ក្រោមប្រធានបទ មានការបំផុសគំនិតចាប់ពីប្រពៃណីរហូតដល់ការឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងក្នុងសង្គម នាពេលបច្ចុប្បន្ន ការតាំងពិព័រណ៌សេរ៉ាមិច "Loong Koong" បានឧទ្ទេសនាមអំពីស្នាដៃសេរ៉ាមិចជិត ៥០ របស់សសិល្បករពីររូបគឺ សិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ ក្វឹកខាញ (
ការតាំងពិព័រណ៌សេរ៉ាមិច "Loong Koong" បានឧទ្ទេសនាមអំពីស្នាដៃសេរ៉ាមិចជិត ៥០ របស់សសិល្បករពីររូបគឺ សិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ ក្វឹកខាញ (Bui Quoc Khanh) ដែលរៀបចំនៅមជ្ឈមណ្ឌលសិល្បៈសហសម័យ Vincom (ហាណូយ) ទាក់ទាញសាធារណៈជនមកទស្សនាមួយចំនួនធំ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការពិភក្សាគ្នារវាងសិល្បៈ និងសិប្បកម្ម រវាងសិល្បៈខ្ពស់ និងសិល្បៈទាប ការប្រែប្រួលថ្មី និងលំហូររស់ឡើងវិញពីសេរ៉ាមិច និងសម្ភារៈធ្វើដោយដៃ បានបង្កើតការប្រែប្រួលសម្រាប់ពិភពលោកទាំងមូល។
“Loong Koong” - សំឡេងនៃបំណែកសេរ៉ាមិចប៉ះគ្នា គឺជាការជួបគ្នារវាងសិល្បករច្នៃប្រឌិតពីររូប។ ការតាំងពិព័រណ៌ “Loong Koong” ចាប់ផ្តើមចេញពីជំនួបដោយចៃដន្យរវាងសិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ ក្វឹកខាញ (Bui Quoc Khanh)។ សម្រាប់សិល្បករ ប៊ុយ ក្វឹកខាញ (Bui Quoc Khanh) នេះជាលើកដំបូងដែលលោកបានស្វែងយល់ក្នុងនាមជាអ្នកសិក្សា និងអ្នកសាកល្បង រីឯចំពោះលោក ទ្រីញ វូហៀវ (Trinh Vu Hieu) វិញ ដោយមានបទពិសោធន៍ និងចំណេះដឹងដែលបានប្រមូលផ្ដុំអស់ជាច្រើនឆ្នាំ លោកជាអ្នកនិពន្ធ និងជាអ្នកនិទានរឿង។ នេះបានបង្ហាញ និងបញ្ជូនក្នុងស្នាដៃ របស់ពីរផ្នែក Loong និង Koong នៃកន្លែងតាំងពិព័រណ៌ដែលចាត់ទុកដូចជាជាការប្រៀបធៀបនៃសិល្បៈប្រពៃណីដែលផ្លាស់ប្តូរទៅជាសិល្បៈសហសម័យ។

អ្នកស្រាវជ្រាវ លោក ផាន កឹមធឿង (Phan Cam Thuong) ថ្លែងសុន្ទរកថាបើកការតាំងពិពណ៌ "LOONG KOONG"។  សិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) មានចំណង់ចំណូលចិត្តនិងចង់បង្ហាញរឿងប្រវត្តិសាស្ត្រវៀតណាមដោយមធ្យោបាយផ្សេងៗ។

