ព័ត៌មាន

G20 សន្យាជំរុញការទាក់ទងផ្ទាល់ជាមួយថាមពលបើកទូលាយ


ទិដ្ឋភាព សន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបលេចចេញជួរមុខនៅលើពិភពលោក

នាថ្ងៃទី១៥ ​ខែមិថុនា​ ឆ្នាំ២០១៨ សន្និសីទថ្នាក់រដ្ឋ​មន្ត្រីថាមពលនៃក្រុមខឿនសេដ្ឋកិច្ចអភិវ​ឌ្ឍន៍ និងទើបលេច​ចេញជួរ​មុខ​នៅលើពិភពលោក (G​20) បានបិទបញ្ចប់កិច្ចប្រជុំរយៈពេល​ ២ ថ្ងៃ នៅទីក្រុង Baril​oche របស់​អាហ្សង់​ទីន ដោយសន្យាជំរុញការ​ទាក់ទងផ្ទាល់ជាមួយថាមពលបើក​ទូលាយ ក៏ដូចជាភាព​ចាំចាច់​ក្នុងការ​ទប់ទល់​នឹង​ កង្វះខាតថាមពលផង​ដែរ។ 
 
នៅក្នុងកិច្ចប្រជុំនេះ G2​0 បានផ្ដោតសំខាន់ទៅលើការ​ពិភាក្សាអំពីគោល​នយោបាយ​ជំរុញការ​ផ្លាស់ប្តូរ​ទៅ​ជា​ប្រព័ន្ធ​​ថាមពល​ ដែលអាចបត់បែនបាន តម្លាភា​ព និងស្អាតថែមទៀត។  ក្រៅ​ពីនេះ អង្គប្រ​ជុំក៏បាន​លើក​ឡើង​​អំពីដោះស្រា​យ សំដៅបន្ធូរបន្ថយគោលន​យោបាយជួយឧបត្ថម្ភតម្លៃ ចំពោះឥន្ធនៈ​ហ្វូស៊ីល និងតម្លាភាព​អំពី​ព័ត៌មានថាមពលក៏ដូចជាកា​រធ្វើឌីជីថលទីផ្សារថាមពល។ ​អង្គប្រជុំក៏បានចាត់ទុកថា៖​ ការទាក់ទ​ងផ្ទាល់ជាមួយសេវាថាមពលទំនើ​បគឺជាតម្រូវការចាំបាច់មួយ ហើ​យទទួលស្គាល់​ថាថាម​ពល​គឺជា​កត្តា​សំខាន់​សម្រា​​ប់កំណើនសេដ្ឋកិច្ចនិង​ការអភិវ​ឌ្ឍប្រកបដោយចីរភា​ព។
 
អញ្ជើញចូលរួមសន្និសីទនេះ មានសមាជិក  G20 ទាំង ២០ ប្រទេស និងភ្ញៀវកិត្តិយសមកពី អេស្ប៉ាញ ហូឡង់ និង​ឈីលី ព្រម​ទាំងតំណាងនៃអង្គការអន្តរជាតិមួយចំនួ​នទៀតផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​​វៀតណាម​
 


top