ពាណិជ្ជសញ្ញាវៀតណាម

InnoGenEx - ផលិត KIT តេស្តសារជាតិពុល

ធុរកិច្ចថ្មីខាងវិស័យជីវសាស្រ្តម៉ូលេគុលថ្មីចាប់ផ្តើមពីឆ្នាំ២០១៨ InnoGenEx (ក្រុមហ៊ុនវិទ្យាសាស្រ្ត​បច្ចេក​វិទ្យា​អន្តរជាតិ) សព្វថ្ងៃមានផលិតផលចំនួន១៦ប្រភេទ បានប្រគល់ជូនក្រុមហ៊ុន សម្ពន្ធក្រុមហ៊ុននានា ខាងវិស័យសុខាភិបាល និងកសិកម្ម។ ក្រុមហ៊ុនសព្វថ្ងៃកំពុងមានបច្ចេកវិទ្យាពិសេសជាកម្មសិទ្ធិ ជា​ដំណោះស្រាយដើម្បីរកឃើញរហ័សនូវសារជាតិពុល ក្នុងស្បៀងអាហារ សុខាភិបាលនិងចិញ្ចឹមសត្វ។

ក្នុងបរិបទអាសន្នរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅមិនទាន់មានទិសដៅថមថយចុះ ទូទាំងសង្គមកំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំង បង្កាប្រឆាំងជំងឺអាសន្នរោគ យ៉ាងនេះធានាបានដុំសាច់ជ្រូកស្អាតមិនជ្រាបជំងឺ គឺជាការងារចាំបាច់សម្រាប់សុខភាពអ្នកប្រើប្រាស់។

ប៉ុន្តែសព្វថ្ងៃនៅលើទីផ្សារ ទើបមានបច្ចេកវិទ្យាតេស្តជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅលើជ្រូកកំពុងមានជីវិត។ InnoGenEx បានសិក្សាស្រាវជ្រាវជោគជ័យ នូវបច្ចេកវិទ្យាអាចតេស្តរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅលើដុំសាច់ជ្រូក។ នោះគឺ បច្ចេកវិទ្យាផលិតកម្មជីវសាស្រ្តសម្រាប់រកឃើញរហ័សមេរោគ ជំងឺប៉េស្តអាហ្វ្រិក ផ្អែកលើបច្ចេកទេសពង្រីក DNA លើការបង្វែសារធាតុក្រោមកម្តៅមិនផ្លាស់ប្តូរ LAMP ។ សព្វថ្ងៃ InnoGenEx កំពុងជាអង្គភាពតែមួយគត់ នៅលើទីផ្សាររក្សាកម្មសិទ្ធិបច្ចេកវិទ្យានេះ។

 

ក្រុមអ្នកសិក្សាស្រាវជ្រាវរួមមាន២០នាក់ បានចាប់ផ្តើមស្រាវជ្រាវខាងវិស័យរកឃើញរហ័សនូវមេរោគទម្រង់ថ្មី (2019 - nCoV) ចាប់ពីថ្ងៃទី១៥ ខែមករា  បន្ទាប់ពីប្រទេសចិនប្រកាសបទដ្ឋានលំដាប់លំដោយ នៃប្រព័ន្ធហ្សែន នៃទម្រង់មេរោគនេះ។


បន្ទប់ពិសោធន៍នៃក្រុមហ៊ុន InnoGenEx ស្ថិតនៅសកលវិទ្យាល័យពហុផ្នែកហាណូយ បានសិក្សាច្នៃជោគជ័យឈុតតេស្ត ទ្រៀសតេស្តជំងឺអាសន្នរោគដូចជា៖ ជំងឺពិស ជំងឺប៉េស្តជ្រូកអាហ្វ្រិក ...។


សំណាកផលិតផលជីវៈបានដាក់ចូលទៅម៉ាស៊ីន centrifuge។


ថ្មីនេះ ក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុនភាគហ៊ុនផ្កាយថៃយឿង (Thai Duong) ដើម្បីផលិតឈុត KIT តេស្តកូវីដ ១៩ សម្រេចស្តង់ដារអ៊ឺរ៉ូប។


InnoGenEx បានសិក្សានិងអភិវឌ្ឍន៍តម្រុយកែសម្រួល ដើម្បីផលិតចេញផលិតផល KIT តេស្ត។


ប្រើទ្រៀសតេស្តដើម្បីរកឃើញជំងឺគ្រិនឈាម។


បុគ្គលិក InnoGenEx ត្រៀមប្រតិកម្ម LAMP ក្នុងទូកម្ចាត់បាក់តេរី។


បន្ទាប់ពីនាំចូលម៉ាស៊ីន LAMP  ដើម្បីផ្តល់ចេញលទ្ធផល។


តាមលោកស្រី ង្វៀន ឡធូហា (Nguyen Le Thu Ha) LAMP បានក្រុមហ៊ុនសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផល KIT តេស្តរកឃើញរហ័ស នូវសារជាតិពុលនៅក្នុងស្បៀងអាហារ សុខាភិបាល និងចិញ្ចឹមសត្វ។
 

