ព័ត៌មាន

ILO ព្រមានអំពីស្ថានការណ៍វិសមភាពភេទនៅទីផ្សារពលករ


ពលករជានារីនៅវៀតណាម

បើទោះបីជាបានទទួលការរីកចំរើនបន្តិចបន្តួច នៅតំបន់មួយចំនួនលើ​ពិភ​ពលោកក្ដី ប៉ុន្តែ​នៅតែ​មាន​នារី​រាប់​លាន​នាក់​ទទួល​រងកា​ររើសអើង​ នៅពេលទៅ​ស្វែងរក​ការងារ​ធ្វើ។ សេចក្ដីប្រកាស​នេះត្រូវ​បានចេញ​ផ្សាយដោយ​អង្គការពល​ករ​អន្តរជាតិ (ILO) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​ ទិវានារីអន្តរជាតិថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៦​។ របាយការណ៍​ក្រោមចំណង​ជើង​ថា “នារីទៅធ្វើការ៖ និន្នាការក្នុងឆ្នាំ២០១៦” បាន​ស្រាវជ្រាវ​ទិន្នន័យ​នៅប្រទេស​ចំនួន១៧៨ ​ហើយ​នាំចេញសន្និដ្ឋានថា ស្ថានការណ៍​វិសមភាពភេទ​នៅតែធ្ងន់​ធ្ងរនៅ​ទីផ្សារ​ពលករ​លើទូ​ទាំង​ពិភព​លោក។ របាយការណ៍​នេះបានចាត់​ទុកថា បើទោះបីជាទទួលបានការរីកចំរើន​មួយ​ចំនួន ក្នុង​ការខំប្រឹង​ប្រែងបង្រួញ​គំលាត រវាងប្រាក់ចំណូលរវាងភេទទាំងពីរ ប៉ុន្តែ​នឹង​ត្រូវអស់ពេល​វេលា​ជាង​៧០ឆ្នាំទើប​លុប​ចោល​ទាំង​ស្រុង​ បាននូវស្ថានការណ៍ វិសមភាពអំពី​ប្រាក់ខែនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top