ព័ត៌មាន

Gia Lai៖ ក្រុមប្រឹក្សាបេតិកភណ្ឌជាតិធ្វើការលើការងារការពារនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌

នាថ្ងៃទី ២៨ មេសា គណៈប្រតិភូក្រុមប្រឹក្សាជាតិបេតិកភណ្ឌវប្បធម៌បានជួបពិភាក្សាការងារជាមួយគណៈកម្មាធិការប្រជាជនខេត្ត Gia Lai អំពីអនុសាសន៍របស់អង្គការ UNESCO សម្រាប់បេតិកភណ្ឌអរូបីតំណាងមនុស្សជាតិ ការការពារនិងលើកកំពស់តម្លៃបេតិកភណ្ឌជាតិនិងរតនៈសម្បត្តិជាតិ។
  ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)  

ខេត្ត Gia Lai មានបេតិកភណ្ឌចំនួន ៣៣ និងចង្កោមបេតិកភណ្ឌដែលត្រូវស្ថិតក្នុងបញ្ជីរៀបចំណាត់ថ្នាក់។ ក្នុងនោះមានប្រជុំបេតិកភណ្ឌ Tay Son Thuong Dao (ស្ថិតនៅទីរួមស្រុក An Khe) ដែលត្រូវបានទទួលស្គាល់ថា បេតិកភណ្ឌជាតិពិសេស រួមជាមួយនឹងបេតិកភណ្ឌជាតិចំនួន ៨ និងបតិកភណ្ឌថ្នាក់ខេត្តចំនួន ១៦។ លើសពីនេះ កន្លែងវប្បធម៌នៃគងឃ្មោះ វីរកថាជនជាតិ Ba Na និងពិធីបួងសួងសូមទឹកភ្លៀងរបស់ Yang Potao Apui ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។

នៅក្នុងជំនួបធ្វើការនេះ សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិបានផ្តល់អនុសាសន៍ថា ក្រៅពីតម្រូវ ការនៃការធ្វើឲ្យបានល្អក្នុងការអភិរក្ស ខេត្ត Gia Lai គួរតែចាត់ទុកបេតិកភណ្ឌវប្បធម៌ជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅការកសាង Gia Lai ទៅជាគោលដៅបេតិកភណ្ឌនៃតំបន់ខ្ពង់រាបកណ្តាល។ ដើម្បីសម្រេចបានគោលដៅនេះ ខេត្តត្រូវការផែនការមេ យុទ្ធសាស្ត្រលើការអភិរក្សវប្បធម៌ ចាំបាច់ត្រូវផ្តល់អាទិភាពដល់ប្រភពថវិកាសម្រាប់ការបណ្តុះបណ្តាលធនធាន អភិរក្សបេតិកភណ្ឌ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល  រួមចំណែកថែរក្សាក្រុមអភិរក្ស និងលើកកម្ពស់វប្បធម៌អរូបី៕


top