វប្បធម៌ Ho Chi Minh City Street Show៖ ឆាកល្ខោននិងការពិត ដូចជាទំនុកភ្លេងតាមដងវិថី 28/08/2017 ប្រជាជននិងភ្ញៀវទេសចរណ៍រាប់ពាន់នាក់ ធ្វើដំណើរទៅកាន់មណ្ឌលវិថីថ្មើរជើង ង្វៀនហ្វែ (Nguyen Hue) នៅមជ្ឈមណ្ឌលទីក្រុងហូជីមិញ ក្នុងឱកាសចុងសប្តាហ៍ដើម្បីចូលរួម “ពិធីជប់លៀង” សម្តែងសិល្បៈតាមដងវិថីដ៏ពិសេសលើកដំបូង បានរៀបចំក្រោមប្រធានបទ៖ “Ho Chi Minh City Street Show"។ ខណៈពេលឆាកល្ខោនធំ នៅវិថីថ្មើរជើងង្វៀនហ្វែ (Nguyen Hue) បានរចនាតាមបែបឡានក្រុង ពោរពេញទៅដោយពណ៌សម្បុរ “ទីប្រជុំជនបារាំង” ប៊ូយវៀន (Bui Vien) បែរជាបំពាក់រចនាលាតត្រដាងកម្លាំងតស៊ូនៃជីវិត និងដង្ហើមរស់របស់ទីក្រុងវ័យក្មេងដ៏សកម្មមួយ។ ក្នុងបរិយាកាសបើកទូលាយគ្មានរបាំង ក្រុមល្ខោនទាំងប្រាំមួយ ព្រមគ្នាសម្តែងសិល្បៈគ្រប់ប្រភេទ។ ជាពិសេស សិល្បករសម្តែងនិងទស្សនិកជន មានឱកាសអន្តរកម្មរួមប្រាស្រ័យដោយសេរី បង្កើតបានបរិយាកាសសប្បាយរំភើបនិងស្និទ្ធស្នាល។ កម្មវិធីសិល្បៈទូទៅ ជាការគួបផ្សំគំនិតច្នៃប្រឌិត រវាងសិល្បៈសហសម័យអន្តរជាតិ សម្តែងតាមដងវិថី និងវប្បធម៌ប្រជាប្រិយនៃភូមិភាគទាំងបីរបស់វៀតណាម។ ឆាកសម្តែងឆ្ពឹនភ្នែករបស់មិត្តយុវវ័យ សម្តែងឧបករណ៍តន្រ្តី របាំ សៀក...។ល។ រហូតដល់ឆាកសម្តែងសិល្បៈប្រពៃណីដូចជា៖ ចម្រៀងក្វាងហ័រ (Quan Ho) ឆ្លងឆ្លើយ ចម្រៀងនិងចាប៉ី (Don ca tai tu) របាំគងឃ្មោះ...។ល។ សឲ្យឃើញគំហើញលក្ខណៈពិសេសនៃវប្បធម៌វៀតណាម។ ការសហការរវាងរបាំ Flashmob ជាមួយស្គរបាយ ពិណ violin ហាក់ដូចជារុញច្រានបរិយាកាសឡើដល់កម្រិតកំពូល ប្រដូចនឹងការគួបផ្សំរវាងពិណឃ្លោក ចម្រៀងឥឡិកត្រូនិក - សៀកភ្លើង ក្នុងសូរសម្លេង hiphop នៅជ្រុងផ្សេងមួយនៃដងវិថី។ សូរសព្ទរបស់ Nantashow (សម្តែងដោយឧបករណ៍ចម្អិនដូចឆ្នាំង ឆ្នាំងធំ ខ្ទះ) បានយុវវ័យសម្តែងស៊ីចង្វាក់គ្នា តាមរយៈទំនុកប្រគំតន្រ្តីរស់រវើក ត្រូវដូចនឹងពាក្យថា៖ “ឆាកល្ខោន” នៃជីវភាពសម្តែងតាមដងវិថី ពេលមនុស្សមានសេរីភាពបង្ហាញអំពីអត្តនិយម។ រាជបុត្រសៀកមួយគូ យ៉ាងក្វឹកកើ (Giang Quoc Co) និងយ៉ាងក្វឹកងៀប (Giang Quoc Nghiep) សម្តែងលើកឆាកល្ខោន។ ឆាកសម្តែងឧបករណ៍ជនជាតិមួយ។ កម្មវិធីសម្តែងសិល្បៈតាមដងវិថី នឹងបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍តាមកាលកំណត់ នៅក្នុងវិថីថ្មើរជើងង្វៀនហ្វែ (Nguyen Hue)។ សម្តែង hiphopនៅជ្រុងមួយនៃដងវិថី។ គូរពង្រាងរូបភាពយ៉ាងរហ័សជូនភ្ញៀវទេសចរណ៍។ មិត្តយុវវ័យយ៉ាងកុះកររំភើបរំជួលចិត្តជាមួយឆាកសម្តែងសិល្បៈពិសេស។ Ho Chí Minh City Street show ទាក់ទាញការយកចិត្តទុកដាក់របស់ ភ្ញៀវទេសចរណ៍បរទេស។ សម្តែងឧបករណ៍ឆ្នាំង កាធុន ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ ភ្ញៀវទេសចរណ៍បរទេសរួមប្រាស្រ័យជាមួយការសម្តែងឧបករណ៍តន្រ្តីជនជាតិ។ ភាពអ៊ូរអរនិងភាពរំភើបចិត្ត។ ភ្ញៀវបរទេសសម្តែងតាមការនឹកឃើញរបស់ខ្លួន ដោយមិនបានព្រៀងទុកជាមុន នៅវិថីថ្មើរជើង។ សិល្បៈពិសេសនិងថ្មីប្លែក បានសម្តែងលើកដំបូងនៅវិថីថ្មើរជើងង្វៀនហ្វែ(Nguyen Hue)។ ភ្ញៀវទេសចរណ៍រួមប្រាស្រ័យជាមួយសិល្បករ សិល្បការិនី តាមរយៈទំនុកបទភ្លេង។ ភ្ញៀវទេសចរណ៍បរទេសរំភើបចូលចិត្តនូវទំនុកបទភ្លេង។ មិត្តថាញផឿង (Thanh Phuong) ជានិស្សិតមហាវិទ្យាល័យតោនឌឹកថាំង (Ton Duc Thang) ឲ្យដឹងថា៖ “ខ្ញុំចូលចិត្តភាពសកម្ម និងចង់សម្រប់ខ្លួនជាមួយមិត្តយុវវ័យ តាមរយៈតន្រ្តីទំនើប ពីព្រោះវាពិតជាញាប់ញ័ររំភើបចិត្តណាស់”។ ក្នុងពេលនោះ Shari Finch អាយុ៣២ឆ្នាំ ភ្ញៀវទេសចរណ៍ជនជាតិអូស្រ្តាលីទាក់ទាញដោយឧបករណ៍តន្រ្តីប្រពៃណី៖ “ឧបករណ៍តន្រ្តីនេះ បង្កើតសូរសព្ទពិសេស។ មើលទៅវាប្លែកភ្នែកណាស់។ នេះជាលើកដំបូង ខ្ញុំបានឃើញផ្ទាល់ភ្នែក។ ខ្ញុំចូលចិត្ត”។ ក្រោយ “Ho Chí Minh City Street show” កម្មវិធីសម្តែងសិល្បៈតាមដងវិថីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ តាមកាលកំណត់នៅលើមណ្ឌលវិថីថ្មើរជើងង្វៀនហ្វែ(Nguyen Hue)។ ប្រធានបទសម្តែងនឹងបានផ្លាស់ប្តូររៀងរាល់ខែ ឧទ្ទេសនាមព័ត៌មានអំពីទេសចរណ៍ទីក្រុង។ ក្នុងខែមិថុនាឆ្នាំ២០១៧ ប្រធានបទមានឈ្មោះថា៖ “រំសាយភាពអផ្សុកនៅរដូវប្រាំង” ជាមួយឆាកសម្តែងសិល្បៈប៉េងប៉ោងសាប៊ូ ស្គរទឹកអំពូលភ្លើង LED សម្តែង violin និងរបាំអន្តរកម្ម សម្តែងតន្ត្រីដោយកែវទឹក សម្តែង Acoustic និងឧបករណ៍តន្រ្តីប្រពៃណី...។ល។ សន្យានឹងជាបរិយាកាសកម្សាន្តមហស្ចារ្យទាក់ទាញប្រជាជន ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសយ៉ាងច្រើនមកទស្សនា។ លោកប៊ូយតាហ្វាងវូ (Bui Ta Hoang Vu) - នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញចែករំលែក៖ “ទន្ទឹមនោះ នៃកម្មវិធីសម្តែងជាប្រចាំ Ho Chi Minh City Street Show នឹងរៀបចំកម្មវិធីប្រឡង បង្កើតទីលានកម្សាន្តសម្រាប់ក្រុមតន្រ្តីទាំងអស់ អ្នកមានទេពកោសល្យនិងចូលចិត្តនូវប្រភេទសិល្បៈ ដែលសម្តែងតាមដងវិថី។ យើងខ្ញុំនឹងឈានទៅដលើការបង្កើតមហោស្រពសិល្បៈ សម្តែងតាមដងវិថីលំដាប់អន្តរជាតិជាប្រចាំ ដើម្បីកម្លាយជាផលិតផលទេសចរណ៍ វប្បធម៌នៃអ្នកក្រុងហូជីមិញ”៕ អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ថុងហាយ

ប្រជាជននិងភ្ញៀវទេសចរណ៍រាប់ពាន់នាក់ ធ្វើដំណើរទៅកាន់មណ្ឌលវិថីថ្មើរជើង ង្វៀនហ្វែ (Nguyen Hue) នៅមជ្ឈមណ្ឌលទីក្រុងហូជីមិញ ក្នុងឱកាសចុងសប្តាហ៍ដើម្បីចូលរួម “ពិធីជប់លៀង” សម្តែងសិល្បៈតាមដងវិថីដ៏ពិសេសលើកដំបូង បានរៀបចំក្រោមប្រធានបទ៖ “Ho Chi Minh City Street Show"។ ខណៈពេលឆាកល្ខោនធំ នៅវិថីថ្មើរជើងង្វៀនហ្វែ (Nguyen Hue) បានរចនាតាមបែបឡានក្រុង ពោរពេញទៅដោយពណ៌សម្បុរ “ទីប្រជុំជនបារាំង” ប៊ូយវៀន (Bui Vien) បែរជាបំពាក់រចនាលាតត្រដាងកម្លាំងតស៊ូនៃជីវិត និងដង្ហើមរស់របស់ទីក្រុងវ័យក្មេងដ៏សកម្មមួយ។ ក្នុងបរិយាកាសបើកទូលាយគ្មានរបាំង ក្រុមល្ខោនទាំងប្រាំមួយ ព្រមគ្នាសម្តែងសិល្បៈគ្រប់ប្រភេទ។ ជាពិសេស សិល្បករសម្តែងនិងទស្សនិកជន មានឱកាសអន្តរកម្មរួមប្រាស្រ័យដោយសេរី បង្កើតបានបរិយាកាសសប្បាយរំភើបនិងស្និទ្ធស្នាល។ កម្មវិធីសិល្បៈទូទៅ ជាការគួបផ្សំគំនិតច្នៃប្រឌិត រវាងសិល្បៈសហសម័យអន្តរជាតិ សម្តែងតាមដងវិថី និងវប្បធម៌ប្រជាប្រិយនៃភូមិភាគទាំងបីរបស់វៀតណាម។ ឆាកសម្តែងឆ្ពឹនភ្នែករបស់មិត្តយុវវ័យ សម្តែងឧបករណ៍តន្រ្តី របាំ សៀក...។ល។ រហូតដល់ឆាកសម្តែងសិល្បៈប្រពៃណីដូចជា៖ ចម្រៀងក្វាងហ័រ (Quan Ho) ឆ្លងឆ្លើយ ចម្រៀងនិងចាប៉ី (Don ca tai tu) របាំគងឃ្មោះ...។ល។ សឲ្យឃើញគំហើញលក្ខណៈពិសេសនៃវប្បធម៌វៀតណាម។ ការសហការរវាងរបាំ Flashmob ជាមួយស្គរបាយ ពិណ violin ហាក់ដូចជារុញច្រានបរិយាកាសឡើដល់កម្រិតកំពូល ប្រដូចនឹងការគួបផ្សំរវាងពិណឃ្លោក ចម្រៀងឥឡិកត្រូនិក - សៀកភ្លើង ក្នុងសូរសម្លេង hiphop នៅជ្រុងផ្សេងមួយនៃដងវិថី។ សូរសព្ទរបស់ Nantashow (សម្តែងដោយឧបករណ៍ចម្អិនដូចឆ្នាំង ឆ្នាំងធំ ខ្ទះ) បានយុវវ័យសម្តែងស៊ីចង្វាក់គ្នា តាមរយៈទំនុកប្រគំតន្រ្តីរស់រវើក ត្រូវដូចនឹងពាក្យថា៖ “ឆាកល្ខោន” នៃជីវភាពសម្តែងតាមដងវិថី ពេលមនុស្សមានសេរីភាពបង្ហាញអំពីអត្តនិយម។ រាជបុត្រសៀកមួយគូ យ៉ាងក្វឹកកើ (Giang Quoc Co) និងយ៉ាងក្វឹកងៀប (Giang Quoc Nghiep) សម្តែងលើកឆាកល្ខោន។ ឆាកសម្តែងឧបករណ៍ជនជាតិមួយ។ កម្មវិធីសម្តែងសិល្បៈតាមដងវិថី នឹងបានប្រព្រឹត្តទៅនៅរាត្រីថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍តាមកាលកំណត់ នៅក្នុងវិថីថ្មើរជើងង្វៀនហ្វែ (Nguyen Hue)។ សម្តែង hiphopនៅជ្រុងមួយនៃដងវិថី។ គូរពង្រាងរូបភាពយ៉ាងរហ័សជូនភ្ញៀវទេសចរណ៍។ មិត្តយុវវ័យយ៉ាងកុះកររំភើបរំជួលចិត្តជាមួយឆាកសម្តែងសិល្បៈពិសេស។ Ho Chí Minh City Street show ទាក់ទាញការយកចិត្តទុកដាក់របស់ ភ្ញៀវទេសចរណ៍បរទេស។ សម្តែងឧបករណ៍ឆ្នាំង កាធុន ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកទស្សនា។ ភ្ញៀវទេសចរណ៍បរទេសរួមប្រាស្រ័យជាមួយការសម្តែងឧបករណ៍តន្រ្តីជនជាតិ។ ភាពអ៊ូរអរនិងភាពរំភើបចិត្ត។ ភ្ញៀវបរទេសសម្តែងតាមការនឹកឃើញរបស់ខ្លួន ដោយមិនបានព្រៀងទុកជាមុន នៅវិថីថ្មើរជើង។ សិល្បៈពិសេសនិងថ្មីប្លែក បានសម្តែងលើកដំបូងនៅវិថីថ្មើរជើងង្វៀនហ្វែ(Nguyen Hue)។ ភ្ញៀវទេសចរណ៍រួមប្រាស្រ័យជាមួយសិល្បករ សិល្បការិនី តាមរយៈទំនុកបទភ្លេង។ ភ្ញៀវទេសចរណ៍បរទេសរំភើបចូលចិត្តនូវទំនុកបទភ្លេង។ មិត្តថាញផឿង (Thanh Phuong) ជានិស្សិតមហាវិទ្យាល័យតោនឌឹកថាំង (Ton Duc Thang) ឲ្យដឹងថា៖ “ខ្ញុំចូលចិត្តភាពសកម្ម និងចង់សម្រប់ខ្លួនជាមួយមិត្តយុវវ័យ តាមរយៈតន្រ្តីទំនើប ពីព្រោះវាពិតជាញាប់ញ័ររំភើបចិត្តណាស់”។ ក្នុងពេលនោះ Shari Finch អាយុ៣២ឆ្នាំ ភ្ញៀវទេសចរណ៍ជនជាតិអូស្រ្តាលីទាក់ទាញដោយឧបករណ៍តន្រ្តីប្រពៃណី៖ “ឧបករណ៍តន្រ្តីនេះ បង្កើតសូរសព្ទពិសេស។ មើលទៅវាប្លែកភ្នែកណាស់។ នេះជាលើកដំបូង ខ្ញុំបានឃើញផ្ទាល់ភ្នែក។ ខ្ញុំចូលចិត្ត”។ ក្រោយ “Ho Chí Minh City Street show” កម្មវិធីសម្តែងសិល្បៈតាមដងវិថីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ តាមកាលកំណត់នៅលើមណ្ឌលវិថីថ្មើរជើងង្វៀនហ្វែ(Nguyen Hue)។ ប្រធានបទសម្តែងនឹងបានផ្លាស់ប្តូររៀងរាល់ខែ ឧទ្ទេសនាមព័ត៌មានអំពីទេសចរណ៍ទីក្រុង។ ក្នុងខែមិថុនាឆ្នាំ២០១៧ ប្រធានបទមានឈ្មោះថា៖ “រំសាយភាពអផ្សុកនៅរដូវប្រាំង” ជាមួយឆាកសម្តែងសិល្បៈប៉េងប៉ោងសាប៊ូ ស្គរទឹកអំពូលភ្លើង LED សម្តែង violin និងរបាំអន្តរកម្ម សម្តែងតន្ត្រីដោយកែវទឹក សម្តែង Acoustic និងឧបករណ៍តន្រ្តីប្រពៃណី...។ល។ សន្យានឹងជាបរិយាកាសកម្សាន្តមហស្ចារ្យទាក់ទាញប្រជាជន ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសយ៉ាងច្រើនមកទស្សនា។ លោកប៊ូយតាហ្វាងវូ (Bui Ta Hoang Vu) - នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញចែករំលែក៖ “ទន្ទឹមនោះ នៃកម្មវិធីសម្តែងជាប្រចាំ Ho Chi Minh City Street Show នឹងរៀបចំកម្មវិធីប្រឡង បង្កើតទីលានកម្សាន្តសម្រាប់ក្រុមតន្រ្តីទាំងអស់ អ្នកមានទេពកោសល្យនិងចូលចិត្តនូវប្រភេទសិល្បៈ ដែលសម្តែងតាមដងវិថី។ យើងខ្ញុំនឹងឈានទៅដលើការបង្កើតមហោស្រពសិល្បៈ សម្តែងតាមដងវិថីលំដាប់អន្តរជាតិជាប្រចាំ ដើម្បីកម្លាយជាផលិតផលទេសចរណ៍ វប្បធម៌នៃអ្នកក្រុងហូជីមិញ”៕ អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ថុងហាយ