ព័ត៌មាន

IPEF គួរតែផ្អែកលើគោលការណ៍បើកចំហ បរិយាប័ន្ន តម្លាភាព ស្របតាមច្បាប់អន្តរជាតិ

លោកស្រី Le Thi Thu Hang ក៏បានចាត់ទុកថា ទស្សនៈរបស់វៀតណាមគឺ ក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គួរតែផ្អែកលើគោលការណ៍បើកចំហ បរិយាប័ន្ន តម្លាភាព ស្របតាមច្បាប់អន្តរជាតិ និងមជ្ឈភាពរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបំពេញបន្ថែមទំនាក់ទំនងសេដ្ឋកិច្ចដែល មានស្រាប់ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ដែលវៀតណាមបានចូលរួម ផងដែរ។
  អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ TTXVN)  

 

នារសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានជា ប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដោយសំដែងនូវទស្សនៈអំពីការចូលរួម របស់វៀតណាមក្នុងការពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាព (IPEF) អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា នារសៀលថ្ងៃទី២៣ ឧសភា នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមតាមប្រព័ន្ធអនឡាញ ហើយថ្លែងសុន្ទរកថាក្នុង ពិធីបើកកិច្ចពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដើម្បីវិបុល ភាព (IPEF)។ លោកស្រី Le Thi Thu Dang បានបញ្ជាក់ថា៖
“នៅក្នុងដំណើរការពិភាក្សានេះ វៀតណាមនឹងរួមជាមួយបណ្តាប្រទេសអាស៊ាន និងដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរមតិ និងបំភ្លឺឲ្យច្បាស់នូវខ្លឹមសារនៃ IPEF ដោយផ្តោត លើសសរស្តម្ភចំនួន៤៖ ពាណិជ្ជកម្ម; ខ្សែសង្វាក់ផ្គត់ផ្គង់; ថាមពលស្អាត ដកកាបូន ចេញពីឧស្សាហកម្ម (decarbonization) និងហេដ្ឋារចនាសម្ព័ន្ធ; ពន្ធដារ និងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ក្នុងបំណងនាំមកនូវរបៀបវារៈសេដ្ឋកិច្ចជាវិជ្ជមាន ប្រកបដោយ ប្រសិទ្ធភាព និងអាចធ្វើទៅបានសម្រាប់តំបន់ និងប្រទេសនីមួយៗ ឆ្ពោះទៅរក ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមួយដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាព សម្រាប់ តំបន់ និងពិភពលោក”។
លោកស្រី Le Thi Thu Hang ក៏បានចាត់ទុកថា ទស្សនៈរបស់វៀតណាមគឺ ក្របខ័ណ្ឌសេដ្ឋកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក គួរតែផ្អែកលើគោលការណ៍បើកចំហ បរិយាប័ន្ន តម្លាភាព ស្របតាមច្បាប់អន្តរជាតិ និងមជ្ឈភាពរបស់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបំពេញបន្ថែមទំនាក់ទំនងសេដ្ឋកិច្ចដែលមានស្រាប់ ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ដែលវៀតណាមបានចូលរួមផងដែរ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសផងដែរថា ដោយមានគោលជំហរ កសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងសកម្ម ម្ចាស់ការ ទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាពនោះ វៀតណាមបានចូលរួមគំនិតផ្តួចផ្តើមតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិមួយចំនួន តាមនោះ ទាញយក ជាអតិបរមានូវធនធានក្នុងនិងក្រៅប្រទេស បម្រើដល់បុព្វហេតុកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ៕

top