ព័ត៌មាន

Festival ផ្កាម៉ាក់ខៃបើកជាលើកដំបូងនៅខេត្ត Son La


Festival ផ្កាម៉ាក់ខៃបើកជាលើកដំបូងនៅខេត្ត Son La

នាយប់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្រុក Van Ho ខេត្ត Son La នេះជាលើក ដំបូងដែលខេត្ត Son La រៀបចំ Festival ផ្កាម៉ាក់ខៃ។ កម្មវិធីបានទាក់ទាញការចូលរួមរបស់ប្រជាជន និងភ្ញៀវទេសចររាប់រាយនាក់មកពីគ្រប់ទិសទី។ ថ្លែងមតិនៅពិធីបើក Festival  ប្រធានគណៈកម្មាធិការប្រជាជនស្រុក Van Ho លោក Nguyen Huy Anh បានឲ្យដឹងថា៖ Festival ផ្កាម៉ាក់ខៃជាឱកាសដើម្បីលើកដម្កើងប្រភេទផ្កា ដែលផ្សាភ្ជាប់នឹងបុណ្យចូលឆ្នាំថ្មីប្រពៃណី​របស់វៀតណាម។ តាមរយៈនោះឧទ្ទេសនាមដល់មិត្តភ័ក្តនៅក្នុងនិងក្រៅប្រទេសអំពីទឹកដីនិងមនុស្ស Van Ho រួសរាយរាក់ទាក់។  Festival ផ្កាម៉ាក់ខៃប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២ ដល់ទី ៤ កុម្ភៈ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top