សិល្បករ ប៊ុយក្វឹកខាញ (Bui Quoc Khanh) បានបង្កើតតួអង្គសហសម័យពីសេរ៉ាមិចដែលបានគេចាត់ទុកថា ជារចនាសម្ព័ន្ធមានកម្រិត និងងាយស្រួលបែក ដោយហេតុនេះបញ្ចូលជីវិក្នុងស្នាដៃនិមួយៗ យ៉ាងម៉ត់ចត់រហូតដល់ព័ត៌មានលម្អិតតូចបំផុត។  ជាមួយនឹងការប្រើប្រាស់ពន្លឺតិចតួច ការតាំងពិពណ៌បានបន្ថែមភាពស្រស់ស្អាតដល់ស្នាដៃសេរ៉ាមិច។ 
កន្លែងតាំងពិពណ៌ដែលបានរៀបចំយ៉ាងហ្មត់ចត់ដែលបានធ្វើឱ្យស្នាដៃកាន់តែលេចធ្លោ។ 
ការតាំងពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាជាច្រើន។ |
អ្វីដែលតភ្ជាប់ស្នាដៃរបស់សិល្បករពីររូប លោក ទ្រីញវូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយក្វឹកខាញ (Bui Quoc Khanh) គឺប្រហែលជាការស្រលាញ់ និងចំណូលចូលចិត្តចំពោះសម្ភារៈប្រពៃណី និងប្រជាប្រិយ ព្រមទាំងសំណួរធំៗ អំពីអត្តសញ្ញាណជាតិ និងប្រវត្តិសាស្ត្រ។ តាមរយៈទស្សនៈពិភពលោកពីរដែលហាក់បីដូចជាខុសគ្នាអំពីតម្លៃប្រពៃណី ឬការបំផុសគំនិតប្រជាប្រិយបានសម្តែងយ៉ាងសម្បូរបែប និងចម្រុះដែលបង្ហាញក្នុងស្នាដៃចំនួន ៥០ របស់សិល្បករ។
សិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) នៅតែរក្សាការចូលចិត្តចំពោះគំនូរនៃថូសេរ៉ាមិច និងសោភ័ណភាព និងរូបរាងរបស់គំនូរ ហាងត្រុង (Hang Trong)។ ស្នាដៃសេរ៉ាមិចរបស់គាត់គឺជារឿងរ៉ាវអំពីព្រះនៅក្នុងជីវិតខាងវិញ្ញាណពីសម័យបុរាណដែលបានរៀបរាប់យ៉ាងជិតស្និទ្ធ និងលុបចោលលំហ។ ជាពិសេស គំនូរប្រពៃណីនីមួយៗ ត្រូវបានបង្ហាញនៅលើសម្ភារៈសេរ៉ាមិចប្រកបដោយនិរន្តរភាព បង្កើតឱ្យឃើញនូវរូបភាពប្លែកៗ ដោយសន្យាថា នឹងនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញដល់អ្នកទស្សនា។
ប៉ុន្តែចំពោះសិល្បករ ប៊ុយ ក្វឹកខាញ (Bui Quoc Khanh) បានស្វែងរកការដកចេញនូវរូបរាងជាមូលដ្ឋាននៃពាង ថូ ហើយផ្សំវាជាមួយនឹងសម្ភារៈ និងឥទ្ធពលពិសេស ដើម្បីបង្កើតភាពថ្មីទាំងស្រុងសម្រាប់តួអង្គនៃពិភពសម័យទំនើប។ លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍នៃស្នាដៃសេរ៉ាមិចរបស់សិល្បករ ប៊ុយ ក្វឹកខាញ (Bui Quoc Khanh) គឺភាពប៉ិនប្រសប់ ភាពល្អិតល្អន់ ជាមួយនឹងផ្នែកលម្អិតរាប់មិនអស់ បែងចែកជាស្រទាប់ រួមផ្សំជាមួយគ្នាបន្តបន្ទាប់នៃរូបរាង ពណ៌ផ្សេងខុសគ្នាទាំងស្រុង ប៉ុន្តែនៅតែបង្កប់ដោយអត្តសញ្ញាណវៀតណាម។
ជាមួយនឹងប្រភេទស្នាដៃចំនួនពីររបស់សិល្បករ ទ្រីញ វូហៀវ (Trinh Vu Hieu) និង សិល្បករ ប៊ុយ ក្វឹកខាញ ( Bui Quoc Khanh) ការតាំងពិព័រណ៌សេរ៉ាមិច “Loong Koong” បានឆ្លុះបញ្ចាំងអំពីបរិបទនៃវប្បធម៌ និងសង្គមវៀតណាមសហសម័យ ដែលតម្លៃចាស់ និងតម្លៃថ្មី កំពុងបញ្ចូលគ្នា និងរួមរស់ជាមួយគ្នា។ ក្តីកង្វល់ និងក្តីបារម្ភចំពោះពេលវេលា ក៏ដូចជាការប្រែក្លាយប្រកបដោយល្អិតល្អន់ និងអាកប្បកិរិយាជាស្ងប់ចិត្ត របស់សិល្បករទាំងពីរ៕
ស្នាដៃដែលដាក់តាំងនៅក្នុងការតាំងពិព័រណ៌ " Loong Koong"៖

|