
សម័យប្រជុំអំពីការសុក្រិតនូវពង្រាងសេចក្ដីសំរេចចិត្តស្ដីពីសង្គ្រាមតាមបណ្តាញ
បន្តរបៀបវារៈនៅ IPU ១៣២ នាព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃអំពីសន្តិភាព និងសន្តិសុខអន្តរជាតិ បន្តសម័យប្រជុំលើកទី៣សំដៅសុក្រិត នូវពង្រាងសេចក្ដីសំរេចចិត្តស្ដីពីសង្គ្រាមតាមបណ្តាញ ដែលជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិភាព និងសន្តិសុខពិភពលោក។ នៅទីនេះ បណ្ដាតំណាងបានឯកភាពលើភាពចាំបាច់ ក្នុងការធ្វើសុក្រិតនូវអនុសញ្ញាអន្តរជាតិ ស្ដីអំពីបណ្តាញអ៊ិនធឺណែត សំដៅទប់ស្កាត់អនុភាពភេរវកម្មនានាប្រើប្រាស់អ៊ិនធឺណែត ដើម្បីអនុវត្តឧក្រិដ្ឋកម្មរបស់ខ្លួន ជាពិសេសគឺការរៃអង្គាសជួយជ្រោមជ្រែងសំរាប់សកម្មភាពភេរវកម្ម ក៏ដូចជាការជ្រើសរើស និងបំពុលសហគមន៍ដោយគំនិតអំពើហឹង្សានានា។ ពង្រាងសេចក្ដីសំរេចចិត្ត “សង្គ្រាមតាមបណ្តាញ៖ ការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើ សន្តិភាពនិងសន្តិសុខពិភពលោក នឹងត្រូវបានគណៈកម្មាធិការអចិន្ត្រៃ អំពីសន្តិភាព និងសន្តិសុខអន្តរជាតិអនុម័ត នាថ្ងៃទី៣១ខែមិនាឆ្នាំ២០១៥៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម