Gurudev Sri Sri Ravi Shankar(ឥណ្ឌា) ជាអ្នកសកម្មភាពសប្បុរសធម៌ និងជាគ្រូបង្វឹកយូហ្គាល្បីឈ្មោះលើពិភពលោក។ លោកជាប្រធានសម្ពន្ធសមាគមនយូហ្គាឥណ្ឌា។
Gurudev Sri Sri Ravi Shankar(ឥណ្ឌា) ជាអ្នកសកម្មភាពសប្បុរសធម៌ និងជាគ្រូបង្វឹកយូហ្គាល្បីឈ្មោះលើពិភពលោក។ លោកជាប្រធានសម្ពន្ធសមាគមនយូហ្គាឥណ្ឌា។ ថ្មីៗនេះ លោកបានធ្វើដំណើរមកប្រទេសវៀតណាមសហការជាមួយនឹងសហព័ន្ធយូហ្គាវៀតណាម នាំមកជូនថ្ងៃបុណ្យ តំណភ្ជាប់វប្បធម៌វៀតណាម - ឥណ្ឌា ដោយមានឈ្មោះហៅថា “ប្រគំតន្រ្តីសម្រាប់ព្រលឹង”។
Gurudev Sri Sri Ravi Shankar ជាស្ថាបនិកមូលនិធី Art of Living (បង្កើតនៅឆ្នាំ១៩៨១) ជាមួយនឹងកម្មវិធីអប់រំ តាមរយៈបច្ចេកទេសរបស់យូហ្គា។ ការប្រតិបត្តិនេះ ក៏បានបញ្ជាក់ អំពីប្រសិទ្ធភាពមានវិសាលភាពទូទាំងសកលលោក។ Art of Living មានវត្តមាននៅប្រទេសចំនួន១៨០លើពិភពលោក ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ Art of Living ផ្សព្វផ្សាយសារការពារបរិស្ថានរស់នៅ និង ដាំរុក្ខជាតិលើពិភពលោក បានឧបត្ថម្ភជំនួយចំនួន៤០.០០០ភូមិ បណ្តុះបណ្តាលប្រជាកសិករប្រកបមុខរបរកសិកម្មសរីរាង្គ បង្កើតវគ្គលើកកម្ពស់សុខភាពស្មារតី និង សុភមង្គល។ល។
Gurudev Sri Sri Ravi Shankar ចែករំលែកបញ្ញា តាមរបៀបធ្វើឱ្យឧត្តមគតិ អាចអនុវត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ រៀងរាល់ឆ្នាំ Gurudev Sri Sri Ravi Shankar បានធ្វើដំណើរទៅដល់ទីក្រុងចំនួន៧០ នៅតាមប្រទេសជាច្រើន ដើម្បី ជំរុញសន្តិភាព និង បំផុសគំនិតអំពីសីលធម៌ ប្រឆាំងអំពើពុករលួយ ដោះស្រាយជន្លោះ និង ថែទាំអ្នកទាំងអស់គ្នា។ ឆ្នាំ១៩៩៧ Gurudev Sri Sri Ravi Shankar សហស្ថាបនាសម្ពន្ធសមាគមអន្តរជាតិ អំពីតម្លៃមនុស្ស (IAHV) ដើម្បីតភ្ជាប់នឹង The Art of Living សម្រុះសម្រួលគម្រោងអភិវឌ្ឍចីរភាព ចិញ្ចឹមថែតម្លៃនៃមនុស្ស។
Gurudev Sri Sri Ravi Shankar ធ្វើដំណើរមកដល់ប្រទេសវៀតណាម ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៃប្រជាជន និង មិត្តភក្តិអន្តរជាតិ។ ខណៈពេលចូលរួមដោះដូរក្នុងកម្មវិធីដោយប្រធានបទ "ប្រគំតន្រ្តីសម្រាប់ព្រលឹង" គាត់បានចែករំលែកដោយមេត្រីភាព ដែលអមដោយបទភ្លេងតន្រ្តី។ លោក Sandeep Arya Sir ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសវៀតណាម ក៏បានចូលរួមព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍វប្បធម៌ តន្រ្តី និង បញ្ញា បានប្រព្រឹត្តទៅនៅវិមានមិត្តភាពវៀតណាម និង សូវៀត (ហាណូយ) រួមនឹងឈុតសម្តែងវប្បធម៌ឥណ្តា និង វៀតណាម ដោយមានប្រជាជនចូលរួមជាង១០០០នាក់។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
