ព័ត៌មាន

IMF ព្រមានថា បរិមាណបំណុលទូទាំងពិភពលោកឡើងដល់កំរិតឯកទគ្គកម្ម


នាយិការ IMF លោកស្រី Christine Lagarde (រូបថត៖Xinhua/TTXVN)

បរិមាណបំណុលសាធារណៈនិងឯកជននៅទូទាំងពិភពលោកកំពុងស្ថិតនៅកំរិតខ្ពស់បំផុតពីមុនមក ដែលជារារាំង​ដ៏ធំមួយចំពោះគោលដៅនាំកំណើនសេដ្ឋកិច្ចសកលត្រឡប់ទៅភាពធម្មតាវិញ។របាយការណ៍ឃ្លាំមើលខាង​ហិរញ្ញវត្ថុ ដែលត្រូវបានប្រកាសនាថ្ងៃទី៥ តុលាដោយមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) ឲ្យដឹងថា បរិមាណបំណុលសាធារណៈនិងឯកជន មិនរួមមានផ្នែកហិរញ្ញវត្ថុ នាចុងឆ្នាំ ២០១៥ គឺ ១៥២ លានលានដុល្លាអាមេរិក ពោលគឺស្មើនឹង ២២៥ % នៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក (GDP)  កើនជាង ១៥% បើប្រៀបនឹងកំរិតជិត​២០០% នៃ GDP ទូទាំងពិភពលោកមុននេះ ១៥ ឆ្នាំ។ នាយកគណៈកម្មការហិរញ្ញវត្ថុរបស់ IMF លោក Vitor Gaspar ព្រមានថា ស្ថានការណ៍ដែលបំណុលខ្ពស់ខណៈដែលកំណើនសេដ្ឋកិច្ចនៅតែមានភាំពអាប់អួរ អាចនាំទៅកើតមានឡើងវិបត្តិហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top