ព័ត៌មាន

Festival របរប្រពៃណី Hue ២០១៧ បានបទបញ្ចប់ប្រកបដោយជោគជ័យ

 

Festival របរប្រពៃណី Hue ២០១៧ បានបទបញ្ចប់ប្រកបដោយជោគជ័យ (http://news.zing.vn/) 

នាយប់ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១៧ Festival របរប្រពៃណី Hue ២០១៧ បានបទបញ្ចប់នៅទីក្រុង Hue ក្រោយរយៈពេល ៤ ថ្ងៃ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ ១ ឧសភា ។ នៅទីនេះ លោក Nguyen Dang Thanh អនុប្រធានគណកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា បន្ទាប់ពីប្រព្រឹត្តិទៅ ៧ ដង Festival របរប្រពៃណី Hue ២០១៧ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ។ Festival របរប្រពៃណី Hue បានលើកតម្កើងតម្លៃវិសេសវិសាលនៃបេតិកភ័ណ្ឌ លើកកំពស់ថែមទៀតប្រសិទ្ធភាពផលិតកម្ម ការធ្វើអាជីវកម្ម និងរបរប្រពៃណី ជាពិសេលជំរុញកំណើនសេដ្ឋកិច្ច សង្គម ផ្សាភ្ជាប់រវាងផលិតផលរបរប្រពៃណីជាមួយទេសចរណ៍ ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

“Festival របរប្រពៃណីប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាព បានជួយឲ្យភូមិរបរនៅទីក្រុង ខេត្ត និងនៅទូទាំងប្រទេស​មានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនដល់មហាជន និងភ្ញៀវទេសចរណ៍។”

Festival របរប្រពៃណី Hue ២០១៧ មានការចូលរួមរបស់សិប្បករចំនួន ៣២៧ នាក់ មកពីអង្គភាពចំនួន ៥៩  ។ មាន​ដៃគូអន្តរជាតិចូលរួមចំនួន ៣៤ នាក់។  លោក Dang Xem សិប្បករម្នាក់មកពីខេត្ត  Ninh Thuan បាន ចែករំលែកថា៖ “នេះគឺជាលើកទី ៤ ហើយ ដែលខ្ញុំបានមកចូលរួម Festival របរ Hue ។ ខ្ញុំបានដឹងនូវចំណង់ចំណូលចិត្តរបស់បងប្អូនមកចូលរួម Festival និងទស្សនា មហោស្រពនេះ។ យើងខ្ញុំបាននាំយកនូវផលិតផលតែងលម្អគ្រឿងសង្ហារឹមមានភ្ញៀវមកយ៉ាងច្រើនកុះករ ហើយមានចំនួនលក់ចេញបានយ៉ាងច្រើន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top