មិត្តភក្តិជាមួយនឹងវៀតណាម

Haruna Ishimaru រួមដំណើរជំនួយការអភិវឌ្ឍ ក្នុងការរកស៊ីចិញ្ចឹមជីវិតសម្រាប់យុវជននៅតំបន់ខ្ពង់រាប

ជាមួយ​គោលបំណង​ពង្រឹង​​ទំនុក​ចិត្ត​សម្រាប់​យុវជន​ជនជាតិ​ភាគតិច ​តាម​ទិសដៅ​ចីរភាព​ និងសកម្ម​ កញ្ញា​ជនជាតិ​ជប៉ុន​ Haruna Ishimaru តែង​​ធ្វើដំណើរ​ទៅ​តំបន់ឆ្ងាយ​ដាច់ស្រយាលនៃតំបន់​ភ្នំ នៅ​​ទិស​ខាងជើងប្រទេស​​វៀតណាម​...

ជាមួយ​គោលបំណង​ពង្រឹង​​ទំនុក​ចិត្ត​សម្រាប់​យុវជន​ជនជាតិ​ភាគតិច ​តាម​ទិសដៅ​ចីរភាព​ និងសកម្ម​ កញ្ញា​ជនជាតិ​ជប៉ុន​ Haruna Ishimaru តែង​​ធ្វើដំណើរ​ទៅ​តំបន់ឆ្ងាយ​ដាច់ស្រយាលនៃតំបន់​ភ្នំ នៅ​​ទិស​ខាងជើងប្រទេស​​វៀតណាម​ ដើម្បី​ឧបត្ថម្ភ​ផ្ទាល់​ដល់សកម្មភាព​រកស៊ី​ចិញ្ចឹម​ជីវិត​សម្រាប់​យុវវ័យ​ ចូល​រួម​ទទួលផល​​ប្រយោជន៍​មកពី​គម្រោង​ បង្កើន​ផ្តល់សិទ្ធិ​អភិវឌ្ឍសេដ្ឋកិច្ច​ ជូន​យុវជន​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ហាយ៉ាង (Ha Giang) និង ខេត្ត​ឡាយ​ចូវ(Lai Chau)នៃអង្គការ​ Plan International។​
Haruna Ishimaru បាន​ជួយ​យុវជន​ជនជាតិភាគតិច​ នៅ​ខេត្ត​ហាយ៉ាង (Ha Giang) និង ខេត្តឡាយ​ចូវ​ (Lai Chau) ផ្លាស់ប្តូរ​ការ​យល់ដឹង​អំពី​ការ​ទាញយក​ភាពប្រៀប​នៃមូលដ្ឋាន​ ដើម្បី​ផ្លាស់ប្តូរ​ការយល់ដឹង ​អំពី​ការ​ធ្វើ​សេដ្ឋកិច្ច​គ្រួសារ​។​

Haruna Ishimaru មក​ខេត្ត​ហាយ៉ាង (Ha Giang) កាលពី​​ឆ្នាំ២០២២។ ក៏ដូចគ្នានឹង​​​​ជនជាតិ​បរទេសដទៃទៀតដែរ ​ពេល​ទើប​​​មកដល់ប្រទេស​​វៀតណាម​ធ្វើការ​ Haruna Ishimaru ក៏មានការ​ព្រួយ​បារម្ភ​ដោយសារ​ខុសប្លែក​អំពី​ភាសា​ ជាពិសេស​នេះជា​គម្រោង​ដំបូង​ ដែល​កញ្ញា​ធ្វើ​ការ​​ក្នុង​តួនាទី​មន្រ្តី​សម្រុះសម្រួល​ ត្រូវ​ពិភាក្សា​​ដោះដូរ​មតិ​ជាមួយ​មនុស្ស​ជាច្រើន​នាក់។ ម្យ៉ាង​ទៀត​ ផ្លូវដើរក៏ផ្សេងពី​ទីក្រុង​ ការ​ធ្វើ​ដំណើរទៅដល់​ភូមិសាស្រ្ត​គម្រោង​ប្រតិបត្តិ​​​ឆ្ងាយគួរ​សម​ ក៏ជា​ឧបសគ្គ​​មួយ​​សម្រាប់​ Haruna Ishimaru ផង​ដែរ​។ ប៉ុន្តែ​ដោយសារ​​មាន​ចិត្ត​ស្មោះត្រង់​ ​ចិត្ត​ស្វាហាប់​​នៃ​ក្រុមការងារ ​នៅ​តំបន់​នៃគម្រោង​​ Haruna Ishimaru  បាន​បន្ស៊ាំ​យ៉ាង​ឆាប់រហ័ស​។​


កន្លងរយៈពេល​២ឆ្នាំធ្វើការ​នៅ​ហាណូយ​ Haruna Ishimaru  មាន​​មិត្តភក្តិ​វៀតណាមបន្ថែម ជួយ​គាត់បាន​យល់ថែមពី​វប្បធម៌​ និង ប្រជាជន​វៀតណាម​។​

