ព័ត៌មាន

Festival Hue 2016 ត្រូវបានបិទបញ្ចប់


Festival Hue 2016 ត្រូវបានបិទបញ្ចប់

ពិធីបិទបញ្ចប់ Festival Hue 2016 ត្រូវបានរៀបចំឡើងនៅ Ngo Mon – Ky Dai នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០១៦​ ដោយប្រធានបទ៖ ៧១០ ឆ្នាំ Thuan Hoa – Phu Xuan –Thua Thien – Hue -បេតិកភ័ណ្ឌវប្បធម៌ជាមួយការធ្វើ​សមាហរណកម្ម ​និងអភិវឌ្ឍន៍។ មុននោះ នាថ្ងៃទី៣ ខែឧសភាបានប្រព្រឹត្តទៅបណ្ដា​ពិធី​បុណ្យ​ ដោយមានព្រឹត្តិការណ៍សំខាន់បំផុតគឺ រាត្រីបរមរាជវាំង។ នៅទីនេះ ​ភ្ញៀវ​ទេសចរបានទទួលទានមុខម្ហូបអាហារដ៏ពិសេសនៅបរមរាជវាំងនិងកម្មវិធី​សម្ដែងសិល្បះជាច្រើនទៀត។ កម្មវិធីរាត្រីបរមរាជវាំងនេះជាសកម្មភាពមួយក្នុងចំ​ណោម​សកម្មភាពស្នូល របស់ Festival Hue 2016៕

តាម VOV5 -​​ វិទ្យុសម្លេង​វៀតណាម


top