ព័ត៌មាន

Ha Giang៖ ពិធីបុណ្យគែន Mong ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៣ ខែមេសា

ពិធីបុណ្យគែន Mong នៅខេត្ត Ha Giang និងពិធីបុណ្យម្ហូបអាហារនៅភូមិភាគទាំង៣ ខាងជើង - កណ្តាល - ខាងត្បូង ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២៣ ខែមេសាឆ្នាំ ២០២៣។

ពិធីបើកនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ២២ ខែមេសានៅទីលាន ២៦មីនា នៃទីក្រុង Ha Giang។ ដើម្បីបង្ហាញឡើងវិញនូវសកម្មភាពវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិ Mong ដែលត្រូវបានថែរក្សារាប់រយឆ្នាំ ពិធីបុណ្យគែន Mong គឺសំដៅលើកតម្កើងអត្តសញ្ញាណវប្បធម៌ បង្កប់នូវសោភ័ណភាពប្រពៃណីរបស់ជនជាតិ Mong  ហើយជាកន្លែងផ្លាស់ប្តូរនិងជួបប្រាស្រ័យទាក់ទងគ្នានូវសម្រស់ស្អាតប្រជាប្រិយប្លែកៗ និងឧទ្ទេសនាមផលិតផលវប្បធម៌ម្ហូបអាហារប្រចាំខេត្ត Ha Giang ក៏ដូចជាតំបន់នានាទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងស្តារ និងអភិវឌ្ឍទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជនជាតិ Mong បង្កើតជារូបភាពទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករឱ្យមកទស្សនា សិក្សា និងវាយតម្លៃខ្ពស់ផងដែរ៕


top