ក្នុង​តួនាទី​ជា​អ្នក​សម្រុះសម្រួល​គម្រោ​ង​ បង្កើន​ផ្តល់​សិទ្ធិ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជូន​យុវជន​ជនជាតិ​ភាគតិច នៅ​ខេត្ត​ហាយ៉ាង (Ha Giang) និង ខេត្ត​ឡាយ​ចូវ (Lai Chau)​​ នៃ​អង្គការ​ Plan International អនុវត្ត​ចាប់ពី​​ខែមីនា ឆ្នាំ២០២១ ដល់ខែ​មេសា ឆ្នាំ២០២៣ Haruna Ishimaru បាន​ចូល​រួម​នឹង​ក្រុមការងារ​ ​នៅ​តំបន់​គម្រោង ​​​ប្រជុំ​គ្នាបណ្តុះ​បណ្តាល​​បច្ចេកទេស​វប្បកម្ម​​មួយ​ចំនួន​ សម្រាប់​ការ​រកស៊ីចិញ្ចឹម​ជីវិត​ ខាង​​ចិញ្ចឹម​សត្វ និង​ ដាំដំណាំ​ ផ្តល់ជូន​​​យុវជន​ជនជាតិ​ភាគតិច ​នៅ​ខេត្ត​ទាំង​ពីរ​ ខេត្ត​ហាយ៉ាង (Ha Giang) និង ខេត្ត​ឡាយ​ចូវ (Lai Chau)​។ ក្រៅពីនោះ​ កញ្ញា​ និង ក្រុមការងារ​បាន​​បណ្តុះ​បណ្តាល​​បន្ថែម​ អំពីបំណិន​ប្រើប្រាស់​ម៉ាស៊ីនកុំព្យួទ័រ​ ផ្សព្វផ្សាយ​ផលិតផល ​នៅ​អគារ​សហគមន៍​ ដើម្បី​ជំនួយ​​ដល់ការ​នាំចេញ​សម្រាប់​គ្រួសារ​​ផលិតកម្ម។ ទន្ទឹមនោះ កញ្ញា និង​ ​ក្រុមការងារ​គម្រោង បាន​​រៀបចំ​វគ្គ​បណ្តុះបណ្តាល​​បំណិន​ទន់​ សម្រាប់​នារី​ ឱ្យ​យល់ឃើញ​​​ថា​ការ​បង្កើន​ប្រាក់ចំណូល​ក្នុងគ្រួសារ​ មិនត្រឹមតែ​​ជា​ការ​ងារ​របស់​បុរស​​នារី​ក៏​អាច​​បង្កើន​ប្រាក់ចំណូលបានដែរ​​ ក៏ដូចជា​សម្រេចសិទ្ធិ​លើការ​​ប្រើប្រាស់​ចំនួន​ប្រាក់​​ដែលខ្លួន​​​រក​បាន​ ដោយ​ការ​គ្រប់គ្រង​ចំណាយ​ ដើម្បី​​ធានា​ប្រភព​ចំណូល​លំនឹង​ សម្រាប់គ្រួសារ​ក្នុង​អំឡុងពេល​មួយ​ឆ្នាំ​។​

មិត្តយុវវ័យ​មុនពេល​ចូល​រួម​គម្រោង ​សុទ្ធតែ​មិនសូវ​មាន​ទំនុកចិត្ត​ និង គ្មាន​ភាព​រួសរាយ​​​ ប៉ុន្តែ​ពេល​ចូល​រួម​​គម្រោង ​សុទ្ធតែ​ប្តេជ្ញាចិត្ត​បម្លាស់ប្តូរ​ ដើម្បីកសាង​សហគមន៍​​ល្អប្រពៃ​ជាង​។ ក្នុងចំណោម​​នេះ មាន​យុវជនជនជាតិភាគតិច​ ដែល​បាន​រៀប​ការ​​​នៅ​អាយុ​មិនពេញ​​១៨​ឆ្នាំ​ ពេល​ពួកគាត់​មិនទាន់​ត្រៀម​លក្ខណៈ​ខាង​ស្មារតី និង ហិរញ្ញវត្ថុ​។ ពួកគាត់​សម្តែង​ទឹក​ចិត្ត​សោកស្តាយ​ ហើយ​ប្តេជ្ញា​បញ្ចប់​គ្រោះ​​រៀប​ការមុនអាយុ​​ នៅជំនាន់​ពួកគាត់​ ដើម្បី​កូន​ចៅ​មិនត្រូវ​រងគ្រោះ​ជួប​ទុក្ខ​​លំបាក​ ដែល​ពួកគាត់ធ្លាប់បាន​ឆ្លងកាត់។​


Haruna Ishimaru ចូលរួម​សកម្មភាព​សហគមន៍​ ដើម្បី​ស្វែងយល់​អំពីវប្បធម៌​ និង ប្រជាជន​ ដែលរស់នៅខេត្ត​​ទាំងពីរ ខេត្ត​ហាយ៉ាង (Ha Giang) និង ឡាយ​ចូវ​ (Lai Chau)​ជា​ទីពង្រាយ​អនុវត្ត​គម្រោង​។​

