ព័ត៌មាន

GDP លើមនុស្សម្នាក់ៗជាមធ្យមរបស់កម្ពុជាគ្រោងនឹងសម្រេចបានជិត ២ ០០០ ដុល្លារអាមេរិកនាឆ្នាំ២០២៣

រាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៦.៦% ក្នុងឆ្នាំ២០២៣ ហើយផលិតផលក្នុងស្រុកសរុប (GDP) លើមនុស្សម្នាក់ៗជាមធ្យម គ្រោងនឹងសម្រេចបាន ១ ៩២៤ ដុល្លារអាមេរិក។
  នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន  

កម្ពុជារំពឹងថានឹងសម្រេចបានផលិតផលក្នុងស្រុកសរុប (GDP) លើមនុស្សម្នាក់ៗជាមធ្យមគឺជិត ២០០០ ដុល្លារអាមេរិក និងល្បឿនកំណើនសេដ្ឋកិច្ច ៦,៦% ក្នុងឆ្នាំ២០២៣។ អញ្ជើញ ថ្លែងនៅខេត្តក្រចេះកាលពីថ្ងៃទី ២ មករា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច ហ៊ុន សែន មានប្រសាសន៍ថា៖ ក្នុងឆ្នាំ ២០២២ ល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះសម្រេចបាន ៥,៥% ហើយ GDP លើមនុស្សម្នាក់ៗជាមធ្យមគឺ ១ ៧៨៥ ដុល្លារអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៦.៦% ក្នុងឆ្នាំ២០២៣ ហើយផលិតផលក្នុងស្រុកសរុប (GDP) លើមនុស្សម្នាក់ៗជាមធ្យម គ្រោងនឹងសម្រេចបាន ១ ៩២៤ ដុល្លារអាមេរិក។

សេដ្ឋកិច្ចកម្ពុជាកំពុងស្ដារឡើងវិញយ៉ាងល្អប្រសើរ ក្រោយពីប្រទេសនេះបានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយជោគជ័យ។ ផ្នែកសេវាកម្ម ជាពិសេសការធ្វើដំណើរ និងទេសចរណ៍បានរីកចម្រើនយ៉ាងល្អ ចាប់តាំងពីពេលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើយុទ្ធសាស្ត្រ "រៀនរស់ជាមួយកូវីដ-១៩" នៅចុងឆ្នាំ ២០២១ ដោយរំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបកើនឡើងជាប្រចាំ ហើយទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២,២ លានលើកនាក់ក្នុងឆ្នាំនេះផងដែរ៕


top