ជនរួមជាតិ កើទូ (Co Tu) ស្ថិតនៅបណ្ដាស្រុកភ្នំនៃខេត្តក្វាងណាម (Quang Nam) ចាត់ទុក Guol ជាផ្ទះពិសិដ្ឋដែលមិនអាចខ្វះបានក្នុងជីវិតវប្បធម៌ សង្គម និងស្មារតី ។
ជនរួមជាតិ កើទូ (Co Tu) ស្ថិតនៅបណ្ដាស្រុកភ្នំនៃខេត្ត ក្វាងណាម (Quang Nam) ចាត់ទុក Guol ជាផ្ទះពិសិដ្ឋដែលមិនអាចខ្វះបានក្នុងជីវិតវប្បធម៌ សង្គម និងស្មារតី ។ Guol មិនត្រឹមតែមានលក្ខណៈពិសសខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែទីនេះក៏ជាកន្លែងមួយដែលផ្សារភ្ជាប់ជាមួយនឹងសកម្មភាពសំខាន់ៗ របស់សហគមន៍ជនជាតិនេះ ដូចជាពិធីបុណ្យគង ឃ្មោះ របាំប្រពៃណីយ៉ាយ៉ា (da da) ចម្រៀងប្រជាប្រិយ និងការប្រជុំពិភាក្សាអំពីបញ្ហាសំខាន់ៗរបស់ព្រឹទ្ធាចារ្យភូមិ…។
Nhà Gươl là linh hồn, chốn linh thiêng của người Cơ Tu. Ảnh: Thanh Hòa/Báo ảnh Việt Nam
តំបន់ភ្នំនៃខេត្ត ក្វាងណាម (Quang Nam) មានបងប្អូនជនជាតិជាច្រើន រស់នៅជាមួយគ្នា ដូចជា៖ វ៉ែ (Ve) ទ្រៀង (Trieng) (យ៉ែទ្រៀង (Gie Trieng)) ស្វើដាំង (Xo Dang) ករ (Cor) កាដុង (Ca Dong) កើទូ (Co Tu)... មានប្រជាជនជិត ១៦ ម៉ឺននាក់ ស្មើនឹង ៧,៥% នៃប្រជាជនទូទាំងខេត្ត ក្វាងណាម (Quang Nam) បានបង្កើតឡើងនូវ
វប្បធម៌ប្រជាប្រិយដ៏សម្បូរបែប។
បើនិយាយអំពីជនជាតិ កើទូ (Co Tu) មានប្រជាជនជាង ៥ម៉ឺននាក់នោះ យើងគួរតែលើកឡើងអំពី Guol ដែលជាទម្រង់ស្ថាបត្យកម្មពិសេសមួយ និងជាផលិតផលវប្បធម៌តាំងពីយូរណាស់មកហើយ តែងតែដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ជនជាតិ កើទូ (Co Tu) ។
Nhà Gươl là công trình kiến trúc độc đáo thể hiện đậm nét văn hóa, phong tục, tập quán sinh hoạt của
សម្រាប់ជនជាតិ កើទូ (Co Tu) Guol គឺជាផ្ទះរួមដែលត្រូវបានសាងសង់ឡើង ដោយការខិតខំប្រឹងប្រែងរបស់មនុស្សគ្រប់រូប នៅក្នុងភូមិ។ តាមទស្សនៈរបស់ជនជាតិ កើទូ (Co Tu) Guol គឺជាកន្លែងពិសិដ្ឋ ជាទីដំណាក់របស់អាទិទេព បុព្វការីជន ជីដូនជីតារបស់គេ។ Guol គឺជាកន្លែងសម្រាប់កូនកម្លោះជនជាតិ កើទូ (Co Tu) មិនទាន់រៀបការ និងមនុស្សចាស់ ដែលគេងរៀងរាល់យប់។ ស្ត្រី និងកញ្ញាមិនទាន់រៀបការ ដែលមិនត្រូវបានអនុញ្ញាតឱ្យចូល Guol ឡើយ។ នៅក្នុង Guol ប្រជាជនមិនបានអនុញ្ញាតឱ្យឈ្លោះប្រកែកគ្នា ត្រូវតែរួបរួម គាំទ្រ ស្រឡាញ់រាប់អាន និងជួយគ្នាទៅវិញទៅមកជារៀងរាល់កាលៈទេសៈ ដើម្បីមានជីវិត និងអភិវឌ្ឍនៃសហគមន៍ជនជាតិ កើទូ (Co Tu) ។
ពេលចូលមកដល់ភូមិរបស់ជនជាតិ កើទូ (Co Tu) ចំណាប់អារម្មណ៍ដំបូងគឺ Guol ។ Guol ច្រើនតែបានកសាងនៅលើទីតាំងមានផ្ទៃដីធំទូលាយនៅកណ្តាលភូមិ។ ក្រៅពី Guol ធំៗរបស់ភូមិ នៅទាំងមាន Guol តូចៗរបស់ត្រកូលនីមួយៗផងដែរ។ ចំពោះជនជាតិ កើទូ (Co Tu) ភូមិដែលគ្មាន Guol ភូមិនោះមិនមែនជាភូមិរបស់ជនជាតិ កើទូ (Co Tu) ទេ។
Những hình khắc trang trí Gươl phản ánh mọi hiện tượng tự nhiên và đời sống của người Cơ Tu. Ảnh: Thanh Hòa/Báo ảnh Việt Nam
យោងទៅតាមអ្នកមានវ័យចំណាស់ជនជាតិ កើទូ (Co Tu) ដែលមានចំណេះដឹងអំពីទំនៀមទម្លាប់របស់ជនជាតិ កើទូ (Co Tu) គឺគ្រប់ភូមិទាំងអស់ ទោះបីមាន ឬក្រ សុទ្ធតែមាន Guol ។ Guol មិនមែនតួនាទីជាផ្ទះសម្រាប់ស្នាក់នៅឡើយ គឺសម្រាប់មុខងារសាធារណៈ និងជាកន្លែងសម្រាប់ព្រឹទ្ធាចារ្យភូមិជួបពិភាក្សា និងសម្រេចនូវបញ្ហាសំខាន់ៗ ទាក់ទងនឹងអ្នកភូមិ និងជាកន្លែងសម្រាប់រៀបចំពិធីបុណ្យប្រពៃណី ដូចជា ពិធីបុណ្យអំណរស្រូវថ្មី ពិធីស្បថ និងចងសម្ពន្ធមេត្រីភាពបងប្អូនរវាងភូមិទាំងពីរនៃជនជាតិ កើទូ (Co Tu) ពិធីអំណររដូវប្រមូលផល...
យោងទៅតាមព្រឹទ្ធាចារ្យដែលមានចំណេះដឹង Guol នៃជនជាតិកើទូ (Co Tu) មានបីប្រភេទគឺ Guol Duon ជាប្រភេទGuol មូល មានរាងព្នាយស្របផ្កាប់ ពេញនិយមចំពោះភូមិជនជាតិ កើទូ (Co Tu) នៅតំបន់ទាប។ ទីពីរគឺ Guol Chori Moc ដែលជាប្រភេទ Guol មានដំបូងរាងមូលពីរសងខាង ពេញនិយមចំពោះភូមិជនជាតិកើទូ (Co Tu) នៅតំបន់មធ្យម រីឯ Guol Patăh វិញ គឺជាប្រភេទ Guol មានរតធ្វើពីឈើ ពេញនិយមចំពោះភូមិជនជាតិកើទូ (Co Tu) នៅតំបន់ខ្ពស់។
Gươl là nơi tổ chức các sự kiện quan trọng của dân làng. Ảnh: Thanh Hòa/Báo ảnh Việt Nam
អំពីស្ថាបត្យកម្មGuol គឺជាប្រភេទផ្ទះរតធ្វើអំពីឈើប្រពៃណី មានដំបូលប្រក់ស្បូវខ្ពស់ទៅលើ។ ដំបូល Guol តែងបានប្រក់យ៉ាងក្រាស់។ នៅលើជញ្ជាំងមានរូបចម្លាក់ជាច្រើន ដែលពិពណ៌នាអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិកើទូ (Co Tu) ដូចជាសត្វ រុក្ខជាតិ របាំគងឃ្មោះ និងការប្រមាញ់របស់យុវ័ន យុវតីជនជាតិកើទូ (Co Tu) ។ បណ្តារូបភាពចម្លាក់ ទោះបីបានឆ្លាក់យ៉ាងសាមញ្ញក៏ដោយ ប៉ុន្តែវាមានភាពរស់រវើក និងពិតប្រាកដ ដូច្នេះបានបង្ហាញពីសម្រស់ធម្មជាតិរបស់ជនជាតិ កើទូ (Co Tu) ។
រចនាសម្ព័នរបស់ Guol តែងតែមានសសរធំមួយនៅចំកណ្តាល ព័ទ្ធជំវិញដោយសសរតូចៗជាច្រើនដែលភ្ជាប់នឹងគ្នាបង្កើតជាប្រព័ន្ធរឹងមាំ។ ជនជាតិ កើទូ (Co Tu) ហៅសសរធំជាសសរឪពុក ដោយសារគេប្រកាន់បិតុនិយម។ សសរស្តម្ភនៅកណ្តាល Guol តំណាងឱ្យបេះដូង អំណាច និងកម្លាំងរបស់ភូមិ ។ សសរស្តម្ភកាន់តែធំ កម្លាំងអំណាចរបស់ភូមិកាន់តែខ្លាំងដែរ។
ជនជាតិ កើទូ (Co Tu) ជឿជាក់ថា នៅខាងក្នុងសសរស្តម្ភធំ ជញ្ជាំង...នៃ Guol សុទ្ធតែមានព្រលឹងដូនតា និងជីដូនជីតារបស់ពួកគេស្នាក់នៅទីនោះ។ ដូច្នេះហើយ ពួកគេជឿថាការរក្សាបាន Guol មានន័យថា រក្សាបានព្រលឹងរបស់ពួកគេ រក្សាបាន Guol គឺរក្សាជីវស្មារតីរបស់សហគមន៍ជនជាតិ កើទូ (Co Tu)។ បាត់បង់ Guol គឺបាត់បង់អ្វីៗទាំងអស់ បាត់បង់ Guol គឺព្រលឹងនៃជនជាតិ កើទូ (Co Tu) ក៏មិនស្ថិតនៅដែរ .../ ។
អត្ថបទ និងរូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម