ព័ត៌មាន

Festival Yoga ទូទាំងប្រទេសឆ្នាំ ​២០២០ នឹងប្រព្រឹត្តិទៅនៅខេត្ត Thanh Hoa

Festival Yoga គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅខេត្ត Thanh Hoa។ ព្រឹត្តិការណ៍នេះនឹងទាក់ទាញការចូលរួមរបស់ក្លឹប Yoga ជាង ២០ ក្លិប ដែលមានសមាជិកប្រមាណ ១០០០ នាក់។
 

(រូបថត៖ គណៈកម្មាធិការចាត់តាំង)



នាថ្ងៃទី ១៤ ខែមិថុនា សហព័ន្ធ Yoga វៀតណាមបានឲ្យដឹងថា Festival Yoga ទូទាំងប្រទេសឆ្នាំ ២០២០ នឹងប្រព្រឹត្តិទៅនៅខេត្ត Thanh Hoa ។  ព្រឹត្តិការណ៍នេះគឺជាសកម្មភាពជួយជ្រោមជ្រែងទិវា Yoga អន្តរជាតិ (២១ មិថុនា)។

កម្មវិធីនេះគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅខេត្ត Thanh Hoa។ ព្រឹត្តិការណ៍នេះនឹងទាក់ទាញការចូលរួមរបស់ក្លឹប Yoga ជាង ២០ ក្លិប ដែលមានសមាជិកប្រមាណ ១០០០ នាក់មកពីខេត្ត ក្រុងនានានៅទូទាំងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top