ជាអង្គភាពឈានមុខគេក្នុងការនាំយកផលិតផលគ្រាប់ពូជក្នុងស្រុកស្តង់ដារសរីរាង្គអន្តរជាតិជូនអ្នកប្រើប្រាស់ ក្រុមហ៊ុនភាគហ៊ុនពិភពគ្រាប់ធញ្ញជាតិ (HANUTI) ឆ្ពោះទៅរកគោលបំណងក្លាយជាមជ្ឈមណ្ឌលតភ្ជាប់
ជាអង្គភាពឈានមុខគេក្នុងការនាំយកផលិតផលគ្រាប់ពូជក្នុងស្រុកស្តង់ដារសរីរាង្គអន្តរជាតិជូនអ្នកប្រើប្រាស់ ក្រុមហ៊ុនភាគហ៊ុនពិភពគ្រាប់ធញ្ញជាតិ (HANUTI) ឆ្ពោះទៅរកគោលបំណងក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ប្រព័ន្ធអេកូកសិកម្មសរីរាង្គវៀតណាម។ ជាមួយទ្រឹស្តីអភិវឌ្ឍចីរភាព សម្របជាមួយនឹងធម្មជាតិ HANUTIប្រាថ្នាចង់នាំមកនូវសុខភាព សុភមង្គល ជូនអ្នកប្រើប្រាស់ ព្រមទាំងក្លាយជានិមិត្តរូបនៃទំនុកចិត្តក្នុងវិស័យអាហារសរីរាង្គ។
ផ្តើមពីរឿងរ៉ាវគ្រាប់គជ់លើថ្ម។ល។
HANUTI ជ្រើសរើសតំបន់ដាំដុះ ដែលអនុវត្តវិធីសាស្រ្តដាំបែបបុរាណ ដោយប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និង ជីគីមីតិចតួច ឬមិនប្រើ និងមិនសូវរងផលប៉ះពាល់ ដោយការបំពុលខ្យល់ និង ប្រភពទឹក។
ស្ថិតនៅចំកណ្តាលជ្រលងភ្នំថ្មកំបោរ ក្នុងតំបន់ឡុកឃូ (Loc Khu) ស្រុកហាក្វាង (Ha Quang) នៅលើដីស្រែថ្មរដិបរដុប គ្រាប់សណ្តែកក្នុងស្រុកតូចៗពឹងផ្អែកលើទឹកសន្សើមពេលយប់ លូតលាស់ក្បែរថ្ម។ ទោះបីជាតូចក៏ពិតមែន ប៉ុន្តែគ្រាប់សណ្តែកទាំងនោះនៅតែពេញណែនល្អ ដូចជា “គ្រាប់គជ់ក្នុងថ្ម” នេះជារបៀបហៅ របស់លោក ឡាយ ង៉ុកថាញ់ (Lai Ngoc Thanh)នាយកក្រុមហ៊ុនភាគហ៊ុន HANUTI។ យោងតាមលោក ថាញ់ “គ្រាប់គជ់” នោះមិនត្រឹមតែជាអាហារបំបន់ ថែមទាំងជួយចិញ្ចឹមផ្លូវចិត្តផង ពីព្រោះគ្រាប់ធញ្ញជាតិនីមួយៗ សុទ្ធជាការរួមបញ្ចូលនូវតម្លៃក្នុងស្រុក ភាពប្រណីតនៃធម្មជាតិ និង សេចក្តីស្រឡាញ់ នៃអ្នកដាំដុះ។
លោក ឡាយ ង៉ុកថាញ់ (Lai Ngoc Thanh) មន្ត្រីផ្នែកសេដ្ឋកិច្ចកសិកម្ម នៃសកលវិទ្យាល័យកសិកម្មទី១ ហាណូយ និងជាប្រធានក្រុមហ៊ុនភាគហ៊ុន HANUTI បានដឹងតាំងពីយូរនូវការពិតមួយ ក្នុងដំណើរការអនុវត្តគម្រោងកសិកម្មនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។ នោះគឺកសិផលក្នុងស្រុករបស់វៀតណាម ទោះបីជាមានលក្ខណៈពិសេស និងគុណភាពក៏ដោយ ក៏ពិបាកលក់ចេញដោយសារប្រជាកសិករមិនសូវមានចំណេះដឹងអំពីទីផ្សារ។ ហេតុដូច្នេះហើយ គម្រោងទាំងនោះ ទោះបីជាបានធ្វើឱ្យជីវភាពរបស់ពួកគាត់ប្រសើរឡើងមួយកម្រិតក៏ដោយ ក៏ប្រសិទ្ធភាពមិនមាននិរន្តរភាពដែរ។ “ហេតុនេះ ខ្ញុំតែងប្រាថ្នាកសាងប្រព័ន្ធអេកូកសិកម្មចីរភាពមួយ ដែលផ្សារភ្ជាប់សម្របនឹងធម្មជាតិ នាំពាណិជ្ជសញ្ញាកសិផលវៀតណាម ឱ្យឈានដល់កម្រិតអន្តរជាតិ” លោក ថាញ់ រៀបរាប់អំពីកម្លាំងចលករ បង្កើត HANUTI។