តាមនោះ អនុវត្តលើ PCR ពេលវេលាមធ្យមប្រហែលពី២,៥ - ៣ម៉ោង ខណៈអនុវត្តលើ LAMP ពេលវេលាមធ្យមប្រហែលពី១ - ១,៥ ម៉ោង, លទ្ធផលនៃប្រតិកម្ម LAMP អាចសង្កេតមើលនៅក្រោមពន្លឺធម្មតា ឬឆ្លុះក្រោមពន្លឺ UV, ប្រព័ន្ធ LAMP មិនចាំបាច់ប្រើដល់ថាមពលអគ្គិសនី (ពីព្រោះវាអាចប្រើប្រាស់ថង់កម្តៅ ឬថង់រក្សាកម្តៅ)។ ហេតុនោះ អាចកាត់បន្ថយបានពេលវេលាដឹកជញ្ជូន រកឃើញរហ័ស មានភាពចល័ត និងប្រសិទ្ធភាពខ្ពស់។ សមស្រប់ជាមួយនឹងតំបន់ដែលកំពុងមានកង្វះខាតខាងហេដ្ឋារចនាសម្ពន្ធ ក៏ដូចជាកម្សោយខាងវិទ្យាសាស្រ្ត​បច្ចេកវិទ្យា។

ផលិតផលជីវៈ នៃក្រុមហ៊ុនបានទីផ្សារទទួលស្គាល់ គួរកត់សម្គាល់ដូចជា៖ បច្ចេកវិទ្យាផលិតចេញផលិតផលជីវៈ រកឃើញរហ័សជំងឺប៉េស្តជ្រូកអាហ្វ្រិក ផ្អែកលើបច្ចេកទេសពង្រីក DNA លើការបង្វែសារធាតុក្រោមកម្តៅមិនផ្លាស់ប្តូរ​ LAMP, ទ្រៀសតេស្តជំងឺគ្រិនឈាម ផលិតផលជីវៈ LAMP រកឃើញបាក់តេរីបង្កជំងឺនៅក្នុងស្បៀងអាហារ (Salmonella, Listeria monocytogenes, E.coli O157, Clostridium perfringens),... ផលិតផលនេះ សុទ្ធតែមានពេលវេលា​រកឃើញសារជាតិពុលនៅក្នុងស្បៀងអាហាររហ័សជាង នឹងបច្ចេកវិទ្យាតេស្តសព្វថ្ងៃនៅលើទីផ្សារ។



ផលិតផលជីវៈចម្រាញ់ ASFV នៃក្រុមហ៊ុន InnoGenEx។


ឈុតតេស្តរកឃើញបាក់តេរីជំងឺពិស។


ផលិតផលតេស្តមួយចំនួនរបស់ក្រុមហ៊ុនInnoGenEx។
 

តាមស្ថិតិ ជំងឺផ្តាស់សាយ ដោយសារមេរោគផ្តាស់សាយ បង្កឱ្យបាត់បង់ជីវិតរៀងរាល់ឆ្នាំ ចំនួន៥០០.០០០ករណី នៅលើសកលលោក។ រៀងរាល់ឆ្នាំជំងឺអាសន្នរោគ អាចធ្វើខឿនសេដ្ឋកិច្ចខាតប្រាក់ចំណាយ ទៅលើសុខាភិបាលនិងកាត់បន្ថយប្រាក់ចំណូល ជាង៨៥ពាន់លានដូល្លាអាមេរិក។ វិធានការព្យាករណ៍ផ្តាស់សាយធម្មតា កង្វះកម្រិតលោត នាំឱ្យការប្រើបំពានលើថ្នាំអង់ទីប៊ីយ៉ូទិច ឬដាក់ដោយឡែកនូវអ្នកជំងឺដែលមិនចាំបាច់ ក្នុងពេលដែលលទ្ធផលបញ្ចេញអវិជ្ជមាន បានបញ្ជាក់រួចហើយ។

សព្វថ្ងៃ ក្រៅពីសកម្មភាពអភិវឌ្ឍន៍នៃផលិតផលនិងដំណោះស្រាយរកឃើញសារជាតិពុល នៅក្នុងស្បៀងអាហារ សុខាភិបាល និងចិញ្ចឹមសត្វ ក្រុមហ៊ុន InnoGenEx កំពុងតែវឌ្ឍនភាពបច្ចេកវិទ្យាថ្មី គឺផ្តល់សេវាកម្មពីគ្រោះដើម្បីបង្កើតបន្ទប់ពិសោធន៍មួយ ដែលសម្រេចស្តង់ដារគុណភាព៕

អត្ថបទ៖ ថាវវី   រូបថត៖ កុងដាត
ប្រែសម្រួល​៖ រីកើង​



top