ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៤ ទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះអាមេរិក Travel & Leisure បានប្រកាសកោះ និង ប្រជុំកោះនៅក្នុងចំណោមកោះទាំង២៥ ដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២៤។
ថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៤ ទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះអាមេរិក Travel & Leisure បានប្រកាសកោះ និង ប្រជុំកោះនៅក្នុងចំណោមកោះទាំង២៥ ដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២៤។ ក្នុងនោះ កោះភូក្វឹក (Phu Quoc) ជាកោះតំណាងតែមួយគត់របស់វៀតណាម បានដាក់បញ្ចូលបញ្ជីហើយជាប់លំដាប់ថ្នាក់លេខ២ (ក្រោយកោះ Maldives)។ និយាយអំពីទេសចរណ៍ភូក្វឹក (Phu Quoc) មិនអាចបោះរំលង Grand World - “ទីក្រុងមិនដេក” រស់រវើក ហើយអាថ៌កំបាំង។ ទីនេះ បានប្រៀបដូចជា ទន្លេ Venice បម្រួញតូច នៅកណ្តាលកោះគជ់ ជាមួយនឹងប្រឡាយជីកដ៏មនោរម្យ ជួរអគារស្រស់ស្អាតចម្រុះពណ៌ និង ឈុតសម្តែងសិល្បៈលំដាប់អន្តរជាតិ។
Grand World - “ទីក្រុងមិនដេក” សំឡឹងពីទីខ្ពស់។ រូបថត៖ ត្រឿងភូក្វឹក
ឧទ្យានសិល្បៈសហសម័យ Urban Park។
ស្ថិតនៅប្រជុំកោះភូក្វឹក (Phu Quoc) United Center, Grand World ភូក្វឹក (Phu Quoc) ទីតាំងអំណោយផល នៅត្រង់ឆ្នេរបាយយ៉ាយ (Bai Dai) ឃុំហ្គាន់យូវ (Ganh Dau) ទីក្រុងភូក្វឹក (Phu Quoc) ខេត្តកៀនយ៉ាង (Kien Giang)។ នៅចម្ងាយពីទីក្រុងប្រហែល២៤គីឡូម៉ែត្រ និង នៅចម្ងាយព្រលានយន្តហោះភូក្វឹក (Phu Quoc) ប្រហែល៣៨គីឡូម៉ែត្រ Grand World ងាយស្រួលទាក់ទាញភ្ញៀវទេសចរអញ្ជើញមកផ្សងព្រេងស្វែងយល់។
មានប្រសិទ្ធិនាមជា “ទីក្រុងមិនដេក” Grand World ភូក្វឹក (Phu Quoc) រស់រវើក២៤/៧ម៉ោង ជាមួយនឹងសង្វាក់ព្រឹត្តិការណ៍ សកម្មភាពកម្សាន្តសម្បូរបែប។ ទីនេះ មានប្រជុំឈុតសម្តែងលំដាប់អន្តរជាតិដូចជា៖ “ភាពប្រណីតវៀតណាម” “សម្បុរទន្លេ Venice” រួមនឹងសម្តែងខ្នាតតូចនៅពេលថ្ងៃជាង២៩២០ឈុត និង សម្តែងសិល្បៈតាមដងផ្លូវរៀងរាល់ឆ្នាំចំនួន២៦៤ឈុត។