ខ្ញុំធ្លាប់​ជួប​កញ្ញាឈ្មោះ​ម៉ាយ (Mai)​​។ លើកដំបូង​ពេល​ជួបគាត់​ ការ​សំណេះ​សំណាល​​ជាមួយគាត់​ មិនត្រឹមតែ​​ជួប​ឧបសគ្គ​​ខាង​ភាសា​ទំនាក់ទំនង នៅទាំង​ដោយ​សារ​​គាត់​​​មានការ​​​អៀន​ខ្មាស សូម្បីតែ​​សើច​ក៏មិនដែលឃើញគាត់បញ្ចេញបានម្ដង​​​ក្នុង​ការ​សំណេះសំណាល​ជាមួយគ្នាផង។ ៦ខែក្រោយ​​មក​ ខ្ញុំ​ជួប​គាត់ទៀត គាត់​មាន​ការផ្លាស់ប្តូរទាំងស្រុង​ ចេះញញឹម​ មានទំនុកចិត្ត​ ឆ្លើយ​តប​រាល់​សំណួរ​របស់​ខ្ញុំ ​​ដោយ​ភាសា​វៀតណាម​។ គាត់រៀបរាប់ថាថា ដោយ​​សារ​បាន​ចូលរួម​វគ្គ​ហ្វឹកហាត់​​​នៃគម្រោង បានជាគាត់មាន​ទំនុក​ចិត្ត​ ដែល​ខ្លួន​មិនធ្លាប់​មានតាំង​ពីមុន​មក Haruna Ishimaru រំភើប​រៀប​រាប់​។​

បន្ទាប់ពី ​២ឆ្នាំប្រតិបត្តិគម្រោង​ Haruna Ishimaru រួមនឹង​ក្រុមការងារ​គម្រោង​ បង្កើន​ផ្តល់​សិទ្ធិ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជូន​យុវជន​ជនជាតិ​ភាគតិច​ នៅ​ខេត្ត​ហាយ៉ាង (Ha Giang) និង ខេត្ត​ឡាយ​ចូវ (Lai Chau)​​ នៃអង្គការ​ Plan International អនុវត្ត​ បាន​ជំនួយ​​ផ្ទាល់​សម្រាប់យុវជន​ចំនួន​​៣១២០នាក់ តាំងពី​​អាយុ​១៥ ដល់ ៣០ឆ្នាំ​នៅ​ខេត្ត​ទាំងពីរ ខេត្ត​ហាយ៉ាង​ (Ha Giang) និង ខេត្ត​ឡាយ​ចូវ​ (Lai Chau) និង ជួយ​​យុវជន​ចំនួន​២៩៩៥​នាក់ រកបាន​​ប្រាក់ចំណូល​បន្ថែមសម្រាប់​គ្រួសារ ​បាន​១០%ក្នុងមួយ​ឆ្នាំ។​

ខ្ញុំយល់​ឃើញ​​​ថា​សមិទ្ធផល​ធំបំផុត​​នៃគម្រោង​នេះ គឺយុវជន​ឥឡូវ​បាន​ផ្តល់សិទ្ធិ​ និង មិនរុញ​រាល​​ក្នុងការ​សម្តែងមតិ ​​អំពី​បញ្ហា​ដែលកំពុងប៉ះពាល់ដល់ខ្លួនឯង​​។ ពួកគាត់​​មាន​​ឱកាស​ចរចាជាច្រើ​ន​​ជាមួយនឹង​​​អាជ្ញាធរ​មូលដ្ឋាន​ អំពី​របៀប​​កែសម្រួល​គោល​នយោបាយ​ ដើម្បី​យុវវ័យ​​ក៏អាច​ទទួលបាន​ផលប្រយោជន៍ ​មកពី​គោលនយោបាយ​ទាំង​នេះ​​។ អាជ្ញាធរមូលដ្ឋាន​ក៏ពិចារណ៍​​អំពីមតិឆ្លើយ​តប​ ដែល​ពួកគាត់​ទទួលបានមក​​ពី​​មជ្ឈដ្ឋាន​យុវវ័យ​។ ប្រការនេះ ធ្វើ​ឱ្យ​​យុវវ័យ​ខេត្ត​ហាយ៉ាង​ (Ha Giang) និង ខេត្ត​ឡាយចូវ​ (Lai Chau) ​យល់ឃើញ​ថា ពួកគាត់​​មាន​សមត្ថភាព​បង្កើត​​ការ​ផ្លាស់ប្តូរ​ ជាមួយ​​សក្តានុពល ​ដែលមានស្រាប់នៅមូលដ្ឋាន​។ ខ្ញុំ​យល់ឃើញ​ថា ​នោះ​ជា​សមិទ្ធផលមាន​​អត្ថន័យពិតប្រាកដ ​ ដែលខ្ញុំបាន​​ចូល​រួម​ក្នុង​គម្រោង​នេះបាន និង កំពុង​នាំមក​ជូន​ Haruna Ishimaru រៀបរាប់៕​

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម​ និង ឯកសារ​

ប្រែសម្រួល៖ រីកើង

 


top