ព័ត៌មាន

Festival ថាំងឡុង - ហាណូយ ឆ្នាំ២០២៥៖ លើកតម្កើងតម្លៃវប្បធម៌វៀតណាម

កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា Festival ថាំងឡុង - ហាណូយ ឆ្នាំ២០២៥ បានបើក នៅឯព្រះបរមរាជវាំងថាំងឡុង។

នេះគឺជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតរបស់រដ្ឋធានី ក្នុងឆ្នាំនេះ ដែលរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌របស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។
ប្រធានបទ "បេតិកភណ្ឌ - ការតភ្ជាប់ - សម័យកាល" នៃ Festival ថាំងឡុង - ហាណូយ ឆ្នាំ២០២៥ បង្ហាញពីសេចក្ដីប្រាថ្នាក្នុងការកសាងម៉ាកយីហោវប្បធម៌ ហាណូយដ៏វិសេសវិសាល និងច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃតម្លៃវប្បធម៌ របស់ប្រទេសជាតិ។ លោកស្រី Vu Thu Ha អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ បានឲ្យដឹងថា៖
“Festival ថាំងឡុង - ហាណូយ លើកទីមួយឆ្នាំ ២០២៥ គឺជាព្រឹត្តិការណ៍ វប្បធម៌សិល្បៈទ្រង់ទ្រាយធំ ដែលបានប្រារព្ធឡើងនៅព្រះរបមរាជវាំង ថាំងឡុង។ នេះជាពិធីបុណ្យនៃបេតិកភណ្ឌដែលមានបរិយាកាសច្នៃប្រឌិតបើកចំហ តម្លៃវប្បធម៌ ប្រពៃណីត្រូវបានតភ្ជាប់ជាមួយនឹងស្មារតីនៃយុគសម័យឌីជីថល ដែលសិប្បករប្រជា ប្រិយជួបជុំជាមួយសិល្បករ និងអ្នកច្នៃប្រឌិតវ័យក្មេង ដើម្បី ធ្វើឲ្យអត្តសញ្ញាណវប្បធម៌ វៀតណាមក្នុងយុគសម័យសមាហរណកម្មកាន់តែថ្មីថ្មោងនិងសម្បូរបែប”។
Festival ថាំងឡុង - ហាណូយ នឹងក្លាយជាសកម្មភាពជាប្រចាំ ដែលរួមចំណែក ដល់ការផ្សព្វផ្សាយទេសចរណ៍ ទាក់ទាញការវិនិយោគ រក្សា និងបញ្ជូនបេតិកភណ្ឌ បង្កើតតម្លៃវប្បធម៌ប្រកបដោយចីរភាពនាពេលអនាគត៕

top