ក្នុងនាមជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ប្រកបដោយច្នៃប្រឌិតបំផុតក្នុងចំណោមក្រុមហ៊ុនចំនួន៧ នៅអាស៊ីក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាខ្ពស់Hachi បានទទួលជោគជ័យក្នុងវិស័យកសាងគំរូកសិដ្ឋាន ដាំបន្លែលើទឹកដោយអនុវត្តបច្ចេកវិទ្យា ៤.០ នៅប្រទេសវៀតណាម។
Hachi គឺជាគម្រោងចាប់ផ្តើមអាជីវកម្មរបស់យុវជនមួយក្រុមមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាណូយ (Ha Noi) និងមហាវិទ្យល័យកសិកម្មដែលមានដើមទុនដំបូងត្រឹមតែ ១០០ លានដុង។ Hachi បានសាកល្បងប្រើប្រាស់បច្ចេកវិទ្យាIoT(អ៊ីនធើណិតភ្ជាប់អ្វីៗគ្រប់យ៉ាង) លើប្រព័ន្ធដាំដំណាំលើទឹកដ៏វៃឆ្លាត។ គុណសម្បត្តិលេចធ្លោនៃផលិតផលនេះគឺការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាតាមដានដោយស្វ័យប្រវត្តិត្រួតពិនិត្យស្ថានភាពបរិស្ថានដូចជាសីតុណ្ហភាពសំណើមពន្លឺតាមរយៈកម្មវិធីស្មាតហ្វូន។ ទិន្នន័យទាំងអស់នឹងត្រូវបានផ្ញើទៅម៉ាស៊ីនមេរបស់ Hachiហើយត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងកម្មវិធីទូរស័ព្ទដៃ Hachi របស់អ្នកប្រើប្រាស់។ ពីទីនោះអ្នកប្រើប្រាស់អាចតាមដានស្ថានភាពបរិស្ថានបានយ៉ាងងាយស្រួលនិងផ្តល់ដំណោះស្រាយដែលមានប្រសិទ្ធិភាពសម្រាប់ដំណាំ ដូចជា៖ ការកំណត់ពេលវេលាប្រព័ន្ធធារាសាស្ត្រពេលវេលាបំភ្លឺនិងកម្រិតព្រមានតាមរយៈស្មាតហ្វូន។