ព័ត៌មាន

Google Doodle លើកតំកើងនំប៉័ងរបស់វៀតណាម

នាថ្ងៃទី ២៤ ខែមិនា នៅលើគេហទំព័រដើម Google  នៅប្រទេសជាង ១០ ក្នុងនោះមានប្រទេសវៀតណាម អាមេរិក កាណាដា ជប៉ុន អូស្ត្រាលីនូ វែលសេឡង់ អូទ្រីស ស្វ៊ីស សិង្ហបុរីនិងបារាំងជាដើម បានលេចចេញរូបភាពដ៏រស់រវើក ដើម្បីលើកតំកើងនំប៉័ងរបស់វៀតណាម។
 

នំប៉័ងវៀតណាមលេចឡើងនៅលើគេហទំព័រដើមរបស់ប្រទេសជាច្រើននៅលើពិភពលោក


នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រុមហ៊ុនជំនាញវិស័យបច្ចេកវិទ្យាអាមេរិកបានរចនា Doodle  ដើម្បីលើកតម្កើងម្ហូបអាហារដ៏ពេញនិយមនេះរបស់ប្រជាជនវៀតណាម។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្វឡើងដើម្បីរំលឹកខួបលើកទី ៩ នៃពាក្យថា " Banh mi "  ត្រូវដាក់បញ្ចូលបន្ថែមទៅក្នុងវចនានុក្រមអង់គ្លេស  Oxford នាថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០១១។

ពេលនោះ វចនានុក្រមអង់គ្លេស Oxford បានដាក់បញ្ចូលពាក្យថា "Banh mi" ទៅក្នុងវចនានុក្រម ហើយពន្យល់ថានេះជាមុខម្ហូបដ៏ល្បីឈ្មោះរបស់ជនវៀតណាម។ យោងតាម  Google Doodle បានឲ្យដឹងថា នំប៉័ងវៀតណាមតំណាងឱ្យការលាយបញ្ចូលគ្នាដ៏អស្ចារ្យនៃម្ហូបអាហារវៀតណាមនៅលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top