ព័ត៌មាន

HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

ថ្វីត្បិតតែមានបញ្ហាប្រឈមជាសកលក៏ដោយ ក៏វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហុតដល់ក្លាយទៅជាប្រទេសលេចធ្លោក្នុងតំបន់ទាក់ទងនឹងកំណើន GDP ផងដែរ។
  បុគ្គលិកនៃក្រុមហ៊ុនកាត់ដេរ ១០ ផលិតទំនិញ។ (រូបភាព៖ Duc Duy/Vietnam+)  

ជាលទ្ធផល ធនាគារ HSBC បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩% ។ យោងតាមលោក Tim Evans អគ្គនាយក HSBC វៀតណាមបានឲ្យដឹងថា ក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ GDP របស់វៀតណាមបានឈានដល់ ៧,៧% ដែលជាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ ដោយសារតែការស្តារឡើងវិញក្នុងទ្រង់ទ្រាយធំ ការបើកទ្វាទាំងស្រុង តម្រូវការក្នុងស្រុកបានស្តារឡើងវិញ ផលិតកម្មបន្តកើនឡើងយ៉ាងខ្លាំង ហើយការនាំចេញមានអត្រាកំណើនជាប្រវត្តិសាស្ត្រ។

ពន្យល់ពីការព្យាករណ៍របស់ HSBC លោក Tim Evans បានលើកឡើងថា បន្ទាប់ពី S&P បានដំឡើងចំណាត់ថ្នាក់របស់វៀតណាមនោះ នៅដើមខែកញ្ញាឆ្នាំនេះ Moody's បានដំឡើងចំណាត់ថ្នាក់ឥណទានរបស់វៀតណាមដល់កម្រិត Ba2។ បច្ចុប្បន្ន Fitch បានរៀបចំណាត់ថ្នាក់វៀតណាមនៅកម្រិត BB ទាក់ទងនឹងយថាទស្សន៍វិជ្ជមាន។ ក្នុងពេលជាមួយគ្នានោះ សន្ទស្សន៍គ្រប់គ្រងការទិញទំនិញ (PMI) សម្រេចបាន ៥២,៧ ពិន្ទុក្នុងខែសីហា ដែលបង្ហាញពីភាពប្រសើរឡើងយ៉ាងរឹងមាំនៃវិស័យផលិតកម្ម។ ភស្តុតាងទាំងនេះបានបង្ហាញពីកត្តាវិជ្ជមាននៅក្នុងកំណើន GDP របស់វៀតណាម នារយៈពេលកន្លងទៅ និងក្នុងប៉ុន្មានខែខាងមុខ៕


top