នៅវៀតណាម វគ្គសិក្សា The Art of Living បានរៀបចំនៅតាមខេត្តក្រុងជាច្រើន ដោយមានឈ្មោះថា “វគ្គសិក្សាសុភមង្គល”។ នេះជាបទពិសោធន៍រូបបរិវត្តន៍មួយ គួបផ្សំនឹងចំណេះវិជ្ជាបុរាណ រួមនឹងឧបករណ៍ប្រាកដជាក់ស្តែង ដើម្បីជួយអ្នកគ្រប់គ្នាស្វែងរកឡើងវិញនូវក្តីសប្បាយ ដោះស្រាយបញ្ហាតានតឹងប្រចាំថ្ងៃ ហើយក្លាយជាច្បាប់ចម្លងមួយ ដែលមានសភាពសាមញ្ញជាង ទំនុកចិត្តជាងនៃខ្លួនឯង។
“ប្រគំតន្រ្តីសម្រាប់ព្រលឹង" គឺជាទីកន្លែងសម្រាប់មនុស្សគ្រប់គ្នារៀនយករបៀបស្ងៀមស្ងាត់ របៀបគ្រប់គ្រងអារម្មណ៍ របៀបដកដង្ហើម និង សមាធិ ដើម្បីតុល្យភាពជីវភាពរស់នៅ វិវឌ្ឍបញ្ញារបស់ខ្លួន ក្នុងការដោះស្រាយការងារ។
គ្រូ Gurudev Sri Sri Ravi Shankarបានចែករំលែកដោយស្និទ្ធិស្នាល មានប្រយោជន៍ដើម្បីមានជីវភាពរស់នៅដោយសុភមង្គល និងសុខស្ងប់។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
គ្រូ Gurudev Sri Sri Ravi Shankar ជាអ្នកសកម្មភាពសប្បុរសធម៌ និងជាគ្រូបង្វឹកសមាធិល្បីឈ្មោះក្នុងពិភពលោក។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
គ្រូ Gurudev Sri Sri Ravi Shankar ទទួលបានគ្រឿងឥស្សរិយយស Padma Vibhushan រង្វាន់អចិន្ត្រៃយ៍សម្រាប់ពលរដ្ឋខ្ពស់បំផុតរបស់ឥណ្ឌា និង រង្វាន់ពលរដ្ឋខ្ពស់បំផុតរបស់កូឡុំប៊ី ម៉ុងហ្គាលី ប៉ារ៉ាហ្គាយ ។ល។
Gurudev Sri Sri Ravi Shankar រួមនឹង The Art of Living ទៅកាន់គ្រប់តំបន់ភូមិភាគពីហាណូយ រួចដល់ទីក្រុងហូជីមិញ ទៅដល់ខេត្តវុងតាវ (Vung Tau) ខេត្តដុងណាយ (Dong Nai)។ នៅទីកន្លែងណាក៏ដោយ លោករួមនឹងប្រជាជនវៀតណាម តែងតែមានកាលៈទេសៈស្អាត ក្នុងបណ្តាវគ្គសិក្សាសិល្បៈ “ប្រគំតន្រ្តីសម្រាប់ព្រលឹង”។ Gurudev Sri Sri Ravi Shankar បំផុសគំនិតសម្រាប់មនុស្សគ្រប់គ្នា អំពីទឹកចិត្តដឹងគុណ សេរីភាព ក្តីសប្បាយ សុភមង្គល និង ពេញបំណង។ លោករៀបរាប់ថា៖ “មនុស្សគ្រប់គ្នាសុទ្ធតែកំពុងស្វែងរកសុភមង្គល។ ហើយសុទ្ធតែនាំមកនូវភាពលំនឹងក្នុងយើងទាំងអស់គ្នា ធ្វើឱ្យសុភមង្គលរបស់យើងទាំងអស់គ្នា ក្លាយជាមានសភាពខ្លាំងក្លា ខ្ញុំហៅថាបញ្ញា។ បញ្ញាសម្រាប់ជីវភាពរស់នៅ”។
នៅវៀតណាម ហាងសៀវភៅ ថៃហាប៊ុក (Thai Ha Book) បានឧទ្ទេសនាមសៀវភៅនិពន្ធអំពីលោកមានឈ្មោះថា “វាលទំនាបលើកំពូលខ្ពស់”។ សៀវភៅជាទីកន្លែងសម្រាំងគំនិត ចិញ្ចឹមថែមនុស្សគ្រប់គ្នាក្នុង ”ប្រគំតន្រ្តីសម្រាបព្រលឹង” បានទទួលស្វាគមន៍ដោយភាពកក់ក្តៅ នៅវៀតណាម៕ អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយរីកើង