ព័ត៌មាន

ILO៖ វៀតណាមឈានមួយជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព

រដ្ឋាភិបាលវៀតណាមទើបបានអនុម័តកម្មវិធីជាតិជាលក្ខណៈរបត់មួយ ដើម្បីលើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយចីរភាព នៅក្នុងវិស័យឯកជនទូទាំងប្រទេស ដំណាក់កាល ២០២៦-២០៣០។
តំបន់តាំងពិព័រណ៍របស់អាជីវកម្មវៀតណាមនៅតំបន់ "ពិភពលោកនៅទីក្រុងប៉ារីស" (រូបថត៖ Huu Chien/VNA)

នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមឈានមួយជំហានយ៉ាងសំខាន់ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាពជាមួយនឹងកម្មវិធីជាតិថ្មី” អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់ថា ការអនុម័តរបស់រដ្ឋាភិបាលនៅថ្ងៃទី ២៥ ខែឧសភា លើកម្មវិធីឧបត្ថម្ភអាជីវកម្មប្រកបដោយចីរភាព ដំណាក់កាល ២០២៦-២០៣០ បានបង្កើតក្របខ័ណ្ឌដ៏ទូលំទូលាយមួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនក្នុងលក្ខណៈប្រកប ដោយប្រសិទ្ធភាពសេដ្ឋកិច្ច មានទំនួលខុសត្រូវខាងសង្គម និងការពារបរិស្ថាន។ ប្រការនេះស្របនឹងការប្តេជ្ញាចិត្តរបស់វៀតណាម ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគោលដៅសូន្យសុទ្ធនៅឆ្នាំ ២០៥០។

ILO បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងជួយដល់អាជីវកម្ម គ្រួសារ និងសហករណ៍ប្រមាណ ២៥.០០០ ក្នុងការផ្លាស់ប្តូរទៅជាការអនុវត្តអាជីវកម្មប្រកបដោយចីរភាព ខណៈពេលដែលកំពុងអភិវឌ្ឍគំរូអាជីវកម្មប្រកបដោយចីរភាពយ៉ាងហោចណាស់ចំនួន ២០។ ការអនុម័តកម្មវិធីជាតិថ្មីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការនាំលក្ខណៈចីរភាព ក្លាយទៅជាចំណុចស្នូលក្នុងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន និងជាជំហានជាក់ស្តែងឆ្ពោះទៅរកចក្ខុវិស័យរបស់ ILO អំពីអនាគតការងារមិនទុកនរណាម្នាក់ចោលពីក្រោយឡើយ៕


top