណាម ដែលជាដៃគូមានសក្តានុភាពក្នុង តំបន់អាស៊ីប៉ា-ស៊ីហ្វិក។ លោក Igor Dodon បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សុខាភិបាល និង អប់រំរវាង ប្រទេសទាំងពីរ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ Moldova បានទទួលនិស្សិតវៀតណាមជាច្រើននាក់ ដែលទៅសិក្សានៅទីក្រុង Chisinau ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងបន្ត កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងខ្លាថែមទៀត លើវិស័យអប់រំនាពេលខាងមុខ។
ភាគីទាំងពីរបានអះអាងនឹងប្រើប្រាស់សក្តានុភាព នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យការទូត នយោបាយ និងសេដ្ឋកិច្ច ក៏ដូចជា កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការអន្តរជាតិនានា វេទិកាអង្គការសហប្រជាជាតិ និងនៅលើវេទិកាពហុភាគីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម