ព័ត៌មាន

Festival Hue ២០១៨ បញ្ចប់ប្រកបដោយល្អប្រសើរ

នាយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ពិធីបិទបញ្ចប់ Festival Hue ២០១៨ បានប្រព្រឹត្តទៅនៅទីលាន Ngo Mon ទី​ក្រុង​ Hue។

 ទិដ្ឋភាពនៃពិធីបញ្ចប់

កម្មវិធីសិល្បៈបិទបញ្ចប់ Festival Hue ២០១៨ រួមមានឈុតសម្ដែងចំនួន១២ឈូតរបស់ក្រុមសិល្បៈជាតិនិងអន្តរជាតិ។ សិល្បៈករប្រជាជន Nguyen Ngoc Binh អ្នកដឹកនាំកម្មវិធីបិទបញ្ចប់ Festival ឆ្នាំនេះបានឲ្យដឹងថា៖

“កម្មវិធីបិទបញ្ចប់បានសង្កត់ធ្ងន់ទៅលើមូលបទនៃ Festival លើកនេះគឺអត្តសញ្ញាណវប្បធម៌នៅតាមតំបន់ទាំងអស់ក្នុងទូទាំងប្រទេសនិងលើពិភពលោក ប៉ុន្តែបានបំពេញបន្ថែមនូវចរិតលក្ខណៈសហសម័យ តាមនោះបង្កើត​ឡើងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទស្សនិកជន”។

Festival Hue ២០១៨ បញ្ចប់ប្រកបដោយល្អប្រសើរ

Festival Hue ២០១៨ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ មេសាដល់ទី២ ឧសភា ដោយការចូលរួមរបស់ក្រុមសិល្បៈចំនួន៤០ក្រុម ក្នុងនោះមានក្រុមសិល្បៈអន្តរជាតិ២៤ក្រុមមកពីប្រទេសចំនួន១៩។ ព្រឹត្តិការណ៍លេចធ្លោរួមមាន៖ ពិធីបុណ្យអាវផាយ កម្មវិធីសិល្បៈ “សូសម្លេងលាន់រន្ទឺចង្វាក់ទន្លេ Huong” និង “វប្បធម៌អតីតរាជធានី”។
ក្រៅពីនោះ សកម្មភាពនៃ Festival Hue ២០១៨ ក៏បានបើកទូលាយទៅកាន់ភូមិស្រុកជាច្រើនក្នុងតំបន់ទៀតផង។ លោក Nguyen Dung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue ប្រធានគណៈចាត់​តាំង Festival Hue ២០១៨ បានឲ្យដឹងថា៖

“Festival Hue ២០១៨ បានបញ្ចប់ប្រកបដោយជោគជ័យ។ កម្មវិធីសិល្បៈទាំងអស់សុទ្ធតែបន្សល់ទុកមកនូវការចាប់​អារម្មណ៍ចំពោះទស្សនិកជននិងភ្ញៀវទេសចរ។ ក្រុមសិល្បៈអន្តរជាតិចូលរួមសម្ដែងសុទ្ធតែជាក្រុមសិល្បៈល្បីល្បាញ ហើយគេបានឧទ្ទេសនាមអ្វីៗដ៏ល្អបំផុតរបស់ខ្លួន”។

ក្នុងរយៈពេល ៦ ថ្ងៃនេះ Festival Hue ២០១៨ ទីក្រុង Hue បានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន១លាន២សែននាក់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top