ព័ត៌មាន

Johnson & Johnson នឹងស្រាវជ្រាវការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ជូនវៀតណាម

ក្រសួងសុខាភិបាលវៀតណាមជួបធ្វើការជាមួយក្រុមហ៊ុន Johnson & Johnson តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)
 

នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម លោក Nguyen Thanh Long បានជួបធ្វើការតាមប្រព័ន្ធវីដេអូ ជាមួយតំណាងក្រុមហ៊ុន Johnson & Johnson ដើម្បីពិភាក្សាអំពីការនាំចូល និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅវៀតណាម ក៏ដូចជាការផ្ទេរប្រគល់ បច្ចេកវិទ្យាក្នុងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុននេះជូនវៀតណាមផងដែរ។ ចំពោះសមត្ថភាពផ្គត់ផ្គង់វ៉ាក់សាំង តំណាង Johnson & Johnson បានឲ្យ ដឹងថា ក្រុមហ៊ុនខ្លួនបានចូលរួមយន្តការ COVAX ដោយមានការសន្យា ផ្គត់ផ្គង់វ៉ាក់សាំងចំនួន២០០លានដូសចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១។ ភាគី Johnson & Johnson បានបញ្ជាក់ថា បន្ទាប់ពីជំនួបធ្វើការជា មួយក្រសួងសុខាភិបាលវៀតណាម គេនឹងខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះ ស្រាយទាំងអស់ ដើម្បីជំរុញដំណើរការផ្គត់ផ្គង់វ៉ាក់សាំងរបស់ Johnson & Johnson តាមរយៈយន្តការ COVAX ដើម្បីជួយវៀតណាមទទួលបាន វ៉ាក់សាំងឲ្យបានឆាប់បំផុត។ តំណាងរបស់ Johnson & Johnson បានឲ្យ ដឹងបន្ថែមថា ក្រុមហ៊ុននឹងស្រាវជ្រាវលទ្ធភាពផ្ទេរប្រគល់បច្ចេកវិទ្យាផលិត វ៉ាក់សាំងជូនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top