ព័ត៌មាន

Festival Hue 2016៖ពិធីបុណ្យសិល្បះពោពេញទៅដោយពណ៌ចម្រុះ


Festival Hue 2016៖ពិធីបុណ្យសិល្បះពោពេញទៅដោយពណ៌ចម្រុះ

ពិធីបើក FestivalHue 2016 ត្រូវបានប្រារព្វឡើង នាយប់ថ្ងៃទី២៩​ ខែមេសានៅទីក្រុង Hue ខេត្ត Thua Thien Hue ដោយប្រធានបទ៖ ៧១០ឆ្នាំ ​Thuan Hoa – Phu Xuan – Thua Thien Hue ។ បេតិកភ័ណ្ឌធ្វើសមាហរណកម្ម​និង​អភិវឌ្ឍន៍។          ថ្លែងមតិនៅពិធីបើកនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក​ Pham​ Binh Minh បានអះអាងថា៖ Festival Hue បានក្លាយ​ទៅជាព្រឹត្តិការណ៍វប្បធម៌ធំ និងជាពិធីបុណ្យពិ​សេស​ជាប្រចាំឆ្នាំ ត្រូវបានសាធារណៈមតិយកចិត្តទុកដាក់ខ្លាំងនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ​ជាច្រើនកុះករមកចូលរួម។

Festival Hue ២០១៦ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ដោយមានកម្មវិធីសម្ដែងសិល្បះវិសេសវិសាលជាច្រើនរបស់វៀតណាមនិងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម



top