ព័ត៌មាន

IMF ត្រៀមខ្លួនជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វៀតណាមក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ

រដ្ឋាភិបាលវៀតណាមមានបំណងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តរក្សាការសន្ទនាគោលនយោបាយជាប្រចាំជាមួយរដ្ឋាភិបាល ក៏ដូចជាស្ថាប័នចំណុះរដ្ឋាភិបាល ជាពិសេសធនាគាររដ្ឋ និងក្រសួងហិរញ្ញវត្ថុ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង និងលោក Krishna Srinivasan នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ (រូបថត៖ VNA)

 

កាលពីរសៀលថ្ងៃទី ៨ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយលោក Krishna Srinivasan នាយកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តន៍ដំណោះស្រាយព្រមៗគ្នាដើម្បីគ្រប់គ្រងអតិផរណា រក្សាលំនឹងទីផ្សាររូបិយវត្ថុ-ការប្តូរប្រាក់បរទេស កាត់បន្ថយផលប៉ះពាល់លើអាជីវកម្ម និងប្រជាជន។ រដ្ឋាភិបាលវៀតណាមមានបំណងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តរក្សាការសន្ទនាគោលនយោបាយជាប្រចាំជាមួយរដ្ឋាភិបាល ក៏ដូចជាស្ថាប័នចំណុះរដ្ឋាភិបាល ជាពិសេសធនាគាររដ្ឋ និងក្រសួងហិរញ្ញវត្ថុ។

រីឯខ្លួនវិញ លោក Krishna Srinivasan បានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម ហើយបានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការមិនលះបង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដើម្បីប្ដូរយកកំណើនរយៈពេលខ្លី។ ទាក់ទងនឹងផែនការបង្កើនការវិនិយោគសាធារណៈក្នុងរយៈពេលមធ្យមនិងរយៈពេលវែង IMF​ ចាត់ទុកថា វៀតណាមគួរតែបន្តអភិវឌ្ឍន៍ទីផ្សារមូលធន និងទីផ្សារបំណុលតាមរយៈជម្រៅ។ IMF ត្រៀមខ្លួនជាស្រេចចែករំលែកការស្រាវជ្រាវ និងជួយឧបត្ថម្ភខាងបច្ចេកទេសទាក់ទងនឹងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងទីផ្សារមូលធន។ IMF នឹងបន្តអមដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ តាមនោះរួមចំណែកដល់ការបង្កើនភាពធន់ និងជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕


top