HANUTI បានបង្កើតឡើង ជាមួយនឹងបេសកកម្មកសាងពាណិជ្ជសញ្ញាកសិផល និងអាហាររឹងមាំ បង្កើតខ្សែសង្វាក់តភ្ជាប់ចីរភាព ធានាទីផ្សារលក់ចេញស្ថិរភាព សម្រាប់ផលិតផលរបស់ប្រជាកសិករ។ គំរូប្រតិបត្តិការរបស់ HANUTI ផ្តោតលើការតភ្ជាប់គ្រប់ជ្រុងជ្រោយ តាំងពីដំណាក់កាលផលិត កែច្នៃ រហូតដល់ការចែកចាយផ្ទាល់ទៅដល់អ្នកប្រើប្រាស់កសិផល ដែលធ្លាប់ស្គាល់ដូចជា សណ្តែកដី សណ្តែកបាយ និងផ្លែឈើពិសេស ដែលផលិតតាមដំណើរការចីរភាព ស្របតាមបរិស្ថាន ធានានូវគុណភាព និងសុវត្ថិភាពសម្រាប់សុខភាព។
។ល។ មហិច្ឆតាក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ប្រព័ន្ធអេកូកសិកម្មសរីរាង្គ
លោកឡាយ ង៉ុកថាញ់ (Lai Ngoc Thanh) កំពុងត្រួតពិនិត្យដំណើរការ នៅក្នុងរោងផលិត។
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងធានាផលិតផលឈានដល់ស្តង់ដារចែកចាយ នៅតាមបណ្តាញលក់ទំនិញទំនុកចិត្ត HANUTI កំណត់គោលដៅកសាងតំបន់ដាំដុះ ដែលទទួលបានវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ។ ដូច្នេះ ការអភិវឌ្ឍតំបន់វត្ថុធាតុដើមសរីរាង្គចីរភាព គឺជាអាទិភាពដំបូងក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន។
យោងតាមលោកស្រី ផាម ធីប៊ិចធ្វី (Pham Thi Bich Thuy) សហស្ថាបនិក និងជាប្រធានផ្នែកពាណិជ្ជកម្ម របស់ HANUTI ដើម្បីអភិវឌ្ឍតំបន់វត្ថុធាតុដើម ក្រុមហ៊ុនបានធ្វើការអង្កេត និងសហការជាមួយជនជាតិភាគតិច នៅតាមបណ្តាខេត្តតំបន់ភ្នំភាគខាងជើង។ ពួកគាត់ គឺជាអ្នកដែលមានបទពិសោធន៍ក្នុងការធ្វើកសិកម្មតាមវិធីសាស្រ្តបុរាណ កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីឱ្យបានច្រើនបំផុត ទន្ទឹមនោះ តំបន់ដីដាំដុះក៏មិនសូវរងផលប៉ះពាល់ដោយសារការបំពុលខ្យល់ និងប្រភពទឹកផងដែរ។
គ្រាប់ធញ្ញជាតិរបស់ HANUTI បានផ្តល់វិញ្ញាបនបត្រសរីរាង្គអន្តរជាតិ។
ដើម្បីកសាងទំនុកចិត្តជាមួយប្រជាជន HANUTI បានអនុវត្តគោលនយោបាយឧបត្ថម្ភដូចជា ការផ្តល់ពូជមួយផ្នែក ផ្ទេរបច្ចេកទេស និងសន្យាទិញផលិតផលទាំងអស់។ ក្រុមហ៊ុនផ្តួចផ្តើមចុះកិច្ចសន្យាត្រីភាគី ដោយមានការចូលរួមពី HANUTI ប្រជាជន និងគណៈកម្មាធិការប្រជាជនឃុំ នៅតំបន់ផលិតវត្ថុធាតុដើម។ តម្លៃប្រមូលទិញកសិផល ត្រូវបានអនុវត្តតាមគោលនយោបាយតម្លៃគោល។ តាមរយៈនោះ នៅពេលដែលតម្លៃទីផ្សារធ្លាក់ចុះ HANUTI នៅតែធានាទិញក្នុងតម្លៃអប្បបរមា ហើយនៅពេលដែលតម្លៃទីផ្សារកើនឡើង ក្រុមហ៊ុននឹងទិញតាមតម្លៃទីផ្សារ។
ថ្នាក់ដឹកនាំ HANUTI ក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយក្រុមហ៊ុន។
ផលិតផលគ្រាប់ធញ្ញជាតិ (Hat Duong) របស់HANUTI បច្ចុប្បន្នកំពុងបានចែកចាយនៅតាមបណ្តាហាងលក់អាហារសុវត្ថិភាពមួយចំនួន ដែលមានកិត្យានុភាព។
ដោយសារគោលនយោបាយនេះ HANUTI បង្កើតជោគជ័យនូវខ្សែសង្វាក់តភ្ជាប់ចីរភាពជាមួយតំបន់ផលិតវត្ថុធាតុដើមជាច្រើន នៅទូទាំងប្រទេស រួមមាន៖ តំបន់វត្ថុធាតុដើមសរីរាង្គសម្រាប់គ្រាប់ពូជក្នុងស្រុកនៅខេត្តកាវបាំង (Cao Bang) តំបន់វត្ថុធាតុដើមមន នៅខេត្តក្វាងនីញ (Quang Ninh) និងខេត្តថៃប៊ិញ (Thai Binh) តំបន់វត្ថុធាតុដើម apricot នៅខេត្តបាកកាន (Bac Kan) តំបន់វត្ថុធាតុដើមព្រូន នៅខេត្តសឺនឡា (Son La) និងតំបន់វត្ថុធាតុដើម Canarium album នៅខេត្តហាណាម (Ha Nam)។ ទោះបីជាតំបន់នីមួយៗ មានលក្ខណៈពិសេសរៀងៗខ្លួនពិតមែន ប៉ុន្តែតំបន់ដាំដុះវត្ថុធាតុដើមរបស់ HANUTI ទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រសរីរាង្គអន្តរជាតិកិត្យានុភាព មកពីសហរដ្ឋអាមេរិក (USDA) អឺរ៉ុប (EU) និងជប៉ុន (JAS)។
ផលិតផលគំរូមួយចំនួនរបស់HANUTI។
ហេតុដូច្នេះហើយ ពាណិជ្ជសញ្ញា “គ្រាប់ធញ្ញជាតិ” របស់ HANUTI គឺជាការរួមបញ្ចូលគ្នាល្អឥតខ្ចោះ រវាងកសិផលក្នុងស្រុក ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ពិសេស រួមនឹងស្តង់ដារសរីរាង្គអន្តរជាតិ។ ផលិតផលដែលបំពាក់ស្លាកពាណិជ្ជសញ្ញា “គ្រាប់ធញ្ញជាតិ - Hat Duong” រួមមាន៖ ទឹកស៊ីរ៉ូផ្លែឈើ និងម្សៅធញ្ញជាតិចម្រុះ បានកែច្នៃមកពីគ្រាប់ធញ្ញជាតិដូចជា សណ្តែកដី សណ្តែកសៀង សណ្តែកខ្មៅ សណ្តែកខៀវ ពោតដំណើប ល្ងស ល្ងខ្មៅ។ល។ ដែលបានលីងបំពងរួចស្រេច។
ដោយមានជំនឿយ៉ាងមុតមាំលើតម្លៃ ដែលមិនអាចជំនួសបាននៃអាហារក្នុងស្រុក – ផលិតផលដែលផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រ រដូវកាល និងតំបន់ HANUTI កំពុងខិតខំប្រឹងប្រែងលើកកម្ពស់កសិផលវៀតណាមតាមស្តង់ដារកសិកម្មខ្ពស់បំផុត ដោយឆ្ពោះទៅរកគោលដៅនាំកសិកផលក្នុងស្រុក របស់វៀតណាមឱ្យឈានជើងចូលទីផ្សារអន្តរជាតិ៕
អត្ថបទ៖ ថាវ វី – រូបភាព៖ HANUTI ផ្តល់