រចនាតាមចំណាប់អារម្មណ៍មកពីទីក្រុងអ៊ឺរ៉ុប Grand World ភូក្វឹក (Phu Quoc) មានលក្ខណៈស្ថាបត្យកម្មឆើតឆាយពិសេស។ ទន្ទឹមនោះ សេវាកម្មនិយមសម្បូរបែប តាំងពីការលេងកម្សាន្ត សម្រាកលំហែកាយ និង ការស្វែងយល់អាសយដ្ឋានលេងកម្សាន្តលំដាប់អាស៊ីអាគ្នេយ៍។ ជាពិសេស ទីនេះនៅមានប្រសិទ្ធិនាមជា “ទីក្រុងមិនដេក” វិសេស ភ្ញៀវទេសចរគប្បីផ្សងព្រេង។
រសាតតាមខ្សែទឹកទន្លេ Venice ដោយទូក Gondola ល្បីរន្ទឺ - Grand World។
មកជាមួយ “ខ្សែទឹកទន្លេ Venice បែបលក្ខណៈវៀតណាម” ពណ៌បៃតងស្រស់ស្អាត សន្សឹមៗធ្វើសម្រេចជាស្ថាពរ វិនិយោគិនគយគន់ការរចនា ដោយក្បាច់ប្រណីតនៃវប្បធម៌អ៊ីតាលី ដោយមានទូក Gondola ច្រើនកុះករ១៥គ្រឿង ជាទីកន្លែងសម្រាប់អ្នកចម្រៀងចែវទូកផង ច្រៀង Opera ផង រួមនឹងសកម្មភាពពិសេសដូចជា គូរគំនូរ សម្តែងឆ្ពិនភ្នែក តន្រ្តី Venice និង សម្តែងម៉ូដសម្លៀកបំពាក់។ល។ រលកអារម្មណ៍អ៊ឺរ៉ុបដ៏ប្រណីត នឹងបានដាំឆ្លាក់ប្រាកដប្រជានៅតាមប្រឡាយប្រវែង៤០០ ម៉ែត្រ នេះ។ បណ្តោយតាមដងប្រឡាយ គឺមានបែងចែកជាតំបន់ហាងចម្រុះពណ៌ បានឡើងផែនការផ្តល់សម្រាប់ការស្វែងយល់អំពីម្ហូបអាហារ កាហ្វេ នឹងគយគន់ប្រឡាយព្រែកជីកដ៏មនោរម្យ ដែលមានប្រសិទ្ធិនាមជាទីកន្លែងសម្រាប់គយគន់ថ្ងៃអស្តង្គតស្អាតបំផុត នៅលើកោះគជ់។
បង្កចំណាប់អារម្មណ៍មិនចាញ់ “ទីលានរឿងព្រេង (luminary square)” និង “ទីលានរបាំត្រូពិក” នឹងនាំភ្ញៀវទេសទៅជាមួយសំណង់វិសេសៗ។ សំណង់ឫស្សីធំបំផុតវៀតណាម ជាទីសម្តែងភាពប្រណីតវៀតណាមធំសម្បើម ឬមហាពិធីប្រគំតន្រ្តីផុសផុលនៅក្បែរឆ្នេរសមុទ្រ នឹងជាតំណភ្ជាប់ការពិសោធន៍មិនដេក នៅ Grand World។
Venice អាស៊ី ទាក់ទាញភ្ញៀវទេសចរដោយចម្រុះពណ៌ឆើតឆាយ។
កម្មវិធីសិល្បៈពិសេសនៅ Grand World ភូក្វឹក (Phu Quoc)។
ទន្ទឹមនោះ ទីកន្លែងដ៏ប្រពៃដែលភ្ញៀវទេសចរមិនអាចរំលងចោលដូចជា បឹងស្នេហាមនោរម្យ ជាទីកន្លែងសម្តែងពិធីបុណ្យពន្លឺពណ៌ សារមន្ទីរខ្លាឃ្មុំ Teddy ឧទ្យានសិល្បៈសហសម័យ U rban Park ប៉មស្នេហ៍។ល។
Grand World ចំណុះប្រជុំកោះភូក្វឹក (Phu Quoc) United Center។ រូបថត៖ ត្រឿង ភូក្វឹក
ពិពិធសម្បូរបែបខាងការពិសោធន៍ Grand World ភូក្វឹក (Phu Quoc) សន្យានឹងនាំមកជូនអ្នកនូវឱកាសកម្សាន្តសប្បាយឥតព្រំដែន។ ទោះបីអ្នកជានរណា ស្រឡាញ់ប្រការអ្វី Grand World សុទ្ធតែអាចឆ្លើយតបបានទាំងអស់៕
- អត្ថបទ៖ ឡេមិញ/កាសែតរូបភាពវៀតណាម
- រូបថត៖ ឡេមិញ/កាសែតរូបភាពវៀតណាម ត្រឿង ភូក្វឹក និង ឯកសារ Vinpear
- ប្រែសម្រួល៖ រីកើង