ព័ត៌មាន

Ha Nam ត្រូវលើកតម្កើងស្មារតីគឺ អាជ្ញាធររួមដំណើរជាមួយប្រជាជន និងអាជីវកម្

នេះជាសំណើរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នារសៀលថ្ងៃ ទី១៤ ឧសភា ក្នុងឱកាសជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Ha Nam នៅទីក្រុង Phu Ly ខេត្ត Ha Nam។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក្នុង​ជំនួបនេះ។

ដោយវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ Ha Nam នាពេលកន្លងមក ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា នាពេលខាងមុខ ខេត្ត Ha Nam គប្បីយកចិត្តទុកដាក់លើការកែទម្រង់បែបបទរដ្ឋបាល និងលើកកំពស់បរិយាកាសវិនិយោគធុរកិច្ច។ លើសពីនេះ Ha Nam ត្រូវពិនិត្យឡើងវិញនូវទិសដៅអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសការងាររៀបចំផែនការ។ ទាក់ទិននឹងការកសាងជនបទថ្មីនាពេលខាងមុខ Ha Nam ត្រូវជំរុញឆ្ពោះទៅរកកសិកម្មអេកូឡូស៊ី ជនបទទំនើប និងកសិករស៊ីវិល័យ។

ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Ha Nam ថ្ងៃនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគសាងសង់ផ្លូវបំបែក Phu Thu និងសម្ពោធអគារកីឡា។ នាយប់នេះ ប្រធានរដ្ឋសភាបានចូលរួមពិធីបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ Ha Nam ដែលជាព្រឹត្តិការណ៍មួយដើម្បីឆ្លើយតបនឹងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន៕


top