ព័ត៌មាន

GAVI ប្តេជ្ញាគាំទ្រ និងសហការជាមួយវៀតណាមក្នុងកម្មវិធីវ៉ាក់សាំង

នេះជាបញ្ជាក់របស់លោកស្រី Aurélia Nguyen នាយិការយុទ្ធសាស្ត្រនៃកម្មវិធីរបស់ សម្ព័ន្ធសកលអំពីវ៉ាក់សាំង និងការចាក់វាក់សាំង (GAVI), អតីតនាយិកាប្រតិបត្តិនៃ COVAX (យន្តការធានាការទទួលបានវ៉ាក់សាំងជាសកល) ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី វៀតណាម លោកPham Minh Chinh នារសៀលថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ។

លោកស្រី Aurélia Nguyen បានចាត់ទុកថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកម្មវិធីចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាព ដែលគួរបន្តផ្សព្វផ្សាយ ព្រមទាំងផ្តល់អនុសាសន៍ថា វៀតណាមគួរតែបន្តអនុវត្តកម្មវិធីវ៉ាក់សាំងដើម្បីការពារ និងគ្រប់គ្រងជំងឺមួយចំនួនដូចជា៖ រាគរូស របេង មេរោគ HPV  មហារីកមាត់ស្បូនជាដើម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបលោកស្រី Aurélia Nguyen នៅវៀតណាម នៅពេលដែលលោកស្រីត្រឡប់មក វៀតណាមវិញ ដើម្បីចូលរួមកម្មវិធី និទាឃៈរដូវនៅស្រុកកំណើត” (Spring Home) ក្នុងនាមពលរដ្ឋវៀតណាម។

លោកនាយករដ្ឋមន្រ្តីបាននិយាយថា ការរីករាលដាលនៃកូវីដ ១៩ នៅតែមានភាពស្មុគស្មាញ ហើយប្រភេទមេរោគថ្មី XBB.1.5 ឆ្លងរាលដាលយ៉ាងរហ័សណាស់។ អាស្រ័យហេតុនេះ សូមស្នើឲ្យ GAVI និងលោកស្រី Aurélia Nguyen ជួយផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាត និងនិន្នាការចាក់ថ្នាំបង្ការលើពិភពលោក ក៏ដូចជា ណែនាំវៀតណាមអំពីផែនការទិញវ៉ាក់សាំង និងចាក់វ៉ាក់សាំងនាពេលខាងមុខ បន្តជួយឧបត្ថម្ភវៀតណាមក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។

ចំណែកខ្លួនវិញ លោកស្រី Aurélia Nguyen បានឯកភាពតាមមតិរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh; ទន្ទឹមនឹងនោះ GAVI ត្រៀមខ្លួនជាស្រេច ហើយសង្ឃឹមថានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម  ដើម្បីអភិវឌ្ឍវ៉ាក់សាំងបន្ថែមទៀតសម្រាប់សុខភាពប្រជាជន៕

top